លោកឧកញ៉ាឌួង ឆាយ បញ្ជាក់មូលហេតុដែលលោកមិនទទួលយកបុគ្គលិកមួយចំនួនដោយសារតែ.....


ថ្មីៗនេះមានមេការធំៗ, អង្គរក្ស និងបុគ្គលិក មកពីបណ្តាក្លឹបផ្សេងៗ ជាច្រើនបានមកសុំខ្ញុំធ្វើការ និងចូលបំរើការងារជាមួយ SOUND CLUB។ ប៉ុន្តែត្រូវបានខ្ញុំបដិសេធ និងមិនទទួលយកជាដាច់ខាតពីព្រោះមនុស្សខ្ញុំប្រកាន់ខ្ជាប់នៅគោលការណ៍ គុណធម៍ , សីលធម៍, និងសច្ចៈធម៍ក្នុងនាមជាអ្នកធ្វើជំនួញមុខរបរដូចគ្នាដែលខ្ញុំតែងតែធ្វើកន្លងរហូតមក។ ករណីដែលខ្ញុំទទួកយកបុគ្គលិករូបណាមកធ្វើការនៅក្លឹបរបស់ខ្ញុំ, លុះត្រាតែបុគ្គលិកនោះត្រូវបានលាលែងពីការងារនៅកន្លែងចាស់យ៉ាងតិច កន្លះឆ្នាំដើម្បីជៀសវាងរាល់ វិវាទរវាងក្រុមហ៊ុន និងក្រុមហ៊ុន។ ហើយបុគ្គលិកដែលរត់ចោលក្រុមការងារច្បាស់ជាមិនមែនជាមនុស្សស្មោះត្រង់, ដូច្នេះសូមកុំមានការយល់ច្រលំ និងបើកអង្គប្រជុំដើម្បីធ្វើការណែនាំដល់បុគ្គលិករបស់ខ្លួនផង។ សូមទទួលយកការស្រលាញ់រាប់អានពីរូបខ្ញុំ
ឌួង ឆាយ
☎️011 48 6666 / 015 48 6666 Open 9pm-4am
🏛ទីតាំង: ក្រោយស្ថានទូតរុស្សី, ផ្លូវ រដ្ឋសភា, សង្កាត់ ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
🏛Address: Behind Russian Embassy, Street National Assembly, S/K Tonle Bassac, Khan Chom Ka Mon, Phnom Penh City, Kingdom Of CAMBODIA








No comments