ដើម្បីសុវត្ថិភាព សូមត្រួតពិនិត្យ រថយន្តរបស់អ្នកទាំង ១២ ចំណុចនេះមុននឹងធ្វើដំណើរ



ជាការពិតណាស់ដើម្បីធានាអោយបាននូវសុខសុវត្ថិភាពទាំងខ្លួនអ្នកនឹងអ្នករួមដំណើរ ជាមួយចាំបាច់យើងជាម្ចាស់យានយន្តទាំងអស់គ្នាគួរតែត្រួតពិនិត្យយានយន្តរបស់ខ្លួនអោយ បានគ្រប់ជ្រុងជ្រោយជាមុនសិនមុននឹងចេញដំណើរ។

ខាងក្រោមនេះជាចំណុចទាំង១២ដែលយើងត្រូវធ្វើការត្រួតពិនិត្យមុននិងធ្វើដំណើរទៅទីជិត រឺក៍ឆ្ងាយ៖



១. ត្រូតពិនិត្យផ្នែកខាងក្រោមរថយន្តក្រែងមានលេចធ្លាយត្រង់កន្លែងណាមួយ ដែលវាអាចធ្វើដំណើរមិនដល់គោលដៅនិងអាចប៉ះពាល់ដល់ប្រពន្ធ័ហ្រ្វាំង

២. ត្រួតពិនិត្យសំបកកង់ទាំងអស់ដើម្បីធនាថាសំបកកងមិនប៉ោង មិនបោ និងមិនខូចខាតដោយប្រការណាមួយ។

៣.​ ត្រួតពិនិត្យអំពូលភ្លើងទាំងមុខទាំងក្រោយ
៤. ត្រួតពិនិត្យកៅអីរថយន្តក្រែងមានអ្នកណាម្នាក់បន្លំពួននៅក្នុងរថយន្តរបស់អ្នក
៥.​ ត្រួតពិនិត្យមើលបង្អូច និងលាងសំអាតកុំអោយមានភាពស្រអាប់ ដើម្បីងាយស្រួលមើលផ្លូវពេលបើកបរ



៦. មើលកុងទ័រល្បឿន កុងទ័រសាំងនៅពេលអ្វីៗដំណើរការរួចរាល់ហើយនោះ
៧. ត្រួតពិនិត្យលើផ្នែកផ្សេងៗទៀតដូចជា ម៉ាស៊ីនត្រជាក់និង Heating System ជាដើម
៨. ត្រួតពិនិត្យមើលសាំង កំលាំងម៉ាស៊ីន

៩. ធ្វើតេស្តបញ្ឆេះសាកមើលថាវាដំណើរការបានល្អរឺក៏អត់មុនពេលចេញដំណើរ

១០.​ មើលថាតើឧបករណ៍សំអាតកញ្ចក់ដំណើរការរឺអត់
១១. ពិនិត្យនិងសំអាតសន្ទះខ្យល់ដែលវាអាចបះពាល់ដល់ល្បឿនរថយន្ត និងកំរិតនៃការស៊ីសាំង



១២. ត្រូវធានាថាសំបកកងទាំងសងខាងមានខ្យល់តឹងណែនល្អ

ជាចុងក្រោយសូមជូនពរប្រិយមិត្ត កូនពៅ.com ទាំងអស់អោយធ្វើដំណើរទៅណាមកណាជួបតែសេចក្តីសុខ និងពោរពេញដោយភាពរីករាយកុំបីខាន សូមអរគុណ 🙏

No comments