ក្មេងស្រីអាយុ ៦ ដេកសពម្តាយពេញមួយយប់ ចុងក្រោយបានដឹងថាម្តាយត្រូវបានគេ....
ឃាតកម្មយ៉ាងសារហាវមួួយបានកើតឡើង នៅក្នុងប្រទេសថៃ បន្ទាប់ពីក្មេងស្រីអាយុ ៦ ដេកសពម្តាយពេញមួយយប់ ចុងក្រោយបានដឹងថាម្តាយត្រូវបានគេសំលាប់។
ក្មេងស្រីដែលគួរអាណិតបានរៀបរាប់ទំាងទឹកភ្នែកថា ខ្ញុំបានដាស់ម្តាយរបស់ខ្ញុំអោយក្រោកប៉ន្តែគាត់ មិនក្រោកសោះ ទៀបខ្ញុំរត់ទៅពឹង អ្នកជិតខាងអោយមកជួយមើល ប៉ន្តែគេបានប្រាប់ថាម៉ែដាច់ខ្យល់ស្លាប់ហើយ។ ក្រោយមកទើបអ្នកជិតខាងផ្តល់ដំណឹងដល់ប៉ូលីស បានចុះមកពិនិត្យសាកសពថា៖សពរបស់ស្រ្តីមាន ឈាមហូរមកតាមមាត់ និងច្រមុះ នៅលើខ្លួនមានស្នាមរបួសខ្លះ និងមានស្នាមជាំខ្លាំងនៅលើដើមទ្រូង តាមការពិនិត្យនាងបានស្លាប់ ១២ម៉ោងមកហើយ។
បើតាមសម្តីអ្នកជិតខាងបានប្រាប់ថា ស្រ្តីនេះរស់នៅកន្លែងនេះជាមួយកូនតែពីរនាក់ទេ ហើយមានមុខរបរជាអ្នកលក់ស្លាបមាន់ ។ក្រោយមកមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ជាអ្នកលក់CD ស្រ្តីរងគ្រោះតែងរអ៊ូប្រាប់អ្នកជិតខាងថា បុរសនេះតែងតែវាយធ្វើបាបគាត់ ទើបគាត់សម្រេចចិត្តបែក។ក្រោយពេលបែកគា្នស្រាប់តែមានអំពើរឃាតកម្មកើតឡើងតែម្តង។
ឥឡូវនេះសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនដៃដល់ មកដាក់ទោស។អាអ្វីដែលអាសូរបំផុតនោះគឺ
ក្មេងស្រីទើបតែមានអាយុ៦ ឆ្នំាត្រូវកំព្រាគ្មានអ្នកមើលថែ។
សូមបព្ចាាក់ថា៖ឃាតកម្មយ៉ាងសារហាវមួួយនេះបានកើតឡើងនៅវេលាម៉ោង ២០.៣០នាទី ថ្ងៃទី ១៥
ស្រ្តីដែលត្រូវបានគេសំលាប់មានឈ្មោះថាចាន់ស៊ុងហ្វា អាយុ ៣២ឆ្នាំ។
Post a Comment