ប្រើល្បិចហៅ​សង្សារណាត់ជួប មានអីចាប់​រំលោភ​បូក នៅក្នុង​ចម្ការ​ស្វាយ រហូត​សន្លប់​ស្តូក​បាត់បង់ស្មារតី



​ខេត្តកណ្ដាល ៖ នារី​​ម្នាក់​​ត្រូវ​​ស​ង្សារ លួង​លោម​​យក​មក​​រំលោ​ភ​​បូក រហូត​ដល់​​ស​ន្លប់ ដោយ​​ក្នុង​នោះ ៣​​នាក់ រំលោ​ភ​បា​ន​ស​ម្រេច ដោយ​សា​រ​ខឹង​​នាង មាន​​ប្រុស​​ស្នេហ៍​​ច្រើន តែ​​ត្រូវ​​ស​មត្ថ​កិច្ច ស្ទាក់​ចា​ប់​ខ្លួន បា​ន​ទាំង ៥​​នាក់ នៅ​ចំណុច​ចំការ​ស្វាយ ស្ថិត​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។​


​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឡ​.​ច​.​ដ អាយុ ២២​ឆ្នាំ មុខរបរ កម្ម​ការី​នី មាន​ទីលំនៅ ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ឃុំ​តា​លន់ ស្រុក​ស្អាង​។ ដោយឡែក ជនសង្ស័យ​មាន ៥​នាក់ ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ រ៉េត រដ្ឋា ហៅ​មោគ អាយុ ២០​ឆ្នាំ ២- ឈ្មោះ សុភាព ឆ្លូញ អាយុ ១៨​ឆ្នាំ ៣-​ឈ្មោះ កែវ ឆ្លាត អាយុ ១៧​ឆ្នាំ  ៤- ឈ្មោះ យ៉ុង យុ​ត អាយុ ១៧​ឆ្នាំ និង​ទី​៥- ឈ្មោះ ធី លាង អាយុ ១៦​ឆ្នាំ ជនសង្ស័យ​ទាំង ៥​នាក់​មាន​មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។​

 ក្នុងនោះ សមត្ថកិច្ច បាន​ដកហូត ម៉ូតូ​ចំនួន ២​គ្រឿង ម៉ាក​ហុងដា​និ​ច ពណ៌​ស គ្មាន​ស្លាក​លេខ និង​មួយគ្រឿង​ទៀត ម៉ាក​ហុងដា គុប​មូល ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1O-9258 ស្រោមអនាម័យ មិនទាន់​ប្រើ​ចំនួន​មួយ ជា​របស់​ឈ្មោះ ឆ្លូញ​។ មុនពេល​កើតហេតុ ឈ្មោះ រ៉េត រដ្ឋា បាន​ទាក់ទង​ទូរស័ព្ទ ទៅ​ស្ត្រី​រងគ្រោះ ដែល​ចា​សង្សារ ដើម្បី​មក​រួមភេទ ហើយ​ពេលនោះ ជនរងគ្រោះ បាន​ដើរមក​ឆ្លង​ដរ​កោះ​ខែល ឆ្ពោះទៅ​ឃុំ​ខ្ពប ដោយមាន​ឈ្មោះ កែវ ឆ្លាត និង​ឈ្មោះ រ៉េត រដ្ឋា ចាំ​ទទួល​។ ពេលទៅដល់​ត្រើយម្ខាង ឈ្មោះ ឆ្លាត  ឈ្មោះ រដ្ឋា និង​នារី​រងគ្រោះ បាន​ជិៈ​ម៉ូតូ​ម៉ា​កនិច សំដៅ​ចូល​សាលា អនុវិទ្យាល័យ​ខ្ពប​។ 
​ប៉ុន្តែ​ដោយមាន​ភ្លើង​ពិល គេ​ចុច​ឆ្វេ​ក​ឆ្វាច​ពេក ក៏​នាំគ្នា​ជិៈ​ម៉ូតូឌុប​គ្នា ចេញ​សំដៅទៅ​ចំការ​ស្វាយ ស្ថិតនៅ​ខាងត្បូង​ព្រែក​វត្ត​ខ្ពប ទៅ​ទិសខាងកើត ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ ពី​ផ្លូវ​លេខ​១១០ ហើយ​ចំណែក​ឈ្មោះ សុភាព ឆ្លូញ ជិះ​ម៉ូតូ​គុប​មូល ឌុប​ឈ្មោះ យ៉ុង យុ​ត និង​ឈ្មោះ ធី លាង តាម​ពីក្រោយ​។ ពេលទៅដល់​កន្លែង​ស្ងាត់ ឈ្មោះ រ៉េត រដ្ឋា បាន​រំលោភ​សង្សារ របស់ខ្លួន​មុនគេ បន្ទាប់មក​ឈ្មោះ កែវ ឆ្លាត ចូលទៅ​រំលោភ​បន្ត​។​លុះដល់​វេន​ឈ្មោះ សុភាព ឆ្លូញ កំពុង​រំលោភ ស្រាប់តែ​ជនរងគ្រោះ បាន​សន្លប់ ហើយ​ឈ្មោះ ឆ្លូញ ក៏​បញ្ឈប់​សកម្មភាព​តែម្តង ហើយ​ក្នុង​ការរំលោភ​នោះ ពួកគេ​បាន​ប្រើ ស្រោមអនាម័យ ទាំងអស់គ្នា​។ 

​ចំណែក​ឈ្មោះ ធី លាង និង​ឈ្មោះ យ៉ុង យុ​ត នៅចាំ​ម៉ូតូ មិនបាន​រំលោភ​ទេ ព្រោះតែ​សភាពការណ៍ មិន​អំណោយផល ។ បន្ទាប់ពី​ឃើញ នារី​រងគ្រោះ​សន្លប់ ក្រុម​ជនល្មើស បាន​ដឹក​នារី​រង​គ្រោះ ក្នុង​​គោល​បំ​ណ​ង​យក​ទៅ ស​ង្គ្រោះ​​នៅ​​មន្ទី​រពេ​ទ្យ ខណៈនោះ​ក៏បាន​ជួប ជាមួយ​កម្លាំង​នគរបាល ស្រុក​ស្អាង ចេញ​ល្បាត​តាម​ដងផ្លូវ ក៏បាន​ហៅ​ធ្វើការ​សាកសួរ រហូត​ឈានដល់​ឃាត់ខ្លួន ជនល្មើស​ទាំង ៥​នាក់ បញ្ជូន​ទៅកាន់​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕

No comments