កូនចៅ ដែលយកលោកតាជរាម្នាក់ទៅប្លុងចោល អាចស្រក់ទឹកភ្នែកពេលស្ដាប់ យូរី និយាយ. (មានវីដេអូ)
ពីរថ្ងៃនេះព័ត៌មានលោកតាជរាម្នាក់ត្រូវសាច់ញាតិយកទៅប្លុងចោល ក្រោមស្ពានព្រែកសំរាង(តាខ្មៅ) មានទស្សនិកជនជាច្រើនសម្ដែងការខ្លោចចិត្ត ចំពោះរូបភាពនេះ។ យ៉ាងណាមិញតារាចម្រៀងល្បីកញ្ញា យូរី ក៏ខ្មោចចិត្ត រហូតអួលដើមក។
ប៉ុន្មាននាទីមុននេះតារាចម្រៀងកំពុងឡើងកូដខ្លាំងរបស់ផលិតកម្ម សាន់ដេ កញ្ញា យូរី បានប្រាប់តាមទូរស័ព្ទមកលោក តាន់ ចន្ថា ថា នាងពិតជាខ្លោចចិត្តណាស់នៅពេលបានឃើញរូបភាពលោកតាចាស់ជរាម្នាក់ ត្រូវសាច់ញាតិយកទៅបោះបង់ចោល ទាំងគាត់មានជំងឺថែមទៀត រឿងនេះនាងសឹងតែមិនជឿ ព្រោះកូនៗគ្រប់រូបមិនគួរដាច់ចិត្តបែបនេះ។
កញ្ញាបញ្ជាក់ទាំងអួលដើមកថា រឿងនេះទោះជាមិនទាន់បង្ហាញព័ត៌មានច្បាស់ ប៉ុន្តែពេលឃើញរូបភាពបែបនេះនាងទប់អារម្មណ៍មិនបានទេ ហើយបើរឿងនេះជាការពិតមែននោះ គឺនាងសូមអំពាវនាវឲ្យកូនចៅលោកតា មកយកលោកទៅចិញ្ចឹមបីបាច់វិញផង ទោះជាមានរឿងអី ទោះជាក្ររកអីហូបមិនបាន ក៏មិនគួរធ្វើបែបនេះដាក់គាត់ដែរ លោកជាឪពុកមានគុណធំធេងណាស់។ សំណាងហើយដែលគាត់មានអាយុវែងឲ្យកូនចៅបានឃើញមុខ អ្នកខ្លះគេគ្មានសំណាងបានឃើញមុនឪពុកម្ដាយក៏មានដែរ។
យូរី បន្តថា ពេលនេះនាងបានរៀបចំគម្រោងជាមួយមិត្តភ័ក្ដិ យកថវិកាបន្តិចបន្តួចទៅជូនលោកក្នុងពេលឆាប់ៗ ហើយដំណឹងនេះមិត្តភ័ក្ដិទាំងអស់គ្នាអាចចូលរួមបាន គឺធ្វើបុណ្យទាំងអស់គ្នា ។
គួរបញ្ជាក់ដែរថា ថ្មីៗនេះលោកតាម្នាក់នេះ ត្រូវសាច់ញាតិ យកទៅប្លុងចោល នៅក្រោមស្ពានព្រែកសំរោង ក្រុងតាខ្មៅ ហើយត្រូវបានព្រះសង្ឃវត្តព្រែកសំរោង យកទៅចិញ្ចឹម តែពិបាកថែរក្សា ព្រោះលោកតា ជរាខ្លាំងពេក និងមានជំងឺថែមទៀត៕
សូមទស្សនាវីដេអូ៖
Post a Comment