គ្រាន់តែ ឱក សុគន្ធកញ្ញា មិនស្រួលខ្លួនសោះធ្វើឲ្យ ឆន សុវណ្ណារាជ បារម្ភដល់ថ្នាក់ហ្នឹង!


មួយរយៈនេះ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ហាក់មមាញឹកនឹងការងារសិល្បៈខ្លាំង សឹងរកពេលសម្រាកមិនបាន រហូតដល់ថ្នាក់ឈឺទៀតផង។
ដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្ររបស់ ម្ចាស់បទ«មួយម៉ាត់បែកពីរម៉ាត់បែក» រូបនេះមានការព្រួយបារម្ភពីសុខភាពកញ្ញា ជាខ្លាំង និងរំពឹងថាសុខភាពកញ្ញា នឹងប្រសើរឡើង។


មុននេះប៉ុន្មានម៉ោង សុគន្ធកញ្ញា ក៏បានបង្ហោះសារបង្ហាញពីអាការៈមិនសូវស្រួលខ្លួនក្នុងបណ្ដាញសង្គម ភ្លាមនោះមាន comment ជូនពរហូរហែរពីប្រិយមិត្តមិនតិចនោះទេ ។
អ្វីដែលសំខាន់និងគួរឲ្យចាប់អារម្មណ៍ ក្នុងនោះក៏មាន comment តារាចម្រៀងរួមទ្រនំ លោក ឆន សុវណ្ណារាជ ដែលបានសាកសួរសុខទុក្ខ ហាក់ខ្វាយខ្វល់ពីសុខភាពរបស់ ឱក សុគន្ធកញ្ញា ប្លែកខុសពីតារាដទៃ។
ចំពោះកញ្ញា ក៏បានឆ្លើយតបនឹងសាររបស់ម្ចាស់បទ«ទីក្រុងគ្មានមេឃ» យ៉ាងរហ័ស ជាហេតុធ្វើឲ្យមានអ្នកគាំទ្រ កាន់តែសង្ស័យពីទំនាក់ទំនងអ្នកទាំងពីរខ្លាំងឡើង។
គួរបញ្ជាក់ដែលថា ទំនាក់ទំនងតារាប្រុសស្រីមួយគូនេះត្រូវបាន ហ្វេនពួកគេចាំមើលគ្រប់សកម្មភាព ពិសេសរឹតតែចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ក្រៅសិល្បៈទៀតផង។
យ៉ាងណាមិញ តារាប្រុសស្រីល្បីមួយគូនេះ មិនដែលបានបញ្ជាក់ជាសាធារណៈថា ពួកគេជាអ្វីនឹងគ្នា ក្រៅពីជាមិត្តរួមការងារនោះទេ៕ 



ប្រភព៖ khmerload

No comments