កាន់តែក្តៅៗ! កញ្ញា រ៉េត ស៊ូហ្សាណា បានឆ្លើយ​តបរឿងចាកចេញ​ពី​ហង្សមាសខ្លាំងៗថា....


តាមរយះហ្វេសប៊ុករបស់កញ្ញា  រ៉េត ស៊ូហ្សាណា ក្រោយ​មាន​ព័ត៌មាន​ថា តារា​ចម្រៀង​វ័យក្មេង​កញ្ញា រ៉េត ស៊ូហ្សាណា មាន​បំណង​ចេញ​ពី​ហង្សមាសទៅ​រៀននៅ​បរទេស ពេល​នេះ​សាមី​ខ្លួន​បាន​ចេញ​មក​ឆ្លើយ​តប​ថា នោះ​ជា​ព័ត៌មាន​មិន​ពិត​ទាំង​ស្រុង ដោយ​កញ្ញាបាន​ត្រៀម​ចម្រៀង​ច្រើន​បទ​ទៀត​ ដែល​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។ កញ្ញាបានសរសេរថា "នាងខ្ញុំសូមជំរាបសួរពុកម៉ែ បងប្អូនទូទាំងប្រទេសទាំងអស់ ជាពិសេសបងៗអ្នកបណ្តាលសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយថា នាងខ្ញុំនឹងចាកចេញពីក្រុមហ៊ុនហង្សមាស ដែលមិនបានសម្ភាសនាងខ្ញុំ និងក្រុមគ្រួសារខ្ញុំ។ ខ្ញុំចង់ជំរាប បងប្អូនថាព័ត៌មាននេៈគ្រាន់តែ ជាព័ត៌មាន ក្លែងក្លាយ មិនពិតទេ សង្ឃឹមថាបងប្អូនកុំយល់ច្រឡំ នាងខ្ញុំនៅមានចំរៀងជាច្រើនទៀតនឹងចេញក្នុងពេលឆាប់ៗនេះ ហើយនាងខ្ញុំក៏មានការសម្តែងក្នុងរឿងភាគរបស់ទូរទស្សន៏ហង្សមាស នាងខ្ញុំនៅតែបន្តលើវិថីសិល្បះមួយនេះក្នុងក្រុមហ៊ុនហង្សមាស។ អរគុណចំពោៈការស្រលាញ់ គាំទ្ររូបនាងខ្ញុំ"






No comments