មុនទិញឡានមួយតឹក សូមពិនិត្យប្រវត្តិឡានឲច្បាស់ ប្រយ័ត្នទិញប៉ះចំឡាន…



មានពូម្នាក់ជាអ្នកជិតខាងរបស់ខ្ញុំគាត់មានមុខរបររត់តាក់ស៊ី គាត់បានទិញឡានតពីគេក្នុងតម្លៃ
ដ៏ថោកថែមទាំងនៅថ្មីទៀតផង តែគាត់មិនបានដឹងអំពីប្រវត្តិឡាននោះទេ។ ឡាននោះគាត់បានយកមកចតទុកនៅកៀនផ្ទះខ្ញុំរាល់ថ្ងៃ។


មានយប់មួយនោះខ្ញុំបានទៅមើលល្ខោនជាមួយកូនម្ចាស់ឡាននោះ នៅពេលត្រលប់មកផ្ទះវិញ
ឪពុកម្តាយខ្ញុំបិទទ្វាផ្ទះចាក់សោរជាប់មិនហ៊ាមដាស់គាត់ឲ្យបើកទ្វាទើបខ្ញុំសម្រេចចិត្តទៅដេកក្នុងទ្បាន
ជាមួយកូនម្ចាស់ឡាននោះទៅ។

នៅយប់នោះខ្ញុំដេកមិនលក់សោះព្រោះតែនៅក្នុងទ្បានហប់ណាស់ ក្តៅស្អុះពេកខ្ញុំក៏ងើបអង្គុ្តយ
យកទូរស័ព្ទបើកវិទ្យុស្តាប់កំដរអារម្មណ៍ ចំណែកឯកូនម្ចាស់ទ្បានដេកលក់ស្រម៉ុកខុលតែម្តង។ កំពុងតែស្តាប់កម្មវិធីបទចម្រៀងពីជំនាន់ដើមយ៉ាងពិរោះអន្លង់អន្លូច ស្រាប់តែដាច់ប៉ុស្តិ៍ឮសូរឆុល ក្រោយមកក៏ឮសូរបទភ្លេងខ្លងខែកដែលគេចាក់នៅពេលហែខ្មោចយកទៅកប់ ធ្វើឲ្យខ្ញុំភ័យរន្ធត់យ៉ាងខ្លាំង ក្រវាត់ទូរស័ព្ទចោល ហើយគិតក្នុងចិត្តថា ប៉ុស្តិ៍វិទ្យុអីក៏ចម្លែកម្លេះ ចាក់ភ្លេងខ្មោចទាំងយប់ ដូច្នេះមិនខ្លាចអ្នកស្តាប់ភ័យខ្លាចទេឬ?


នៅពេលដែលទូរស័ព្ទនោះធ្លាក់ទៅក្រោមពូកឡានស្រាប់តែឮសូរកម្មវិធីបទពីដើមវិញដដែល ខ្ញុំ
ក៏រើសយកមកស្តាប់វិញ ហើយបទចម្រៀងដែលខ្ញុំស្តាប់មុននោះនៅមិនទាន់ចប់ទេ។ ខ្ញុំអង្គុយស្តាប់
រហូតទន់ភ្នែកងងុយដេក ហើយក៏ផ្តួលខ្លួនដេកតែម្តងទៅ កំពុងតែទន់ទៅៗ ពេលនោះ ក៏មាន អ្វីម្យ៉ាង មកសង្កត់ស្រឹបពីលើខ្ញុំ ខ្ញុំបានបើកភ្នែកមើលឃើញពណ៌សស្លេតដូចជាពពក ធ្វើឲ្យខ្ញុំរើ ខ្លួនមិនរួចសោះ និងតឹងទ្រូងថប់ដង្ហើម ចង់ស្រែក៏ស្រែកមិនចេញ ហើយឮសម្លេងមនុស្ស និយាយ ឡើងហឹងត្រចៀកតែស្តាប់មិនបានថានិយាយអីទេ ពេលនោះខ្ញុំដឹងខ្លួនថា ខ្ញុំកំពុងតែខ្មោចសង្កត់ហើយ។





ទម្រាំតែរើខ្លួនរួចវិញគឺប្រហែលជាអស់រយៈពេលពីរនាទី ខ្ញុំបែកញើសជោគខ្លួននិងអស់កម្លាំង
មានអារម្មណ៍ថាដូចជាស្រាលខ្លួន ហើយស្វាងងងុយចែសតែម្តង។ ខ្ញុំចង់ដាស់កូនម្ចាស់ឡាននិយាយប្រាប់គេតែឃើញគេកំពុងតែលង់លក់ស្រួលក៏ខ្ជិលដាស់វិញព្រោះ
ខ្លាច រំខានដល់គេ។ ខ្ញុំក៏នៅអង្គុយតែម្នាក់ឯងរហូតដេកលក់ដោយមិនដឹងខ្លួនពេលឮសម្លេង បញ្ឆេះ ឡានទើបខ្ញុំភ្ញាក់ដឹងខ្លួនពេលនោះគឺម៉ោងប្រាំ ជិតប្រាំមួយព្រឹក។


ខ្ញុំចង់យករឿងដែលខ្ញុំបានជួបប្រទះនិយាយប្រាប់ម្ចាស់ឡាន តែគិតៗទៅខ្ញុំក៏មិនចង់ប្រាប់ វិញ ព្រោះមិនចង់ឲ្យគាត់អន់ចិត្ត។ខ្ញុំបានទៅស្រោចទឹកដើម្បីឲ្យ ជ្រះចង្រៃ ក្រោយពីបានស្រោច ទឹកខ្ញុំ បានស្រឡះក្នុងចិត្តច្រើនណាស់ តែខ្ញុំនៅតែមានអារម្មណ៍ខ្លាចឡាននោះ សូម្បីតែទូរស័ព្ទដែល ខ្ញុំស្តាប់វិទ្យុនៅយប់នោះក៏ខ្ញុំដូរចេញដែរ។​ ប៉ុន្មានខែក្រោយមកស្រាប់តែប៉ូលីលមករកពូ ម្ចាស់ឡាននោះដល់ផ្ទះ ដើម្បីសួរនាំអំពីរឿងឡាននោះ ព្រោះគាត់បានទិញឡានពីម្ចាស់ដើម ក្រោយពេលដែលម្ចាស់ឡានដើមនោះបានបុកមនុស្សស្លាប់ គេលក់ហើយក៏គេចខ្លួនបាត់ទៅ។

ខ្ញុំមានការភ្ញាក់ផ្អើលណាស់ចំពោះរឿងនេះ ចំណែកឯពូម្ចាស់ទ្បានជាអ្នកទិញបន្តនោះវិញ ក្រោយពីដោះ ស្រាយរឿងទ្បាននោះជាមួយប៉ូលីសរួចហើយ ក៏បានលក់
ឡាននោះចោលទៅ។ ហើយគាត់បាននិយាយប្រាប់គេឯងថាគាត់មានអារម្មណ៍មិនល្អចំពោះ
ឡាននោះតាំងពីទិញមកភ្លាមម្លេះ។

ប្រភព៖http://konpov.com/2017/03/2655

No comments