អ្នកក្លាហាន វិល្លាមប្រហែលជាជិតបានដៃគូរប្រកួតហើយ តែប៉ះចំអ្នកខ្លាំង.....
ក្រោយអ្នកមានស៊េរីថ្មីល្បីប្រើរបស់ថ្លៃតម្លៃវាល់លានដុល្លារ និងក្លាហានចង់ប្រកួតជាមួយកូនប្រុសទាំងបីរបស់សម្តេច ហ៊ុន សែន លោក វិល្លាម (William Guang) បានអះអាងថា «សមត្ថភាពមនុស្សមិនអាចមើលឃើញតែសញ្ញាបត្របាន មើលតែសម្តេចដែលកើតពីកូនកសិករនិងជាក្មេងវត្ត រៀនមិនបានខ្ពស់មែន តែលោកអាចដឹកនាំទ័ពពូកែ ដូច្នេះបានន័យថា សញ្ញាបត្រអត់បានបញ្ជាក់ពីសមត្ថភាពទេ»។
ការថ្លែងដូច្នេះក្រោយ លោក វិល្លាម រហ័ស្សនាមអ្នកមានជំនាន់ថ្មី ប្រើគ្រឿងសុទ្ធតែថ្លៃៗ រងការរិះគន់យ៉ាងចាស់ដៃ ពីលោក ជុំ កុសល ដែលបានមើលងាយសមត្ថភាពលោកថា ឲ្យចេះប្រមាណកម្រិតចំណេះដឹងខ្លួនឲ្យច្បាស់សិន មុនចង់ប្រកួតជាមួយកូនប្រុសទាំងបីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
«ប្អូនប្រុសអើយ បងគ្រាន់តែឃើញអត្ថបទខ្លះដែលប្អូនសរសេរ កន្លងមកបងអាចវាយតម្លៃកម្រិតចំណេះដឹងប្អូនច្បាស់ណាស់។… គ្រាន់តែឃើញសំណេររបស់ប្អូនបីបួនប្រយោគ បងវាយតម្លៃច្បាស់ថា ប្អូននៅស្ទើរណាស់ មិនអាចប្រៀបនឹងកូណៗទាំងបីរបស់សម្តេចបានទេ។ គួរដាក់ខ្លួនសុំជាកូនសិស្សវិញ ល្អជាង»។ នេះជាសម្តីលោក ជុំ កុសល ថាឲ្យលោក វិល្លាម។
ដោយឡែកសម្រាប់លោក វិល្លាម បានតបដោយលើកឧទាហរណ៍មេដឹកនាំ ស៊ុន អ៊ូ, ស៊ុន ពិន, ណាប៉ូឡេអុង និង គូប៉ីឡៃខាន់ ថា បុគ្គលទាំងនេះមិនបានរៀនចប់ថ្នាក់បណ្ឌិតយោធាទេ ហើយក៏មិនបានចូលរៀនសាលាយោធាអាមេរិកដែរ តែពួកគេអាចដឹកនាំទ័ពបានយ៉ាងល្អ មិនមែនខ្សោយឡើយ។
«ស៊ុន អ៊ូ . ស៊ុន ពិន . ណាប៉ូឡេអ៊ុង . គូប៊ីឡៃខាន់។ បុគ្គលបួនខាងលេីនេះមិនបានចប់ថ្នាក់បណ្ឌិតយោធាទេ ហេីយក៏មិនបានចូលរៀនសាលាយោធាសហរដ្ឋអាមេរិកដែរដូច្នេះបានន័យថាគាត់ខ្សោយតេីមែនទេដែលពួកគេមិនបានឆ្លងកាត់ការសិក្សាពីសាលាយោធា ? សម្ដេចហ៊ុនសែន ត្បិតលោករៀនបានតិច តែមានបទពិសោធន៍ខ្លាំង ត្បិតលោកមានប្រវត្តិពីកូនកសិករនឹងក្មេងវត្តតែលោកពូកែរជាងគេគឺវិស័យនយោបាយការទូត ហេីយលោកក៏ជាអ្នកដឹកនាំនាពេលបច្ចុប្បន្នដូច្នេះតេីលោកខ្សោយដែរមែនទេដែលលោកចេញមកពីប្រភពវណ្ណៈសាមញ្ញ»?
មហិច្ចតាចង់ប្រកួតចំណេះដឹងជាមួយកូនប្រុសទាំងបីរបស់សម្តេចហ៊ុន សែន ពីសំណាក់លោក វិល្លាម បានរងការរិះគន់ពីសកម្មជនបក្សប្រជាជន រួមទាំងពលរដ្ឋដែលនិយមបក្សនេះផងដែរ ឯរឿងថាលោកមានប្រាក់និងរបស់ប្រើប្រាស់ថ្លៃវាល់លានដុល្លារនោះ ក៏រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ពលរដ្ឋថា លោកជាមនុស្សបោកប្រាស់ប៉ុណ្ណោះ៕
Post a Comment