ស្វាមី​ទាំងឡាយ ហាម​និយាយ​ពាក្យ​ទាំង​​អស់នេះដាច់ខាត​នៅពេល​ភរិយា​កំពុង​ពពោះ


ពាក្យសម្តី​ត្រឹមតែ​ពីរ​បី​ម៉ាត់​ដែលស្វាមីនិយាយ​ទៅកាន់​ភរិយា​ដែល​កំពុងមាន​ផ្ទៃពោះ ទោះជា​តាំងចិត្ត ឬ​មិនបាន​តាំងចិត្ត​ក៏ដោយ ពាក្យសម្តី​ខ្លះ​អាចធ្វើឱ្យ​ភរិយា​តូចចិត្ត និង​នាំឱ្យ​ភរិយា​ពិបាក​ចិត្តបាន ដូច្នេះ​ពាក្យ​ដែល​លោក​ប្តី​មិនគួរ​និយាយ​សោះ​ពេល​ភរិយា​កំពុង​ពពោះ​នោះ​គឺ :
1 ចង់ទៅធ្វើអី នៅផ្ទះទៅ!
ក្នុងអំឡុងពេលដែលពរពោះ ស្រ្តីភាគច្រើនតែងតែខ្ជិលក្នុងការតុបតែងខ្លួន ហើយរូបសម្រស់អន់ថយមួយកំរិតនេះជាមូលហេតុដែលនាងដឹងខ្លួនថាខ្លួនអាក្រក់ហើយកាន់តែបារម្មណ៍ពីប្តីខ្លាចប្តីទៅណាតែឯងហើយចាប់អារម្មណ៍ស្រីផ្សេងដែលស្អាតជាងខ្លួន ដូច្នេះហើយបើសិនជានាងចង់ទៅតាមអ្នក សូមមេត្តាលើកហេតុផលមួយដោយសមរម្យជាសវាងនាងតូចចិត្តគិតថា អ្នកមិនចង់អោយទៅព្រោះធុញថប់នាង រឺព្រោះនាងមិនស្អាត សោះកក្រោះ ទើបមិនចង់អោយដើរជាមួយ!
2. បង​មិន​យល់​សោះ មិនដឹងថា​អូន​ឯង​មាន​អារម្មណ៍​នឿយហត់​អី​ក៏​ច្រើន​សម្បើម​ម្ល៉េះ!
ការពិតទៅ​ស្វាមីជាច្រើន​នាក់​ប្រហែលជា​មិន​យល់ ឬ​មិនដឹង​មែន​ហ្នឹងឯង​ថា គ្រាន់​តែមាន​ផ្ទៃពោះ​សោះ ហេតុ​អី​បាន​ភរិយា​មាន​អារម្មណ៍​នឿយហត់​អី​ក៏​ខ្លាំង​ម្ល៉េះ? តែ​ពេលនេះ​សូមជ្រាប​ទៅ​ថា ដោយសារតែ​អ័រម៉ូន​ដែល​រាងកាយ​បញ្ចេញ​មក​ដែល​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អារម្មណ៍​ថា ហត់នឿយ ចង់តែ​គេង​សម្រាក​នោះ វា​បុក​មក​តែ​លើ​ភរិយា​តែម្នាក់ឯង វា​ជា​រឿង​ដែល​ពិបាក​អធិប្បាយ​ពន្យល់​ឱ្យ​អ្នកណា​ដឹងបាន​ណាស់ ដូច្នោះ ស្វាមី​សូមកុំ​និយាយ​ពាក្យ​នេះ​ទៅ​ភរិយា​អី។
3 . ហេតុ​អី​បាន​អូន​ឯង​រឿងច្រើនចេះតែ​មួម៉ៅ​ញឹកញាប់​ម្ល៉េះ?
ការពិតទៅ​ស្វាមី​មិនគួរ​និយាយ​ពាក្យ​នេះ​ទេ តែ​គួរ​ត្រេកអរ​ទៅវិញ​ទេ ដែល​មិនបាន​ប៉ះ​នឹង​អារម្មណ៍​ដែល​ប្រែប្រួល​ទៅមក​ដោយសារតែ​អ័រម៉ូន​ដូច​ភរិយា​នោះ ព្រោះ​នៅពេល​តាំង​គភ៌ រាងកាយ និង​អ័រម៉ូន​ក្នុង​រាងកាយ​នឹង​ប្រែប្រួល​រហ័ស​ណាស់ បន្តិច​អ៊ីចេះ បន្តិច​អ៊ីចុះ ជួនកាល​ចង់​នៅតែ​ម្នាក់ឯង អផ្សុក ខូចចិត្ត បាក់​ទឹកចិត្ត យំ​ខ្សឹកខ្សួល ត្រេកអរ រំភើប គឺ​អារ​ម្ម​ប្រែប្រួល​ទៅមក​គ្រប់ពេលវេលា។ លោក​ប្តី​មិនចាំបាច់​ធ្វី​អ្វី​ច្រើន​ទេ បើ​ឃើញ​ភរិយា​ស្ថិតក្នុង​អារម្មណ៍​បែប​នោះ គ្រាន់តែ​ដើរចូល​ទៅ​ឱប​ភរិយា ហើយ​លួងលោម​ទៅ តែ​ប៉ុណ្ណឹង​អាការ​ភរិយា​នឹង​បាន​ធូរស្រាល​វិញ​ហើយ។
4 . យប់​ថ្មើរ​ហ្នឹងហើយ អូន​នៅ​ចង់​ញ៉ាំ​ទៀត​ឬ?
គឺ​មនុ​ស្សមាន​ពោះ មាន​ពុង ច្រើនតែ​ភ្ញាក់​គ្រប់ពេលវេលា មិន​ទៀងទាត់ ហើយ​ពេល​ភ្ញាក់ឡើង ក៏​អាច​នឹង​ឃ្លាន ដែល​បើសិនជា​នៅក្នុង​ផ្ទះ​មិនបាន​ត្រៀម​អ្វី​ទុក​ញ៉ាំ​ផង​នោះ វា​គឺជា​ភារកិច្ច​របស់លោក​ប្តី​ដែល​នឹងត្រូវ​ចេញទៅ​រក​ចំណីអាហារ​មកឱ្យ​ភរិយា​ហើយ ដូច្នេះ​ចូរ​កុំ​រអ៊ូ ព្រោះ​អាការ​ឃ្លាន​នេះ ឃ្លាន​នោះ​មិនចេះចប់​នេះ គឺ​ដោយសារ​រាងកាយ​របស់​ភរិយា និង​កូន​ក្នុង​ផ្ទៃ​កំពុង​ត្រូវការ​ហើយ៕

No comments