ម្ចាស់​ហាង​កាត់​សក់​ម្នាក់គិតថាថ្លៃ​ចំណាយ​កម្រាលថ្លៃ​ពេក​គាត់​ក៏​គិតឃើញ​គំនិត​ដ៏​ទាក់ទាញមួយ...


ម្ចាស់​ហាង​កាត់​សក់​ម្នាក់​នៅ​អង់គ្លេស​គឺ​លោក​ Rich Holtham គ្រោង​ចំណាយ​ប្រាក់​បន្ថែម​ទៅ​លើ​ការ​រៀប​ចំ​កម្រាល​ក្នុង​ហាង​ថ្មី​របស់​គាត់​ តែ​តាម​ការ​ស្ទាប​ស្ទង់​តម្លៃ​រៀប​ចំ​កម្រាល​គឺ​ប្រមាណ​ជា​១០០០ផោន​ឯណោះ​ ដូចនេះ​ហើយ​លោក Rich Holtham ក៏​បាន​នឹក​រក​គំនិត​ថ្មី​ដែល​ចំណាយអស់​តិចជាង​នេះ​ ។


ដោយ​គំនិត​ថ្មី​ដែល​រក​ឃើញ​នោះ​គឺ​យក​កាក់​មក​ក្រាល​ជំនួស​តែ​ម្ដង ដោយ​គាត់​បាន​ចំណាយ​ត្រឹម​៧០០ផោន​ប្ដូរទៅ​ជាកាក់​បាន​ចំនួន​៧០០០​កាក់​ឯណោះ​ ហើយ​គាត់​បាន​យក​កាក់​ទាំង​នោះ​មក​រចនា​ឡើង​ដោយ​ខ្លួន​​ឯង ដោយ​គាត់​ចំណាយ​ពេល​១សប្ដាហ៍​ដើម្បី​បញ្ចប់​វា ។ ជា​លទ្ធផល​មិន​ត្រឹម​តែ​ទទួល​បាន​ការតុបតែង​ដែល​ប្លែក​ពី​គេ​នោះ​ទេ​តែ​វា​ថែម​ទាំងធ្វើ​ហាងគាត់​មាន​អតិថិជន​ច្រើន​ផង​ដែរ​ដោយ​សារ​តែ​ពួក​គេ​ចង់​មក​ឃើញ​ការ​រចនា​ប្លែក​មួយនេះ ។​








ប្រភព៖ ចង់ដឹង

No comments