ឆុតណាស់ថាមិនឲ្យខុសទេគឺចំប៉ាច់ៗតែម្តង!! បុរសប្រភេទណាដែលស្រ្តីកើតឆ្នាំទាំង ១២ គួររៀបការជាមួយ? ស៊ែចែកគ្នាដឹងផង!!


នៅក្នុងលោកនេះតើមានសុភាពនារីណាខ្លះដែលមិនចង់រៀបការជាមួយនឹងបុរសដែលនាងពេញចិត្តនោះ ប៉ុន្តែមិនមែនអាចសម្រេចបំណងប្រាថ្នាទាំងអស់គ្នានោះឡើយ ។ ដូច្នេះក្រោយពេលរៀបការរួច ដើម្បីកុំឲ្យ មានការខកចិត្ត និង មានវប្បដិសារីនោះ ចូរអ្នកជ្រើសរើសរកគូអាពាហ៍ពិពាហ៍ដែលសក្តិសម ជាមួយអ្នកដូច ខាងក្រោមនេះ៖

១-បុរសអ្នកមានទ្រព្យស្តុកស្តម្ភ
ចំពោះបុរសដែលជាអ្នកមានទ្រព្យស្តុកស្តម្ភនោះ ថ្វីបើមានអំណោយផលនៅលើទីផ្សារអាពាហ៍ពិពាហ៍ក្តី ប៉ុន្តែមិនមែនសុភាពនារីគ្រប់រូបក្រោយពេលរៀបការរួចសុទ្ធតែអាចមានសុភមង្គលនោះឡើយ ។ ដូច្នេះមានតែ ឆ្នាំកំណើតរបស់ស្ត្រី ២ រូបប៉ុណ្ណោះដែលសក្តិសមរៀបការជាមួយនឹងបុរសប្រភេទនេះ ។
-ស្រីកើតឆ្នាំឆ្លូវ
តាំងតែពីកំណើតមកនាងតែងតែមានអារម្មណ៍រសាប់រសល់ពេលណាខ្វះលុយកាក់សម្រាប់ចាយវាយ ។
ដូច្នេះនាងតែងគិតថា បើមានទ្រព្យកាន់តែច្រើន គឺកាន់តែល្អប្រសើរ ហើយបើមិនបានរៀបការជាមួយនឹងបុររស អ្នកមានទ្រព្យទេ គឺមិនអាចបំពេញនូវតម្រូវការរបស់នាងឡើយ ។
-ស្រីកើតឆ្នាំរកា
នាងជាមនុស្សស្រីដែលចេះគិតគូបានល្អិតល្អន់ ដោយយល់ឃើញថា ទ្រព្យសម្បត្តិ គឺមានអត្ថន័យយ៉ាងជ្រា លជ្រៅសម្រាប់ជីវភាពរស់នៅនាពេលបច្ចុប្បន្ននេះ ។ នាងតែងយល់ឃើញថា បុរសអ្នកមានទ្រព្យ គឺជាសសរ ទ្រូងដ៏សំខាន់សម្រាប់ទ្រទ្រង់លំនឹងក្រុមគ្រួសារ ។

២-បុរសចេះគិតគូសេដ្ឋកិច្ចគ្រួសារ
ជាបុរសមានអត្តចរឹតសុភាពរាបសារ និង មិនចេះសាំញ៉ាំ ព្រមទាំងទំនុកបម្រុងក្រុមគ្រួសារមិនឲ្យខ្វះការស្លៀកពាក់ និង ហូបចុកទៀតផង ។ ម្យ៉ាងទៀតថ្វីត្បិតតែមានចំណុចខ្វះខាតខ្លះៗក្តី ប៉ុន្តែក៏ជាគូអាពាហ៍ពិពាហ៍ដ៏ ល្អប្រសើរសម្រាប់ឆ្នាំកំណើតរបស់ស្ត្រីជាច្រើនរូបទៀតដែរ ។
-ស្រីកើតឆ្នាំខាល
នាងចង់ឲ្យមានភាពរឹងមាំ តែមិនបង្ខំឲ្យបុរសនោះសម្រេចធ្វើឲ្យបានល្អឥតខ្ចោះនោះឡើយ ។ ដូច្នេះឲ្យ តែចេះរួបរួមគ្នា និង ចេះយោគយល់គ្នាទៅវិញទៅមក គឺជាគូអាពាហ៍ពិពាហ៍ដ៏ល្អប្រសើរបំផុត ។
-ស្រីកើតឆ្នាំច
ភាពស្មោះត្រង់នៃជិវិតអាពាហ៍ពិពាហ៍មានកម្រិតខ្ពស់ ។ នាងមិនដែលនឹកគិតថា ចង់បានបុរសមានយសមានសក្តិ ឬ មានអំណាចយកមកធ្វើជាប្តីនោះឡើយ ដោយគ្រាន់តែចង់បាននូវភាពស្មោះត្រង់នៅក្នុងក្រុមក្រួសារដូចជារូបនាងដែរ ។ ម្យ៉ាងទៀតនៅក្នុងកែវភ្នែករបស់នាង បុរសដែលចេះគិតគូសេដ្ឋកិច្ចគ្រួសារ គឺកម្រិតនៃភាពស្មោះត្រង់ខ្ពស់បំផុត ហើយបើចង់រៀបការគួរតែរៀបការជាមួយបុរសប្រភេទនេះ ។
-ស្រីកើតឆ្នាំមមែ
ពេញចិត្តពេញថ្លើមនឹងភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ ។ ជាការពិតណាស់នាងក៏ពេញចិត្តទៅលើបុរសដែលចេះគិតគូសេដ្ឋកិច្ចគ្រួសារផងដែរ ។ ដូច្នេះនាងយល់ឃើញថា ខ្លួននាងផ្ទាល់ក៏មិនអាចស្វែងរកបាននូវបុរសណាដែលសក្តិសមជាងនេះទៀតដែរ ។
៣-បុរសមានភាពទន់ភ្លន់ និង ម៉ត់ចត់
ចំពោះបុរសដែលមានភាពទន់ភ្លន់ និង ម៉ត់ចត់ក្នុងកិច្ចការងារ គឺជានិច្ចជាកាលតែងតែចេះជួយលួងលោម នូវទឹកចិត្តប្រែប្រួលរបស់មនុស្សស្រី ។ មានសុភាពនារីមិនតិចឡើយដែលធ្លាប់ជួបវិបត្តិ ស្នេហ៍តែងតែនឹកស្រមៃ ថា ចង់បានបុរសប្រភេទនេះយកមកធ្វើជាប្តី ។ ដូច្នេះនៅក្នុងការជ្រើសរើសគូអាពាហ៍ពិពាហ៍ គឺមានឆ្នាំកំណើត របស់ស្ត្រីមួយចំនួនត្រូវតែរៀបការជាមួយនឹងបុរសប្រភេទនេះ ពុំនោះទេនឹងមានការខកចិត្តជាមិនខានឡើយ ។
-ស្រីកើតឆ្នាំថោះ
នាងជាមនុស្សដែលមានគំនិតគិតគូម៉ត់ចត់ រួសរាយរាក់ទាក់គួរឲ្យស្រឡាញ់ ។ នាងក៏ផ្តោតក្តីសង្ឃឹមថា យ៉ាងហោចក៏អាចទទួលបាននូវការឆ្លើយតបបែបដូចជាគំនិតរបស់នាងឲ្យបានពាក់កណ្តាលដែរ ដើម្បីទទួលបាន នូវការស្រឡាញ់ដ៏ជឿទុកចិត្តមួយ ។
-ស្រីកើតឆ្នាំកុរ
នាងមានថាមពលខ្លាំងក្លា ។ សម្រាប់សេដ្ឋកិច្ចគ្រួសារ គឺនាងមិនពឹងពាក់លើបុរសឡើយ ប៉ុន្តែ ដោយសារ តែជីវិតស្នេហាតម្រូវការឲ្យនាងត្រូវតែស្វែងរកនូវបុរសណាដែលមានភាពទន់ផ្លន់ ស្លូតបូត និង ចេះគិតគូយ៉ាង ម៉ត់ចត់នោះទើបនាងយល់ឃើញថា កាលបើបានរៀបការជាមួយនឹងបុរសប្រភេទនេះ គឺមិនមានវប្បដិសារីឡើយ ។
៤-បុរសដែលមានមហិច្ឆតាខ្ពស់
ចំពោះបុរសដែលមានមហិច្ឆតាខ្ពស់ក្នុងកិច្ចការងារខ្ពស់ គឺតែងតែទទួលបានការកោតសរសើរពីមនុស្ស ផងទាំឡាយ ។ នៅក្នុងរឿងរៀបអាពាហ៍ពិពាហ៍វិញ គឺមានការលំបាកបន្តិច ព្រោះពួកនាងៗតែងយល់ឃើញថា បុរសប្រភេទនេះខ្វះខាតនូវការស្វែងរកភាពសុខដុមរមនាសម្រាប់ពួកនាង ប៉ុន្តែក៏មានឆ្នាំកមណើតរបស់ស្ត្រីមួយ ចំនួនយល់ឃើញថា បុរស គឺត្រូវតែយ៉ាងដូច្នេះឯង ហើយបើមិនបានរៀបការជាមួយនឹងបុរសប្រភេទនេះទេនោះ គឺពិតជាមានការសោកស្តាយ ។
-ស្រីកើតឆ្នាំម្សាញ់
នាងស្រឡាញ់ចូលចិត្តបុរសណាដែលមានមហិច្ឆតាខ្ពស់ដែលពោរពេញទៅដោយភាពពុះកញ្ជ្រោល និងកម្លាំងកាយចិត្តដ៏អង់អាចក្លាហាន ។ ដូច្នេះបើបានរួមរស់នៅជាមួយនឹងបុរសប្រភេទនេះ គឺសូម្បីតែខ្លួននាងផ្តាល់ ក៏រឹតតែមានស្មារតីខិតខំប្រឹងប្រែងតស៊ូដែរ ។
-ស្រីកើតឆ្នាំរោង
មិនត្រឹមតែបានគិតគូយ៉ាងម៉ត់ចត់នូវអនាគតរបស់ខ្លួននាងផ្ទាល់ទេសូម្បីតែរឿងផ្សេងទៀតក៏ត្រូវរៀបចំផែនការនៅក្នុងជីវិតផ្ទាល់ខ្លួនដែរ ។ ដូច្នេះប្រសិនបើបុរសម្នាក់នេះមិនមានមហិច្ឆតាដូចជាខ្លួននាងផ្ទាល់នោះ ទេ ក៏មិនមែនជាគូអាពាហ៍ពិពាហ៍សម្រាប់រៀបការដែរ ។
៥-បុរសរ៉ូមែនទិច និង មានមនោសញ្ចេតនាច្រើន
ជឿជាក់ថា ក្នុងលោកយើងនេះមិនមានសុភាពនារីណាម្នាក់ដែលមិនស្រឡាញ់ ចូលចិត្តប្រភេទបុរសរ៉ូមែន ទិច និង មានមនោសញ្ចេតនាច្រើននោះឡើយ ។ ប៉ុន្តែប្រឈមមុខនឹងរឿងរៀបអាពាហ៍ពិពាហ៍ តើគួរយកភាពរ៉ូមែនទិច និង មានមនោសញ្ចេតនាច្រើនមកគិតទេ ។ សុភាពនារីណាដែលមិនចូលចិត្តប្រភេទបុរសដែលមានអត្ត ចរឹតបែបនេះមិនគួររៀបការជាមួយឡើយ ។ តែក៏មានឆ្មាំកមណើតរបស់ស្ត្រីមួយចំនួនអាចរៀបការបានដែរ ។
ស្រីកើតឆ្នាំជូត
ជាមនុស្សចូលចិត្តស្រមើស្រមៃ និង ពេញចិត្តស្នេហាដ៏លន្លង់លន្លោចនៅក្នុងក្រអៅបេះដូង ហើយបុរស ដែលជាគូអាពាហ៍ពិពាហ៍ដ៏ល្អប្រពៃបំផុត គឺត្រូវតែមានភាពរ៉ូមែនទិក និង មានមនោសញ្ចេតនាច្រើន ។
-ស្រីកើតឆ្នាំមមែ
ជាមនុស្សចូលចិត្តរឿងរ៉ាវអ្វីដែលល្អប្រពៃ ។ នាងបានកំណត់ក្នុងចិត្តថាអ្វីៗទាំងអស់គឺមានតែប្រភេទ បុរសរ៉ូមែនិក និង មានមនោសញ្ចេតនាច្រើន ទើបអាចស្វែងរកសុភមង្គលសម្រាប់គ្រួសារបាន ។
-ស្រីកើតឆ្នាំវក
តាមពិតនាង គឺជាមនុស្សរ៉ូមែនទិច និង មានមនោសញ្ចេតនាច្រើនស្រាប់ ដូច្នេះប្រសិនបើបានជួបនឹងបុរសប្រភេទនេះ គឺមិនចាំបាច់គិតច្រើនឡើយ ចូលដណ្តឹងភ្លាមរៀបការភ្លេតតែម្តង ៕ 

No comments