ឱថសធម្មជាតិដ៏ល្អបំផុតដែលអាចជួយសម្អាតជាតិនីកូទីន និងជាតិជ័រ ចេញពីសួត
យើងគ្រប់គ្នាដឹងហើយថាការជក់បារីមានគ្រោះថ្នាក់បំផុតដល់សុខភាព
ហើយវាជាដើមហេតុនៃការការកើតជំងឺមហារីក។ តែទោះជាយ៉ាងណា
ប្រសិនបើអ្នកមិនអាចឈប់ជក់បារីក៏មានវិធីលាងជម្រះជាតិនីកូទីន
និងកាត់បន្ថយការឆ្លងមេរោគដែរ។
ខាងក្រោមនេះជាអាហារមួយចំនួនដែលអាចជួយសម្អាតជាតិនីកូទីន
និងជ័រនៅកកក្រោមកន្ទុយបារី។
ពោត៖ ពោតជារុក្ខធម្មជាតិមួយប្រភេទដែលគេជឿថា អាចការពារជំងឺមហារីកសួត
ព្រោះវាមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។
តែសូមបរិភោគពោតស្រស់ដែលទើបនឹងកាច់ភ្លាមៗ។
ខ្ទឹមបារំាង៖ ខ្ទឹមបារំាងគឺជាឱសថដ៏ប្រសើរក្នុងការសម្អាតសួត
ហើយថែមទាំងជាភ្នាក់ងារបង្ការជំងឺជាច្រើនរួមទាំងការឆ្លងមេរោគសួត។
នៅក្នុងករណីអ្នកមានមានជំងឺមហារីកសួតទៅហើយ
វាអាចជួយទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីថ្មី។
ខ្ញី៖ ជាថ្នាំធម្មជាតិ និងអាហារដែលអាចជួយក្នុងការប្រឆាំងនឹងជំងឺមហារីកបាន។
មិនតែប៉ុណ្ណោះវាមានសមត្ថភាពដ៏អស្ចារ្យបំផុតក្នុងការបណ្តេញជាតិពុលពីក្នុងសួត។
អ្នកអាចយកមើមខ្ញីធ្វើជាតែ
ហើយក៏អាចប្រើមើលខ្ញីធ្វើជាអាហារក៏បានដែរ។
ផ្លែក្រូច៖ មានផ្ទុកសារធាតុ cryptoxanthin ដែលអាចបង្ការប្រឆាំងនឹងជំងឺមហារីកសួត។
តែ៖ មិនត្រឹមតែជួយសម្អាតមាត់ និងបំពង់កនោះទេ ប៉ុន្តែវាជាមិត្តឱថសដ៏ល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសួត៕
Post a Comment