គួរឲ្យអាណិតប្អូនប្រុស រ័ត្ន តុលា ណាស់!! បានត្រឹមសម្រក់ទឹកភ្នែកពេលដឹងលទ្ធផលបាក់ឌុប.....ជីវិតត្រូវតែតស៊ូ


ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១០ កញ្ញា ឆ្នាំ២០១៧ នេះក្រសូងបានប្រកាសលទ្ធផលជូនដល់បេក្ខភាព ដែលបានមកប្រឡងកាលពីថ្ងៃទី ២១ សីហា ឆ្នាំ២០១៧ កន្លងទៅ ។

យុវជនម្នាក់ឈ្មោះ រ័ត្ន តុលា សព្វថ្ងៃរស់នៅក្នុងអង្គការមួយកន្លែង ខាងវត្តសំរោងអណ្តែត រាជធានីភ្នំពេញ និងជាក្មេងកំព្រាឪពុកម្តាយ ហើយជាជនពិការដៃទាំងសងខាងទៀត តែគាត់មានឆន្ទះខ្ពស់ ក្នុងការតស៊ូយកជ័យជំនះមួយនេះ ។ មិនត្រឹមតែប៉ុណ្ណោះយុវជនម្នាក់នេះមានបំណងចង់បន្តសិក្សាផ្នែក ព័ត៌មានវិទ្យា និងអក្សរសាស្ត្រភាសាអង់គ្លេស ដោយសារគាត់ចូលចិត្តបច្ចេកវិទ្យា ។


យុវជន រ័ត្ន តុលា ធ្លាប់ត្រូវបានសាកលវិទ្យាល័យ វេស្ទើន ផ្តល់ជូនអាហារូបករណ៍ ១០០ ភាគរយ សម្រាប់ការសិក្សាបន្ត និងជាក្តីស្រម៉ៃ ដែលយុវជនរូបនេះចង់បានក្រោយមធ្យមសិក្សាទុតិយភូមិ ។ ក្រោយការប្រកាសលទ្ធផលយើងមិនទាន់បានឃើញមានឈ្មោះ រ័ត្ន តុលា បាននិទ្ទេសអ្វីនៅឡើយទេ ។ យ៉ាងណាមិញទោះជាលទ្ធផលបែបណា ក៏យុវជនម្នាក់នេះមានសេចក្តីក្លាហាន តស៊ូជំនះ ហើយបានជួយឲ្យអ្នកពិការផ្សេងទៀតមានសេចក្តីក្លាហាន ដូចរូបគាត់ដែរ។


តាមគណនីមួយឈ្មោះ Ñëw Vêršïøń ត្រូវបានគេស្គាល់ថាជាគណនីរបស់យុវជន រ័ត្ន តុលា ដោយបានបង្ហោះថា “ Sorry I am fall  I can’t get passed sorry mon and dad  Sorry to all of you I can’t get passed, I have made to all Cambodian families fell regret to me  I’m sorry ” ៕ តែអ្វីដែលគួរឲ្យសោកស្តាយ និងគួរឲ្យអាណិតបំផុតគឺ គាត់មិនអាចសម្រេចបានក្នុងសម័យប្រឡងលើកនេះ ហើយក៏សង្ឃឹមថាគាត់អាចធ្វើបាននៅសម័យប្រលងឆ្នាំក្រោយ ការតស៊ូត្រូវមានជាប់ជានិ្ច ។
ទោះជាយ៉ាងណា ត្រូវតែតស៊ូសម្រាប់ជីវិតក៏មានតម្លៃមួយនេះ ៕

No comments