មហាជនបានរិះគន់ពីង​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ចំនួនដែលចាក់មិនគ្រប់ចំណុះ ព្រោះតែលុយពិបាករកណាស់



ថ្មីៗនេះមានការលើកឡើងពីរឿង​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ចំនួនដែលចាក់សំាងមិនគ្រប់ចំនុះខាងក្រោមនេះជាការ
លើកឡើងរបស់គណនី​ឈ្មោះ Mao Chandara បាន​សរសេរ​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា​«​ឱ​!… កុង​ទ័​រ​សាំង​នៅ​ស្រុក​ខ្មែរ​,ខ្ញុំបាទ ឧស្សាហ៍​សរសេរ​ញឹកញយ​ដង​ពី​រឿង​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ចំនួន លួច​ចំណុះ​ប្រេង​តាម​រយៈ​កុង​ទ័​រ​ដោយ​បញ្ចេញ​ខ្យល់​ខ្លាំង​ធាក់​លេខ​ដើរ តែ​គ្មាន​ចំណុះ​ប្រេង​ចេញ​មក​។ អ្នកខ្លះ គាត់​ខឹង​ខ្ញុំ ដោយសារ​បាន​លើក​រឿង​នេះ​ឡើង​។ អ្នកខ្លះ​ខឹង​ខ្ញុំ ពី​រឿង​នេះ​។
រឿង​ក្រុមហ៊ុន​សាំង​ម៉ាក​ល្បី​ៗ​នៅ​ស្រុក​ខ្មែរ ខ្ញុំបាទ​ភ្លក្ស​អស់ហើយ ហើយ​ស្ទើរ​លែង​មាន​ទំនុកចិត្ត​ពេល​ចាក់​សាំង​ក្នុង​ធុង​ម្តង​ៗ​។ គេ​លួច​យើង​ទាំង​ភ្នែក​ស្រស់​!​?​?
ខ្ញុំ​ប្រើ​ឡាន ដូច​គេឯង ហើយ​រាល់ពេល​ខ្ញុំ​ទៅ​ចាក់​សាំង​ម្តង​ៗ ខ្ញុំ​រមែង​ចាក់​ស៊ុប​ពែរ នៅ កា​រ៉ា​ស់ Caltex ឬ ToTal ឬ ម្តងម្កាល ខ្ញុំ​ចាក់​នៅ​ហាង​សាំង Tela បើ​ខ្ញុំ​រក​អា​ពីរ​កា​រ៉ា​ស់​មុន​មិន​មាន​។ ឥឡូវ ខ្ញុំ​សាក​មក​ចាក់​សាំង​ក្រុមហ៊ុន​ថៃ​ម្តង គឺ PTT​។ ខ្ញុំ​មិនដឹង​ថា ក្រុមហ៊ុន ថៃ PTT នេះ មាន​ជាប់​ករណី​ដូច​ក្រុមហ៊ុន​ឯទៀត​ដែល​បំបាត់​បរិមាណ​សាំង​យើង នៅ​ពេល​យើង​ទៅ​បំពេញ​ធុងសាំង​ឡាន​ម្តង​ៗ​។
លុយ​ពិបាក​រក​ណាស់​! សាំង​ឡើងថ្លៃ រហូត​។​ហី​ចុះបើ​គេ​បន្លំ​យក​លុយ​យើង​ដោយ​មិន​ឱ្យ​សាំង​យើង​គ្រប់​ចំណុះ តើ​យើង​មាន​អារម្មណ៍​បែប​ណា0x017d7 សូម​លោក​អ្នក​ពិចារណា​ដោយ​ខ្លួនឯង​ចុះ​!​សូម​រាល់​អ្នក​ប្រកប​អាជីព​នេះ មេត្តា​រក្សា​សេចក្តី​ថ្លៃថ្នូរ​ខ្លះ​ផង … លុយ ខ្ញុំ​ពិបាក​រក​ណាស់ ទាន​ប្រោស​!!!»​។
គណនី​ឈ្មោះ «​ផែង វណ្ណៈ​»​នោះ​វិញ​ក៍បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ករណី​ចាក់​សាំង​មិន​គ្រប់​ចំណុះ​ដែរ​ថា​«​ហ៊ឺ​ម ស្ទើរតែ​គ្រប់​ទីកន្លែង ខ្ញុំ​ក៏​ជួប លោក​ពាក់​មី​ក៏​ជួប រឿង​ស្ថានីយ៍​ប្រេង​កេង​លី​ត្រ​នេះ ។​ប្រេង​ថ្លៃ​ហើយ កេង​លី​ត្រ​ទៀត​យ៉ាប់​ណាស់​» ។
ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ដដែល​នេះ​ក៍​មាន​សេចក្តីរាយការណ៍​មក​ថា មន្ត្រី​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​បាន​រក​ឃើញ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​០២​កន្លែង លក់​ប្រេង​មិន​គ្រប់​ចំណុះ​តាម​កុង​ទ័​រ ហើយ​យក​ប្រេង​ធម្មតា ធ្វើ​ជា​ប្រេង​ស៊ុប​ពែរ​នោះ​ថែម​ទៀត​។​ស្ថានីយប្រេងឥន្ធនៈ​ពីរ​កន្លែង​នោះ គឺ​ស្ថានីយ​ប្រេង​តេ​លា (១៦៨) និង​ស្ថានីយ​ប្រេង​តេ​លា (​សុខ​សាន​) ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១១៤ ឬ​ហៅ​ថា ផ្លូវ​ថៃ​ហ្គ័​រ ក្នុង​ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ ៕






No comments