មាន​រឿង​អ្វី​កើតឡើង ​នៅពេលដែល​អ្នក​បន្ថែម​ខ្ទឺម ​ទៅ​ក្នុងកែវ​ទឹក​ដោះ​គោរប​ស់​អ្នក?



​អ្នក​ទាំងអស់គ្នា​ពិតជា​មាន​អារម្មណ៍​ប្លែក ​នៅពេលដែល​អ្នក​លឺ​ការ​លាយ​បញ្ចូល​គ្នា​ប្រភេទ​នេះ​ ​តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​វា​ពិតជា​ល្អ​សម្រាប់​អ្នក​ណាស់​។ ដូចគ្នា​ដែរ បន្លែ​ ​ផ្លែឈើ​ជាច្រើន​ពិតជា​អាច​ព្យាបាល​ជ​ម្ងឺ​បាន ​នៅពេលដែល​អ្នក​លាយ​វា​ត្រូវ​។​​​ ​ហើយ​ការដាក់​បន្ថែម​ខ្ទឹម ​ទៅក្នុង​ទឹក​ដោះគោ​នេះ ​អាច​ជួយ​ព្យាបាល​ជ​ម្ងឺ​ហឺត របេង បញ្ហា​គេង​មិន​លក់ ជ​ម្ងឺ​បេះដូង និងជ​ម្ងឺ​ផ្សេងៗ​ទៀត។ ​វា​ប្រៀបដូចជា​ ថ្នាំ​ធម្មជាតិ​ដូ​ច្នោះ​ដែរ​។​
* ​គ្រឿង​ផ្សំ​ ៖​
- ទឹក​ដោះ​គោ ​៥០០ ​មី​លី​លីត្រ​
​- ខ្ទឹម​ស ​១០ ​កំពឹស​
​- ស្ករស​ ២ ទៅ ៣ ​ស្លាបព្រា​
​- ទឹក​សុទ្ធ​ ២៥០ ​មី​លី​លីត្រ​



* ​វិធី​អនុវត្ត​ ៖​
​- ​សូម​ចាក់ទឹក ទឹក​ដោះ​គោ និង​ខ្ទឹម​ចូលទៅក្នុង​ឆ្នាំង​មួយ ហើយ​កម្តៅ​វា ​រហូតដល់​វា​ពុះ​បន្តិច​បាន​ហើយ​មិនចាំបាច់​ខ្លាំង​នោះ​ទេ​។​
- រួច​អ្នក​ត្រូវ​កម្តៅ​វា​គ្រប់​ពេល ហើយ​បន្ថែម​ស្ករស ​នៅពេលដែល​អ្នកយក​មក​ផឹក​។ អ្នក​ត្រូវ​ប្រាកដថា ​អ្នក​ផឹកទឹក​ដែល​នៅ​ក្តៅ​ឧ​ណ្ឌៗ​ជានិច្ច៕ 


No comments