កូនស្រីជាទីស្រលាញ់របស់ខ្ញុំបានបាត់បង់ជីវិតហើយ ហេតុអ្វីគ្រាន់តែក្តៅខ្លួនប៉ុណ្ណោះអាចឲ្យកើតរឿងបែបនេះទៅវិញ?
រឿងមួយដែលមិននឹងស្មានដល់ គឺក្មេងតូចមួយរូបដែលមានអាយុទើបតែ១១ខែប៉ុណ្ណោះ បានបាត់បង់ជីវិតដោយសារជំងឺតូចតាចបំផុត
បន្ថែមពីនេះទៅទៀតឪពុកកូននេះក៏បានបង្ហោះសារដ៏ខ្លោចផ្សាមួយតាមបណ្តាញសង្គមដែលទទួលការចាប់អារម្មណ៍ពីបណ្តាអ្នកលេងអ៊ីនធឺរណេតយ៉ាងខ្លាំង។ ឪពុករូបនោះបានឱ្យដឹងថា កូនស្រីអាយុ ១១ ខែរបស់ខ្លួនបានឡើងកម្តៅខ្លួនរហូតដល់ ៣៩ អង្សាសេ ព្រោះតែហេតុនេះហើយទើបលោកបញ្ជូនកូនទៅកាន់មន្ទីរពេទ្យ Batu Pahat ក្នុងប្រទេសម៉ាឡេស៊ី ។ ពេលដែលទៅដល់ភ្លាមគ្រូពេទ្យបានប្រាប់ថា នេះគ្រាន់តែជាអាការៈក្តៅខ្លួនធម្មតាប៉ុណ្ណោះ ហើយក៏បានចេញវេជ្ជបញ្ជាទៅទិញថ្នាំទៅ។ ក្រោយពីកូនស្រីផឹកថ្នាំហើយប្រមាណ ៤ ម៉ោងរួចមកអាការៈក៏បានកើតឡើង ដោយបបូរមាត់កូនស្រីបានប្រែទៅជាពណ៌ស្វាយ ហើយមានស្នាមជាំលើដៃជើងថែមទៀត។
ពេលភ្លាមៗនោះលោកក៏បានទូរស័ព្ទទៅសួរគ្រូពេទ្យ តែគ្រូពេទ្យបានបញ្ជាក់ថា វាជាអាការៈក្តៅខ្លួនធម្មតាប៉ុណ្ណោះ ទើបលោកមិនបានបញ្ជូននាងទៅមន្ទីរពេទ្យ ហើយក្រោយឱ្យថ្នាំលេបម្តងទៀត នាងក៏ដេកលក់ ដែលពេលនោះហើយកម្តៅខ្លួននាងបានឡើងដល់ ៤០ អង្សាសេ ទើបលោកបញ្ជូននាងទៅមន្ទីរពេទ្យដដែល។ ពេលដល់មន្ទីរពេទ្យ លោកពុំបានជួបវេជ្ជបណ្ឌិតភ្លាមនោះទេ តែក៏មានអ្នកគ្រូពេទ្យមកសួរនាំដែរ ហើយអ្នកគ្រូបានឱ្យលោកយកកន្សែងត្រជាក់មកស្អំដើម្បីបញ្ចុះកម្តៅ។
ទោះបីជាយ៉ាងណាក្តីកម្តៅពុំបានចុះទេទាល់តែសោះ តែបែរជាកើនឡើងទៀតរហូតពេលវេជ្ជបណ្ឌិតមកដល់បែរជាឆ្លើយថា ឱ្យបញ្ជូនកូនស្រីទៅមន្ទីរពេទ្យផ្សេង ព្រោះនៅទីនេះគ្មានសម្ភារៈគ្រប់គ្រាន់ដើម្បីព្យាបាលនាងទេ ។ តែអ្វីៗហាក់បីដូចជាហួសពេលបាត់ទៅហើយ ដោយ១១ ថ្ងៃក្រោយពីបញ្ជូនកូនស្រីទៅមន្ទីរពេទ្យរដ្ឋនៃប្រទេសម៉ាឡេស៊ី នាងតូចក៏បានបាត់បង់ជីវិត ដែលធ្វើឱ្យឪពុករូបនោះកើតវិប្បដិសារីយ៉ាងខ្លាំង ។ តើនេះជាកំហុសរបស់នរណាគេ?
គួរបញ្ជាក់ថា ឪពុករូបនោះក៏បានបញ្ជាក់ពីគោលបំណងក្នុងការលើករឿងរ៉ាវនេះតាមបណ្តាញសង្គមដែរថា គឺលោកចង់បានការពន្យល់ឱ្យច្បាស់ពីមន្ទីរពេទ្យ Batu Pahat ទៅលើករណីកូនស្រីលោក ដើម្បីឱ្យលោកអស់ចិត្ត ។ រឿងរ៉ាវនេះកំពុងទាក់ទាញចំណាប់អារម្មណ៍បណ្តាអ្នកលេងអ៊ីនធឺរណេតយ៉ាងខ្លាំង ហើយគ្រប់គ្នាកំពុងរង់ចាំមើលការឆ្លើយតបរបស់មន្ទីរពេទ្យមួយនេះ៕

Post a Comment