អានសំបុត្រចប់ទឹកភ្នែកហូរដោយមិនដឹងខ្លួន!! រកឃើញលិខិត១ច្បាប់ បន្ទាប់ពីឪពុកបង្កើតចងក.សម្លាប់កូនស្រីអាយុ ២ឆ្នាំ នៅក្នុងបន្ទប់ផ្ទះជួល

ករណីប្រទះឃើញក្មេងស្រីអាយុ ២ឆ្នាំ ដែលសង្ស័យឪពុកបង្កើតចងក.នឹងក្រមាជាប់​ជំរឹងបង្អួច ស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិសំបួរ ​សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១ និង ២០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ពេលនេះ សមត្ថកិច្ចបានរកឃើញលិខិត ១ច្បាប់ ដែលជឿជាក់ថា ជាលិខិតរបស់ឪពុកក្មេងរងគ្រោះសរសេរទុកមុននឹងសម្លាប់កូនស្រីខ្លួនឯង។



ក្នុងលិខិតបាននិយាយថា បុរសជាឪពុកពិតជាបានចងក.សម្លាប់កូនស្រីបង្កើតខ្លួនឯង ដោយសារតែប្រពន្ធគាត់ស្អប់។




បើតាមសម្តីស្រ្តី​ឈ្មោះ សឿន សោភា អាយុ ១៧ឆ្នាំ ត្រូវជាមីងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ សំណាង ចរិយា អាយុ ២ឆ្នាំ មានឪពុកឈ្មោះ អង សំណាង អាយុ ២២ឆ្នាំ មុនរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកបសាត ខេត្តកំពង់ស្ពឺ និងម្តាយឈ្មោះ ហ៊ុន អាយុ ២២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ៕

No comments