ថ្ងៃកំណើត ប្រាប់អំពីលាភសំណាងរបស់អ្នកក្នុងខែ ៩



 សូមលើកយកមកបកស្រាយ ប្រាប់តែចំណុចលាភសំណាងប៉ុណ្ណោះ រីចំណុចដទៃទៀត ដូចជាគ្រោះថ្នាក់ និងត្រណមក្នុង ខែ 9 សូមទុកបកស្រាយជូនលើកក្រោយទៀត៖

១. ចំពោះអ្នកកើតថ្ងៃអាទិត្យ
ជា​មនុស្ស​មានភ័ព្វ​សំ​ណា​ល្អ មិនសូវ​លោភលន់​នឹង​ទ្រព្យសម្បត្ដិ ចេះ​មានគំនិត​សន្សំសំចៃ ចេះ​មាន​ចិ​ត្ដ​ស្រឡាញ់​រាប់អាន​បងប្អូន មាន​ប្រាជ្ញា​ឈ្លាសវៃ និង​មាន​ចិ​ត្ដ​មោះមុត​ក្លាហាន ពុះពារ​គ្រប់​ឧបសគ្គ អ្នកនោះ​ជា​អ្នកមាន​វេហា​ចរចា​ពិ​រោះ វាសនា​បុណ្យ​សក្ដិ​កើតឡើង​ដោយសារ​ការប្រឹងប្រែងរ​បស់​ខ្លួន ជា​មនុស្ស​សម្បូរ​ទៅដោយ​មិ​ត្ដ​ភក្ដិ​។

ហេតុដូចនេះ លាភសំណាងក្នុងខែ 9របស់អ្នក គឺ ទទួលបានការស្រលាញ់ពីដៃគូយ៉ាងខ្លាំង និង មានឳកាសចាប់បានរបរថ្មី ដែលនាំមកនូវចំណូលខ្ពស់
២. ចំពោះអ្នកកើតថ្ងៃចន្ទ
ជា​មនុស្ស​អភ័ព្វ​ញាតិ​ការ ចិ​ត្ដ​ច្រើន​ងាករេ បើ​សេពគប់​មិ​ត្ដ​ភក្ដិ ល្អ​តែ​មុនដំបូង លុះ​ចុងក្រោយ​ទៅ​ច្រើន​សោះអង្គើយ​ដាក់គ្នា ជា​មនុស្ស​ជួយ​យកអាសា​គេ មិនបាន​នាំឱ្យមាន​ទុក្ខទោស​ដល់​ខ្លួន
លាភសក្ការៈ​បានមក​ទុកដាក់​មិនសូវ​គង់វង្ស តែ​ជា​មនុ​ស្សមាន​ថ្វីមាត់ និយាយស្ដី​អ្វី​ច្រើន​មាន​គេ​យក​ចិ​ត្ដ​ទុកដាក់​ស្ដាប់​។

ហេតុដូចនេះ លាភសំណាងក្នុងខែ 9 របស់អ្នក គឺ ទទួលបានបុណ្យស័ក្ត អំណាច និង ទ្រព្យសម្បតិ្ត ដូចក្តីរំពឹង

៣. ចំពោះអ្នកកើតថ្ងៃអង្គារ
ជា​មនុស្ស​មាន​ចិ​ត្ដ​ស្លូតបូត​នឹងន លាភសក្ការៈ​ច្រើន​រកបាន​ដោយ​ការប្រឹងប្រែង​របស់ខ្លួន អាច​រក្សាទ្រព្យ​សម្បត្ដិ​គ​ង់​វង្ស ជា​មនុស្ស​មាន​សម្តី​ចរចា​ពិ​រោះ គួរ​ជាទី​ស្រឡាញ់​នៃ​អ្នកផង​ទាំងពួង តែ​ពឹងពាក់​អ្នកដទៃ​មិនបាន​។

ហេតុដូចនេះ លាភសំណាងក្នុងខែ 9 របស់អ្នក គឺ មានមនុស្សចាំជួយជ្រុមជ្រែងរាល់កិច្ចការងារ និង ទទួលបានការជឿងទុកចិត្តពីសំណាក់មនុស្សឋានៈខ្ពស់ជាងខ្លួន ​

៤. ចំពោះអ្នកកើតថ្ងៃពុធ
ជា​មនុស្ស​មានភ័ព្វ​សំណាង សល់​ទ្រព្យសម្បត្ដិ​ច្រើន ជា​មនុស្ស​មានគំនិត​សន្សំសំចៃ សេពគប់​មិ​ត្ដ​ភក្ដិ ច្រើន​មិនសូវ​សមប្រកប មាន​គេ​ច្រណែន​និន្ទាឈ្នានីស ជា​មនុស្ស​មើលស្រាល​ចំពោះ​ការងារ ធ្វើ​គុណ​ដល់​គេ ច្រើន​បាន​ទោស​មកវិញ​។

ហេតុដូចនេះ លាភសំណាងក្នុងខែ 9 របស់អ្នក គឺ ទទួលបានចំណងដៃពីបុព្វជាតិ មានដូចជា បុត្រទ្រព្យ សម្បត្តិទ្រព្យ ឬក៏ គូទ្រព្យ។ ប៉ុន្តែក្នុងចំណោមទ្រព្យទាំង ៣នេះ បើទ្រព្យ ណាមកដល់មុន ទ្រព្យ ២ទៀត នឹងត្រូវរង់ចាំដល់ខែក្រោយបន្ទាប់ទើបអាចកើតឡើង។

៥. ចំពោះអ្នកកើតថ្ងៃព្រហស្បតិ៍
ជា​មនុស្ស​ប្រកបដោយ​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់ មាន​ប្រាជ្ញា​ឈ្លាសវៃ ជា​មនុស្ស​សម្តី​តិច មិនសូវ​ចូល​ចិ​ត្ដ​ចរចា​ច្រើន​ឥតប្រយោជន៍ ញាតិផង​ទាំងពួង​ចោម​ស្រឡាញ់​រាប់អាន ជា​មនុស្ស​ដែលមាន​ចិ​ត្ដ​អង់អាច​ក្លាហាន ហ៊ាន​ពុះពារ​គ្រប់​ឧបសគ្គ តែ​ជាម​នុស្ស​ចូល​ចិ​ត្ដ​លេងល្បែង​ភ្នាល់​ផ្សេងៗ​។

ហេតុដូចនេះ លាភសំណាងក្នុងខែ 9 របស់អ្នក គឺ ទទួលបានចំណេះដឹងថ្មី ត្រូវតាមគោល បំណងដែលអ្នកធ្លាប់ប៉ង ថែមទាំងមានមនុស្សមកអែបអបអ្នកទៀតផង

៦. ចំពោះអ្នកកើតថ្ងៃសុក្រ
ជា​មនុស្ស​ដែលមាន​គូ​ច្រើន បើ​ប្រុស​វិញ​ច្រើន​ធ្វើឱ្យ​ស្រីៗ​ចូល​ចិ​ត្ដ និង​មាន​គេ​នាំ​លាភ​យកមក​ឱ្យ​ជារឿយៗ ជា​មនុស្ស​ប្រកាន់​នូវ​ពាក្យសម្ដី​របស់ខ្លួន កាល​នៅ​ពី​តូច​អភ័ព្វ​ញាតិ​ការ លុះ​ធំ​ឡើង​កាលណា​ទើប​សម្បូរ​ទៅដោយ​ទ្រព្យសម្បត្ដិ​ថ្កុំថ្កើង​រុងរឿង​ឡើងវិញ​។

ហេតុដូចនេះ លាភសំណាងក្នុងខែ 9 របស់អ្នក គឺ ទទួលបានការកើតសរសើរ ការលើកទឹកចិត្ត ពីចៅហ្វាយនាយ និង អាចទិញបានរបស់ថ្មីជាទីស្រលាញ់ចូលផ្ទះ

៧. ចំពោះអ្នកកើតថ្ងៃសៅរ៍
ជា​មនុស្ស​ដែលមាន​ចិ​ត្ដ​កំណាញ់ តែ​ចេះ​យក​ចិ​ត្ដ​គាប់គួរ​ចំពោះ​អ្នកដទៃ ធ្វើការ​អ្វីៗ​ខ្ជីខ្ជា ច្រើន​តម​ទាស់​តមាត់​ចំពោះ​បងប្អូន​ឯង ចង់​សេពគប់​មិ​ត្ដ​ភឿន​នឹង​នាំទុក្ខ​ភ័យ​ដល់​ខ្លួន និយាយស្ដី​អ្វី​ច្រើន​ជឿ​ទុក​ចិ​ត្ដ​លើ​គេ​។

ហេតុដូចនេះ លាភសំណាងក្នុងខែ 9 របស់អ្នក គឺ មានញាតិមិត្តថ្មីៗរាប់អានច្រើន មានសម្ភារៈថ្មីៗ ច្រើនសម្រាប់ប្រើប្រាស់ តែសម្រាប់អ្នកគ្មានគូ នឹងអាចជួបគូ បើអ្នកមានគូស្រាប់ នឹងអាចមានបុត្រក្នុងខែនេះផងដែរ

តើអ្នកមានដឹងទេថា ក្នុងខែ 9 ឆ្នាំ ២០១៧ នេះ អ្នកនឹងមានលាភសំណាងអ្វីខ្លះ តាមថ្ងៃកំណើត នីមួយៗ របស់អ្នក? តាមការទស្សន៍ទាយ ក្នុងគេហទំព័រចិន Feng Shui China និង Taiiwan Secret បានប្រាប់ឲ្យដឹងអំពីលាភសំណាង គ្រោះថ្នាក់ និងត្រណម សម្រាប់ខែ 9 នេះ ប៉ុន្តែ


No comments