ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ត្រូវជនល្មោភម្នាក់ចាប់រំលោភនៅខ្ទមតូចមួយក្រោយផ្ទះរួចគេចខ្លួនបាត់
បរទេស៖បុរស្មោភកាមម្នាក់បានចាប់អូសដៃក្មេងស្រីអាយុ៧ឆ្នាំម្នាក់យកទៅរំលោភនៅខ្ទមតូចមួយក្រោយផ្ទះប្រជាពលរដ្ឋរហូតបានសម្រេច រួចគេចខ្លួន។ ហេតុការណ៍នេះកើតឡើងក្នុងប្រទេសថៃ។
បុរសល្មោភកាមរូបនេះមានឈ្មោះ សារិន ថានិត អាយុប្រហែល២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាអ្នករស់នៅក្នុងកន្លែងកើតហេតុជាមួយជនរងគ្រោះ ដោយឡែកក្មេងស្រីរងគ្រោះមានអាយុ ៧ឆ្នាំ មុខរបរជាសិស្ស ។
តាមប្រភពពត៌មានបានឲ្យដឹងថា នៅវេលាម៉ោង៣ និង៤៥នាទីរសៀល ក្មេងស្រីរងគ្រោះ ត្រូវម្តាយប្រើឲ្យទៅហៅបងប្រុសជីដូនមួយ ដែលកំពុងដើរលេងក្នុងភូមិ។ ពេលក្មេងស្រីរងគ្រោះបានជួបបងជីដូនមួយ ក៏បានហៅឲ្យត្រលប់ទៅផ្ទះ តាមពាក្យរបស់ម្តាយ តែបងប្រុសនាងប្រាប់ឲ្យនាងទៅមុនទៅ ហើយក៏មកមុន។ ពេលដើរបានពាក់កណ្តាលផ្លូវក៏ស្រាប់តែ លេចមុខជនសង្ស័យ ហើយក៏បានធ្វើសកម្មភាពខ្ទប់មាត់នាង រួចអូសដៃចូលខ្ទម ធ្វើសកម្មភាពរំលោភរហូតបានសម្រេចតែម្តង បន្ទាប់មកជនល្មោភកាមនោះក៏បានរត់គេចខ្លួនបាត់។
ទោះបីយ៉ាងណាកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនបុរសល្មោភកាមម្នាក់នោះយកមកផ្តន្ទាទោសតាមច្បាប់ ក្រោយមានការដាក់ពាក្យបណ្តឹងពីសំណាក់ម្តាយក្មេងស្រីរងគ្រោះ៕
Post a Comment