(ជួយស៊ែរចែកគ្នាដឹងផង) ដល់ករហើយ!! បើលេងសុទ្ធតែបែបៗនិង ប្រហែលជាតិនេះ....
តាមសេចក្តីរាយការពីព្រំប្រទល់ព្រំដែនប៉ោយ ខេត្តបន្ទាយមានជ័យ ស្តីអំពីចំណីអាហារមួយចំនួនដែលកំពុងធ្វើការនាំចូលក៏ដូចជាកំពុងផលិតក្នុងស្រុកដែលជាផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ។ ដោយឡែកនៅកម្ពុជាយើងសព្វថ្ងៃនេះពួកគេផលិតចំណីអាហារគេមិនបានយកវត្ថុធាតុដើមមកផលិតនោះទេ គឺគេយកសារធាតុគីមីចំណីអាហារមកផលិតទាំងស្រុង ។
ម្ហូបអាហារដូចជា សរសៃគុយទាវ លត ប្រហិត ប៉ាតេ ណែម គេប្រើម្សៅបូរ៉ាក់ធ្វើឱ្យស្វិតដែលភាគច្រើននាំចូលពីប្រទេសថៃ តាមច្រករបៀងព្រំប្រប៉ោយប៉ែត រីឯផ្អក ប្រហុក ម៉ាំ គេប្រើថ្នាំសម្លាប់សត្វល្អិតឈ្មោះ ដេដេរ៉េប៉េ កុំឱ្យរុយរោម និងមានដង្កូវ ។ ចំណែកស្កត្នោតគេយកស្កកាកអំពៅយកទៅត្រាំទឹករួចយកទៅរំងាស់ហើយយកស្ក.សមកលាយហើយគេយកទៅវិចដោយដាក់គីមីសូល្យូមអ៊ីដ្រូសុលហ្វីតធ្វើឱ្យស ។ ចំណែកត្រីនាំចូលជាពិសេសត្រីទីឡាព្យ៉ាក្រហម គេយកថ្នាំអង់ទីប៊ីយ៉ូទិកលាយជាមួយចំណីធ្វើឱ្យត្រីឆាប់ធំ ។
បច្ចុប្បន្នមានជនខិលខូចបានលួចនាំចូលនូវចំណីអាហារដែលជាកាកសំណល់ដូចជា ពោះគោ ពោះវៀនគោ ថ្លើមគោ អណ្ដាតគោ ក្រលៀនគោលំពែងគោ និង គ្រឿងក្នុងជ្រូក មានក្រពះជ្រូក ហ៊ុនជ្រូក ពោះវៀនធំ ពោះវៀនតូចជ្រូក ពីប្រទេសជិតខាង ដូចជាថៃ និងវៀតណាម យកមកលក់ចែកចាយក្នុងទីផ្សាររបស់នៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើនផងដែរ ។ ដូច្នេះដើម្បីសុខុមាលភាពបងប្អូនប្រជាពលរដ្ឋក្នុងការការពារជាតិគីមីដែលឈ្មួញទុច្ចរិតបានដាក់នៅលើបន្លែរ ត្រី សាច់ ក៏ដូចជាម្ហូបអាហារផ្សេងៗទៀត បងប្អូនគួរណាតែលាងសម្អាត និងចម្អិនឱ្យបានត្រឹមត្រូវចៀសវាងកើតមានបញ្ហាសុខភាព ៕
Post a Comment