លោកគ្រូចិនសែ បង្រៀនពីរបៀប​មើលថ្ងៃល្អ​! ធានាឆុត ៩៩%-១០០%




ចំពោះ​ថ្ងៃ​ខែ​មួយចំនួន ដែល​ខ្មែ​យើង​តែង​ចំណាំ​តៗ​គ្នា​ថា​ល្អ ឬ​មិន​ល្អ រហូត​ដល់​គេ​បាន​ចងក្រង​ទុក​ជា​ក្បួន សំរាប់​កូនចៅ​ជំនាន់​ក្រោយ៖ 
​ថ្ងៃ ១ កើត ៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ ដូចជា សង់ផ្ទះ ស្តី​ដណ្តឹងប្រពន្ធ ។ ឬ​ក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​ថ្ងៃ ២ កើត 
៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ ប៉ុន្តែ ហាម​សង់ផ្ទះ​។ ឬ​ក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​ថ្ងៃ ៣ កើត 
 ធ្វើ​ពិធី​មង្គល​ផ្សេងៗ​មិន​ល្អ​ទេ ។​
​ថ្ងៃ ៤ កើត 
៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ សង់ផ្ទះ ស្តី​ដណ្តឹងប្រពន្ធ​។ ឬ​ក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​ថ្ងៃ ៥ កើត 
៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ពុំ​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹងប្រពន្ធ​។​
​ថ្ងៃ ៦ កើត 
៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ ដូចជា សង់ផ្ទះ ស្តី​ដណ្តឹងប្រពន្ធ ។ ឬ​ក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​ថ្ងៃ ៧ កើត 
៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ពុំ​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​
​ថ្ងៃ ៨​កើត 
៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ពុំ​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​
​ថ្ងៃ ៩ កើត 
៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ  សង់ផ្ទះ ស្តីដណ្តឹង​ប្រពន្ធ​ល្អ​ប្រពៃ ។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​ថ្ងៃ ១០ កើត 
៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​មិន​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​
​ថ្ងៃ ១១ កើត 
៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ មិន​ថា​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
ថ្ងៃ ១២ កើត 
៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​មិន​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​
ថ្ងៃ ១៣ កើត 
៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ មិន​ថា​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​ថ្ងៃ ១៤ កើត 
៖ ធ្វើ​ពិធី​មង្គល​ផ្សេងៗ​មិន​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​
​ថ្ងៃ ១៥ កើត 
៖ ហាម​ធ្វើ​ពិធី​អ្វីៗ​ទាំងអស់​។​
​ថ្ងៃ ១ រោច 
៖ ហាម​ធ្វើ​ពិធី​អ្វីៗ​ទាំងអស់​។​
​ថ្ងៃ ២ រោច 
៖ ហាម​សង់ផ្ទះ ស្តី​ដណ្តឹងប្រពន្ធ ឬ​ប្រារឰ​ពិធី​ផ្សេងៗ​។​
​ថ្ងៃ ៣ រោច 
៖ ហាម​ធ្វើ​ពិធី​អ្វីៗ​ទាំងអស់​។​
​ថ្ងៃ ៤ រោច 
៖ សង់ផ្ទះ​ល្អ ធ្វើ​ពិធី​ផ្សេងៗ​បានល្អ ប៉ុន្តែ​ហាម​ដណ្តឹង​កូន​គេ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​ថ្ងៃ ៥ រោច 
៖ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ និង​ប្រារឰ​ពិធី​ផ្សេងៗ​។​
​ថ្ងៃ ៦ រោច 
 ហាម​សង់ផ្ទះ ឬ​ប្រារឰ​ពិធី​ផ្សេងៗ​។​
​ថ្ងៃ ៧ រោច 
៖ ហាម​សង់ផ្ទះ ឬ​ស្តី​ដណ្តឹងប្រពន្ធ និង​ប្រារឰ​ពិធី​ផ្សេងៗ​។​
​ថ្ងៃ ៨ រោច 
៖ សង់ផ្ទះ​ល្អ ដណ្តឹងប្រពន្ធ​ល្អ ប៉ុន្តែ ពិធី​ផ្សេងៗ​មិនល្អ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​ថ្ងៃ ៩ រោច 
៖ ហាម​សង់ផ្ទះ ឬ​ប្រារឰ​ពិធី​ផ្សេងៗ​។​
​ថ្ងៃ ១០ រោច 
៖ ហាម​សង់ផ្ទះ ឬ​ប្រារឰ​ពិធី​ផ្សេងៗ​។​
​ថ្ងៃ ១១ រោច 
៖ សង់ផ្ទះ​ល្អ ដណ្តឹងប្រពន្ធ​ល្អ ធ្វើ​ពិធី​ផ្សេងៗ​ល្អ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​ថ្ងៃ ១២ រោច 
៖ ហាម​សង់ផ្ទះ ឬ​ស្តី​ដណ្តឹងប្រពន្ធ និង​ប្រារឰ​ពិធី​ផ្សេងៗ​។​
​ថ្ងៃ ១៣ រោច 
៖ ហាម​សង់ផ្ទះ ឬ​ស្តី​ដណ្តឹងប្រពន្ធ និង​ប្រារឰ​ពិធី​ផ្សេងៗ​។​
​ថ្ងៃ ១៤ រោច 
៖ ហាម​ធ្វើ​ពិធី​ផ្សេងៗ​។​
​ថ្ងៃ ១៥ រោច 
៖ ហាម​ធ្វើ​ពិធី​ផ្សេងៗ​ទាំងអស់​។​

ប្រភព៖ សុខសប្បាយដើម្បីខ្មែរ

No comments