លុយៗ លុយទិញស្នេហា! នារីស្រស់ស្អាតម្នាក់ប្រើលុយ១លាន RM ទិញប្រុសស្នេហ៍ ពីសត្រូវ (សូមអាន)
នារីម្នាក់នៅម៉ាឡេស៊ី បានប្រកាសប្រើប្រាស់លុយ ១លាន RM (ប្រមាណជាង ១០ ម៉ឺនដុល្លារ) ដើម្បីទិញយកសង្សាររបស់សត្រូវស្នេហ៍ ។ ប្រភពពី Daily Mail នាង Jocye Lee បានពេញចិត្តរួចលង់ស្នេហ៍នឹងបុរសម្នាក់ឈ្មោះ ។ នាងបានផ្ញើសារទូរស័ព្ទដល់បុរសរូបនោះ ដោយប្រើពាក្យពេចន៍ទន់ភ្លន់ «បងកំពុងនៅឯណា ?» ឬ «ម៉េចបងមិនឆ្លើយតបអូន…?» ។ ប៉ុន្តែ Danny ពុំដែលឆ្លើយតបម្តងណាឡើយ ។
នាង Locye Lee ហ៊ានប្រកាសទិញយកសង្សារពីសត្រូវស្នេហ៍
សូមរំលឹករឿងដើមបន្តិចៈ នារីឈ្មោះ Jocye Lee បច្ចុប្បន្នមានវ័យ ៣៨ ឆ្នាំ នៅលីវ ស្រស់ស្អាត ហើយជាអ្នកមាន ។ រវាង Lee និង Danny ធ្លាប់ជាមិត្តភក្តិនឹងគ្នាអស់កាលជាង ២០ ឆ្នាំ មកហើយ ។ ទោះយ៉ាងនេះក្តី ការស្រឡាញ់បែបងប់ងល់ជ្រល់ហួសហេតុរបស់នាង បានធ្វើឲ្យ Danny «ភ័យខ្លាច» រួចចង់បញ្ចប់ចំណងទាក់ទងមិត្តភក្តិ ។
ព្រោះតែមិត្តស្រីថ្មីរបស់ Danny ឈ្មោះ Joey Tan ទ្រាំលែងបាននឹងទង្វើររបស់ Lee នាងក៏ទម្លាយរឿងរ៉ាវទាំងអស់ឡើងបណ្តាញសង្គម ។ Tan សរសេរថាៈ «ប្រសិនបើអ្នកជួបប្រទះនារីប្រភេទនេះ អ្នកនឹងធ្វើអ្វី ?» ។ ក្នុងសារចំហរនេះ Tan ក៏ប្រាប់បន្ថែមថា Lee បានសំណូមពរឲ្យនាង ១ លាន RM ក្នុងលក្ខខ័ណ្ឌនាងប្រគល់មិត្តប្រុស (Danny) មកឲ្យ Lee វិញ ។
ចំណែកបុរសសម្បូរស្នេហ៍ Danny វិញ បានអង្វករសុំឲ្យ Lee បញ្ចប់ការរំខានដល់ខ្លួន ហើយក៏ឆ្ងល់ដែរ លេខទូរស័ព្ទគណនីបណ្តាញសង្គមរបស់ខ្លួន ដែលបានផ្លាស់ប្តូរសុទ្ធសឹងត្រូវបាន Lee រកឃើញជានិច្ច ។ Lee ឆ្លើយតបយ៉ាងខ្លីថា គ្មានពេលឈប់ទេ! ។ ភ្លាមៗនោះ Tan ទ្រាំមិនបានវាយបកៈ «ចូរអ្នកបោះបង់ការប្រជែងនេះចោលទៅ! គ្មានពេលណាគាត់ក្លាយជារបស់នាងទេ ដែលសូម្បីតែពួកខ្ញុំចែកផ្លូវគ្នានោះ តិចបំផុតគាត់ក៏(ធ្លាប់ជារបស់ខ្ញុំ) ។ ប៉ុន្តែ ហេតុអ្វីខ្ញុំត្រូវចែកផ្លូវជាមួយគាត់ ? ព្រោះតែនាងមែនទេ ?ហើយនាងចង់យកលុយរបស់ខ្លួន ដើម្បីទិញយកស្នេហា ? មុននោះ នាងថានឹងឲ្យ១លាន RM សំរាប់ការខ្ញុំព្រមបែកពីគាត់ ចុះលុយនៅឯណា ? ប្រសិនគ្មានទេ នាងលើកតម្លៃចេញមក ចាំខ្ញុំទូទាត់ឲ្យវិញ ?» ។
Lee ឆ្លើយៈ «ខ្ញុំមានលុយយ៉ាងច្រើន តែនាងពុំស័ក្ខិសម ។ ធ្វើបុណ្យទៅ! នាងពុំមានលុយគ្រប់គ្រាន់សំរាប់ការចង់ឲ្យខ្ញុំវិញទេ!» ។

Post a Comment