ឧកញ៉ា ហុង ពីវ រើសបុគ្គលិកថែមមិនគិតកម្រិតវប្បធម៌
បន្ទាប់ពីប្រកាសជ្រើសរើសបុគ្គលិកផ្នែកលក់ភេទស្រី ពេលនេះអ្នកឧកញ៉ា ហុង ពីវ ដែលជាម្ចាស់បុរីពិភពថ្មី បានប្រកាសរើសបុគ្គលិកផ្នែកគ្រប់គ្រងការដ្ឋានជាច្រើននាក់បន្ថែមទៀត ហើយរើសទាំង២ភេទតែម្ដង ដោយមានទទួលបានប្រាក់ខែចាប់ពី ៦០០ដុល្លារ ដល់ ២០០០ដុល្លារ។
លក្ខខណ្ឌងាយៗប៉ុណ្ណោះ តែទាមទារមនុស្សឆ្លាត និងមានការទទួលខុសត្រូវ៖
១. ពុំចាំបាច់មានបទពិសោធន៍ផ្នែកសំណង់
២. ពុំចាំបាច់មានសញ្ញាប័ត្រផ្នែកវិស្វករ
៣. ពុំចាំបាច់មានកម្រិតវប្បធម៌ខ្ពស់
៤. ត្រូវមានខួរក្បាលឈ្លាសវៃ រហ័សរហូន មានឆន្ទៈ និងតស៊ូ
៥. ត្រូវការជ្រើសរើសទាំង ២ភេទ
២. ពុំចាំបាច់មានសញ្ញាប័ត្រផ្នែកវិស្វករ
៣. ពុំចាំបាច់មានកម្រិតវប្បធម៌ខ្ពស់
៤. ត្រូវមានខួរក្បាលឈ្លាសវៃ រហ័សរហូន មានឆន្ទៈ និងតស៊ូ
៥. ត្រូវការជ្រើសរើសទាំង ២ភេទ
អ្នកមានចំណាប់អារម្មណ៍ចង់សាកល្បង អាចយក CV ទៅដាក់នៅការិយាល័យកណ្ដាលបុរីពិភពថ្មី ឡាសែនសុខអគារលេខ ២៨៨ ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទល់មុខផ្សារទំនើប AEON II ជិតកាំកូ ស៊ីធី)។
អ្នកឧកញ៉ា ហុង ពីវ ត្រូវគេមើលឃើញថា ជាអ្នកមានចិត្តសប្បុរស ព្រោះតែងបរិច្ចាគថវិកាយ៉ាងច្រើន ដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយនៅឆ្នាំនេះ ក៏បានបរិច្ចាគ ២លានដុល្លារដែរ។ ចំណែកបុគ្គលិក មានការលើកទឹកចិត្តជាប្រចាំ ដូចជាអ្នកធ្វើការយូរ អាចទទួលបានផ្ទះ ឡាន ជាកាដូ។ កាលពីចូលឆ្នាំចិន បុគ្គលិកបុរីពិភពថ្មីទាំងអស់ ក៏ទទួលបានអាំងប៉ាវ ម្នាក់ ៦០០ដុល្លារដែរ៕
Post a Comment