សូមបងប្អូនប្រុងប្រយ័ត្ន !!! ចង្កឹះឬស្សីផលិតនៅវៀតណាមប្រើជាតិគីមីការពារការដុះផ្សិតនិងធ្វើអោយចង្កឹះមានពណ៌ស វាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ខ្លាំងណាស់ ជួយស៊ែរចែករំលែកគ្នាដឹងផង (មានវីដេអូ)ទំព៍រដើម

យោងតាមរយៈគេហទំព័រ Soha អ្នកជំនាញបាននិយាយថា នៅក្នុងចង្កឹះឫស្សីមានផ្ទុកនូវសារធាតុគីមីពុល ដែលមានឥទ្ធិពលក្នុងការប្រឆាំងនឹងការដុះផ្សិត ព្រមទាំងមានផ្ទុកនូវសារធាតុស្ពាន់ធ័រ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ដែលបណ្តាលឱ្យមានអាការដូចជា វិលមុខ ចុកទ្រូង និងមានបញ្ហាចង្វាក់បេះដូងជាដើម ។
​ អ្នកជំនាញបានយកចង្កឹះឫស្សីដែលមានលក់នៅលើទីផ្សារមកធ្វើការពិសោធន៍ ដោយការត្រាំទឹកក្ដៅចោលរយៈពេល ២ ទៅ ៣ នាទី រួចហើយក៏សង្កេតឃើញថា ទឹកដំបូងឡើយមានពណ៌សថ្លា តែមួយសន្ទុះក្រោយមកទឹកបានប្រែទៅជាពណ៌លឿង នេះបញ្ជាក់ថា ចង្កឹះឫស្សីមានលាបសារធាតុម្សៅស ដែលធ្វើឲ្យចង្កឹះរលោងស្អាត ហើយមានសារធាតុស្ពាន់ធ័រច្រើនលើសកំណត់ ទើបបណ្ដាលឲ្យទឹកមានសភាពលឿងខ្លាំង ។
សូមប្រុងប្រយ័ត្នព្រោះការប្រើចង្កឹះឫស្សីមានជាតិគីមី គឺជាហានិភ័យដ៏ធំដល់សុខភាពរាងកាយរបស់មនុស្សយើង ៕





ទស្សនាវីដេអូ៖



No comments