ក្មេងប្រុសអាយុ៧ឆ្នាំរើសបានកាបូបលុយ ២០ លានដុល្លារ ប៉ុន្ដែកើតរឿងមិននឹងស្មានដោយសារតែ…..

កុមារា​ម្នាក់​អាយុ ៧ ឆ្នាំ រស់នៅ​រដ្ឋ South Sarolina (​អាមេរិក​) ត្រូវបាន​ប្រគល់​ពានរង្វាន់​បរិសុទ្ធ​ស្មោះត្រង់ ព្រោះ​បានប្រគល់​សង​ដល់​សមត្ថកិច្ច​នូវ​កាបូប​មួយ​ដែលមាន​ផ្ទុក​ប្រាក់សុទ្ធ ២០ លាន​ដុល្លារ ។​
​ហេតុការណ៍​នេះ​បានកើត​ឡើង គ្រា​កុមារា​នេះ​ត្រូវបាន​ឪពុក​នាំទៅរក​ទិញ​ប្រដាប់​ក្មេង​លេង ។ នៅពេលដែល​លោក Steele ដែលជា​ឪពុក​កំពុង​ចូល​ស្ថានីយ៍​ចាក់​សាំង រួច​សប់​កង់ឡាន ហើយ​កុមារា​អាយុ ៧ ឆ្នាំ រូបនេះ ដើរ​យក​សំរាម​ទៅ​ចោល ក៏បាន​សម្លឹង​ឃើញ​ដោយ​ចៃដន្យ​នូវ​កាបូប​មួយ ហើយ​មើល​ខាងក្នុង​ឃើញ​សុទ្ធតែ​ក្រដាសប្រាក់ ។​
គ្រា​ឃើញ​ភ្លាម លោក Steele ពុំ​ជឿ​លើ​ភ្នែក​របស់ខ្លួន ហើយក៏​ចូលទៅក្នុង​ស្ថានីយ៍​លក់​សាំង ដើម្បី​សួរថា​វា​ជា​លុយ​ពិត​មែនដែរ ឬទេ ។​
​ក្រោយពេល​ដឹងថា រឿង​ពិត ភ្លាមៗ​នោះ លោក Steel បាន​ទូរស័ព្ទ​ហៅ​ប៉ូលីស ។ លោក​ឲ្យ​ដឹងថា ការរកឃើញ ហើយ​សង​ត្រឡប់​វិញ​នូវ​ទឹកប្រាក់ ២០ លាន​ដុល្លារ ជា​មេរៀន​ដ៏​ថ្លៃថ្លា​មួយ​សំរាប់​កូនប្រុស​របស់លោក ។​
​លោក​ពោលថាៈ «​នេះ​ជា​មេរៀន​សីលធម៌​ប្រាប់​ឲ្យ​វា​ដឹងថា ធ្វើ​អ្វីដែល​ត្រូវ ហើយក៏​ជា​ទង្វើរ​មួយគត់​ដែល​ស្រប​សីលធម៌​មនុស្ស​» ។ លោក​ប្រាប់ទៀតថា កូន​របស់លោក​វា​មាន​អារម្មណ៍​មោទនៈភាព​ចំពោះ​ទង្វើ​នេះ ។​
​កុមារា​វ័យ ៧ ឆ្នាំ រូបនេះ បាន​ប្រាប់​ឆា​ណែ​ល​ទូរទស្សន៍ WBMF ថា ពុំមាន​នឹក​ដល់​បំណង​រក្សាទុក​លុយ​នេះ​ទេ ។​
Fox News ឲ្យ​ដឹងថា លុយ​នេះ ប្រហែល​មាន​ទាក់ទង​ដល់​ករណី​ប្លន់​ធនាគារ​ថ្មីៗ​នេះ ។ ប៉ូលីស​អាមេរិក​កំពុង​រុករក Brian Humphries Jr ៣៥ ឆ្នាំ -​ជន​ដែល​ត្រូវ​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើ​ប្លន់​២​លើក នៅ​ធនាគារ​កាលពី​ថ្ងៃទី​២៣ និង ២៨ ខែមករា កន្ល​មក ៕



No comments