និស្សិតសាកលវិទ្យាល័យម្នាក់ត្រូវពូរំលោភ ចាប់សម្រាត បិទមាត់ ចងដៃ ចាក់ ៣០ កាំបិតមុននឹងយកទៅបោះចោលនៅសមុទ្រ
និស្សិតសាកលវិទ្យាល័យជនជាតិចិន Michelle Leng ត្រូវបានគេចាប់សម្រាតខ្លួនននោលគក បិទមាត់និងចងដៃជាមួយស្កុតមុននឹងពូរបស់នាងចាក់នាងនិងបោះសាកសពចូលទៅក្នុងរន្ធថ្មមួយនៅក្បែរសមុទ្រ។
សារព័ត៌មាន Sydney Morning Herald បានរាយការណ៍ថា ព័ត៌មានលម្អិតអំពីករណីដ៏ឃោរឃៅជុំវិញការស្លាប់របស់ Michelle Leng ត្រូវបានលាតត្រដាងដោយប៉ូលិសផ្នែកមនុស្សឃាតនៅក្នុងតុលាការកាលពីថ្ងៃចន្ទ។
ប៉ូលិសបានរកឃើញរូបភាពចងដៃជាមួយស្កុតរបស់នារីវ័យ ២៥ ឆ្នាំរូបនេះនៅជុំវិញដៃនិងមាត់របស់នាងក្នុងទូរស័ព្ទដៃដែលភ្ជាប់ទៅពូរបស់នាងគឺ Derek Barrett។
ប៉ូលិសបានប្រើរូបភាពទាំងនេះជាភស្តុតាងដើម្បីចោទប្រកាន់ពូវ័យ ២៧ ឆ្នាំរូបនេះនៅតុលាការ Burwood។
Michelle Leng បានរស់នៅជាមួយមីងវ័យ ៤៨ ឆ្នាំរបស់នាង និងប្តីរបស់មីងនាងគឺ Barrett នៅផ្ទះមួយក្នុងទីក្រុង Campsie ចាប់តាំងពីនាងបានមកដល់ប្រទេសអូស្ត្រាលី។
ប៉ូលិសជឿថា Michelle Leng ត្រូវបានសម្លាប់នៅផ្ទះបន្ទាប់ពីត្រឡប់មកពីទិញទំនិញនៅសង្កាត់ពាណិជ្ជកម្មនៅកណ្តាលទីក្រុងស៊ីដនី។
ភ្ញៀវទេសចរម្នាក់បានរកឃើញសាកសពននលគករបស់នាងនៅក្នុងរន្ធថ្មនៅក្បែរសមុទ្រតាមដងផ្លូវ Snapper Point នៅតំបន់ឆ្នេរ New South Wales Central Coast កាលពីបីថ្ងៃបន្ទាប់ពីនាងបានបាត់ខ្លួន។
និស្សិតសាកលវិទ្យាល័យរូបនេះមានស្នាមរបួសនៅលើដៃដែលមានការអះអាងថា នាងបានព្យាយាមវាយតបទៅនឹងជនដៃដល់។ ទោះយ៉ាងណា ការធ្វើកោសល្យវិច័យបានលាតត្រដាងថា នាងត្រូវបានគេចាក់យ៉ាងហោចណាស់ ៣០ កាំបិត។
កាសែត Sydney Morning Herald ក៏បានរាយការណ៍ក្នុងតុលាការទៀតថា Barrett ត្រូវបានចោទប្រកាន់ជាមួយបទល្មើលចំនួន ២៧ បន្ថែមទៀត ដែលរួមបញ្ចូលទាំងការឃុំខ្លួនដើម្បីផលប្រយោជន៍ ការប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទនិងថតតំបន់ឯកជនដោយគ្មានការយល់ព្រម។
Barrett ក៏ត្រូវបានចោទប្រកាន់ចំពោះការសម្រេចកាមដោយខ្លួនឯងដោយប្រើរូបភាពក្មេងម្នាក់និង Michelle Leng ប៉ុន្មានដងទៀតផង៕







Post a Comment