តិចថាអត់ដឹងចុះនេោះ រោង​ចក្រ​តម្លើង​រថយន្ត​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជានៅខេត្ត​កំពត ជាមួយក្រុមហ៊ុន Beijing Zhongjiao Rongqing Science and Technology ពិតជាអស្ចារ្យ


នៅក្នុងប្រទេសកម្ពុជា វិស័យឧស្សាហកម្ម ផ្នែកបច្ចេកទេស ទំនើបវិញ កំពុងតែរីកចម្រើន គួរឱ្យកត់ សម្គាល់ហើយក៏បានព្យាយាម ពង្រីកសក្តានុពល របស់ខ្លួនទៅមុខ យ៉ាងខ្លាំងក្លាផងដែរ។ តួយ៉ាង កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ទ្រី ភាព គ្រុប បានចុះហត្ថលេខា លើអនុស្សារណៈ យោគយល់គ្នាជាមួយនឹង ក្រុមហ៊ុន Beijing Zhongjiao Rongqing Science and Technology លើគម្រោងវិនិយោគ បង្កើតរោងចក្រតម្លើងរថយន្ត គ្រប់ប្រភេទ ម៉ូតូ ម៉ាស៊ីនត្រជាក់ និងយានដ្ឋាន ជួសជុលរថយន្តទំនើប គ្រប់ស៊េរី ធំជាងគេតែមួយគត់ ក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ផងដែរថា នៅក្នុងគម្រោងវិនិយោគនេះ ក្រុមហ៊ុនទាំងពីរនឹងត្រូវបើកដំណើរការ រោងចក្រដ៏ធំ សម្រាប់តម្លើង រថយន្ដគ្រប់ប្រភេទ ម៉ូតូ និងម៉ាស៊ីនត្រជាក់ ដែលរោងចក្រនោះ នឹងសាងសង់នៅលើ ផ្ទៃដីចំនួនជិត 100 ហិកតា នៅក្នុងទឹកដី ភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ ហើយចំពោះយានដ្ឋាន ជួសជុលរថយន្តទំនើប គ្រប់ស៊េរី នឹងបង្កើតឡើង នៅភូមិ កន្ទោកជើង ឃុំកន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដូចនេះ យើងទទួលបាន ទាំងរោងចក្រ សម្រាប់តម្លើង ព្រមទាំងទទួលបាន យានដ្ឋាន សម្រាប់ជួសជុល ផងដែរ ហើយទុនវិនិយោគ ជំហ៊ានដំបូងទៅលើ គម្រោងនេះ ត្រូវបានប្រើប្រាស់ ទឹកប្រាក់ អស់ជាង 30 លានដុល្លា ឯណោះ។
បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារួចមក ក្រុមហ៊ុនទាំងពីរ សន្យាថា នឹងជម្រុញកិច្ច សហការនេះ ឱ្យបានល្អ និងឆាប់រហ័ស ហើយព្យាយាម សហការបន្ថែមទៅលើ កិច្ចព្រមព្រៀងបង្កើត រោងចក្រ ដែលនឹងត្រូវបាន ផ្តល់ការបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដល់បុគ្គលិក-កម្មករក្នុងស្រុក ឱ្យបានឆាប់រហ័ស តាមដែល អាចធ្វើបាន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ និងកិច្ចសហការ ល្អរវាង ប្រទេសកម្ពុជា និងប្រទេសចិន ផងដែរ៕






No comments