ពេជ្រ ថៃ រកដៃគូប្រគួតបានហើយ!! អ្នកបាត់ដំបង ម៉ៅ ហាាជី VS ពេជ្រ ថៃ ច្រៀងបទ «បាត់ដំបងបណ្ដូលចិត្ត» (មានវីដេអូ)​ អ្នកណាជា អាយឌល របស់​ប្រិយមិត្ត?


លោកម៉ៅ ហាជី ជាអ្នកបាត់ដំបង និងជាអតីតបេក្ខជនCambodian Idol ដែលមានប្រជាប្រិយខ្លាំង នៅចាំថាអំឡុងពេលប្រកួតលោក ម៉ៅ ហាជី ធ្លាប់លើកបទចម្រៀង បាត់ដំបងបណ្ដូលចិត្ត ហើយមានការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រ។
ចំណែកឯកុមារា ពេជ្រ ថៃ ដែលជាបេក្ខជនThe Voice Kids Cambodia វិញ​មានអាយុ១២ឆ្នាំ មកពីគ្រួសាក្រីក្រនៅខេត្តបាត់ដំបង សព្វថ្ងៃប្អូនប្រុសរស់ជាមួយជីដូន(ម៉ែចាស់ ពាក្យដែលប្អូនប្រុសហៅជីដូន) ឪពុកម្ដាយចំណាកស្រុកធ្វើការនៅប្រទេសថៃអស់រយៈពេល២៥ឆ្នាំហើយ។ ថ្ងៃសៅរ៍សប្ដាហ៍មុន បេក្ខជនពេជ្រ ថៃ លើកយកបទចម្រៀង បាត់ដំបងបណ្ដូលចិត្ត គ្រាន់តែបង្ហើរសំនៀងមិនបានប៉ុន្មានផង ស្រាប់តែគណកម្មាការទាំងបី មានលោក ព្រាប សុវត្ថិ កញ្ញាឳក សុគន្ធកញ្ញា និងសុគន្ធ នីសា គោះប៊ូតុងបង្វិលកៅអីព្រមៗគ្នា។ ឯទស្សនិកជនវិញ ហ៊ោកញ្ជៀលពេញstudio តែម្ដង។
ក្រៅពីប្អូនប្រុសមានសំនៀងល្អ ប៉ិនកំប្លែងថែមទៀត រហូតធ្វើអោយគណកម្មាការ ពេញចិត្ត និងចង់បានប្អូនចូលក្នុងក្រុមរៀងៗខ្លួន។
ចុងក្រោយសូមបងប្អូនស្ដាប់ការបកស្រាយបទចម្រៀង បាត់ដំបងបណ្ដូលចិត្ត ដោយលោកម៉ៅ ហាជី និងប្អូនប្រុស ពេជ្រ ថៃ៖






សូមទស្សនាវីដេអូ៖

No comments