បើសិនជានៅតាមសាច់ដុំរបស់មាន់មានស្នាមផ្នត់ដូចរូបនេះហើយចូរកុំទិញវាមកទទួលទានអោយសោះ! ជួយប្រាប់ឲ្យបងប្អូននូវតាមស្រុកស្រែចំការបានដឹងផង !!!!

 
បើយោងតាមគេហទំព័រ healthytipsworld បានចុះផ្សាយថា ជាតិខ្លាញ់នៅក្នុងសាច់មាន់​មានការកើន​ឡើងរហូតដល់ទៅ ២២៤ភាគរយ ខណ:ដែលប្រូតេអ៊ីនមានការថយចុះយ៉ាងខ្លាំង។ បញ្ហានេះ គេសង្កេតឃើញនៅលើសាច់មាន់ដែលមានស្នាមឆ្នូតសៗជាពិសេសសាច់មាន់ដែលមានឆ្នូតសៗ
កាន់តែច្រើន។
អ្នកជំនាញនៅសាកលវិទ្យាល័យ Italian scientific journal បានបង្ហាញថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាច់មាន់ដែលមានគុណភាពទាបបានកើនឡើងកាន់តែខ្លាំងនៅលើទីផ្សារ។ ហេតុដូច្នេះ ប្រសិនបើអ្នកឃើញសាច់មាន់ដែលមានស្នាមឆ្នូតសៗ កុំទិញមកបរិភោគអ៊ី ព្រោះវាគ្មានប្រូតេអ៊ីនគ្រប់គ្រាន់ ហើយញ៉ាំច្រើនអាចប៉ះពាល់ដល់សុខភាពថែមទៀត។
ក្នុងការធ្វើតេស្តសាកល្បងទៅលើសត្វមាន់ចំនួន ២៨៥ក្បាល គឺមាន ៩៦ក្បាលដែលមានឆ្នូតសៗនៅលើសាច់។ សាច់ប្រភេទនេះហើយ ដែលមានគុណភាពទាបបំផុត ប៉ុន្តែប្រជាជននៅទូទាំងពិភពលោកមិនដឹងនោះទេ ហើយចូលចិត្តទទួលទានច្រើនជាងសាច់ផ្សេងៗទៀត។
មូលហេតុដែលបណ្តោលឲ្យសាច់មាន់មានគុណភាពទាប គឺដោយសារតែបច្ចុប្បន្ននេះ មាន់ត្រូវបានគេចិញ្ចឹមឲ្យស៊ីចំណីច្រើន ព្រមទាំងចាក់ថ្នាំឲ្យឆាប់ធំ។ ដូច្នេះ ក្នុងរយ:ពេលដ៏ខ្លី មាន់នឹងរីកលូតលាស់ធំលឿនហួសពីការស្មាន។
ដូច្នេះហើយ អ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រសិនបើអាចអ្នកគួរតែកាត់បន្ថយការទទួលទានមាន់ដែលចិញ្ចឹមឲ្យស៊ីចំណី ហើយគួរជ្រើសមាន់ដែលចិញ្ចឹមតាមបែបធម្មជាតិវិញ ទើបសម្បូរប្រូតេអ៊ីន វីតាមីន B ជាតិដែក និងវីតាមីន B12 ដែលរាងកាយត្រូវការរាល់ថ្ងៃ៕
 
បើសិនជាឃើញនៅតាមសាច់ដុំរបស់សត្វមាន់មានស្នាមផ្នត់ដូចរូបខាងក្រោមនេះហើយចូរកុំទិញ
វាមកទទួលទានអោយសោះ។ វាជាសញ្ញាបញ្ជាក់ថាមាន់នោះកើតរោគសាច់ដុំ។ តាមពិតទៅវាមិនបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរនោះទេតែ លក្ខខណ្ណបែបនេះវានឹងកាត់បន្ថយគុណភាពនៃសាច់ហើយបង្កើនបរិមាណជាតិខ្លាញ់ 224 ភាគរយដែលជាហេតុធ្វើអោយអ្នកទទួលទានកើតជម្ងឺបេះដូង។

មូលហេតុដែលសាច់មាន់កើតរោគនោះក៏ដោយសារតែម្ចាស់ករសិដ្ឋានប្រើថ្នាំដើម្បីបង្ខំអោយវាឆាប់ធំនឹងអាលចាប់លក់យកលុយ។ សត្វមាន់តែមានទម្ងន់ 3 គីឡូក្រាមគឺគេចិញ្ចឹមត្រឹមតែ 47 ថ្ងៃប៉ុននោះ៕








No comments