​iPhone X ក្លែងក្លាយ​បង្ហោះ​លក់​ព្រោងព្រាត តម្លៃ​ត្រឹម ១៤០ ដុល្លារ

EverythingApplePro ជា​ Channel ល្បី​ឈ្មោះ​លើ​គេហទំព័រ YouTube ច្រើន​ធ្វើ​ការ​បង្ហាញ​ពី​ផលិតផល​របស់​ក្រុមហ៊ុន Apple។ ចម្លែក​អ្វី​ថ្ងៃ​នេះ ពួក​គេ​បាន​ទិញ iPhone X ក្លែងក្លាយ(Clone) ប្រភេទ Grade AAA ក្នុង​តម្លៃ​ត្រឹម​តែ ​១៤០ ដុល្លារ​ប៉ុណ្ណោះ។

​ស្ថិត​ក្នុង​ជម្រើស​ពណ៌ Copper ដែល​លេច​ឭ​ពាក្យ​ចចាមអារ៉ាម​មុន​ថ្ងៃ​បើក​ព្រឹត្តិការណ៍​របស់ Apple ប៉ុន្តែ​វា​ពុំ​បាន​ក្លាយ​ជា​ការ​ពិត។ ថ្វី​បើ​វា​អាច​ប្រើ Case រួម​គ្នា​ជាមួយ iPhone X បាន ប៉ុន្តែ​បើ​អ្នក​ចង់​សម្គាល់​លក្ខណៈ​ខុស​គ្នា គឺ​មើល​ទៅ​ផ្ទៃ​អេក្រង់​ពេញ ដោយ​របស់​ក្លែងក្លាយ​នៅ​សល់​គែម​គ្រប់​ជ្រុង​ហូរ​ចូល​ច្រើន​ជាង​របស់​ពិត។
ចំពោះ​ដំណើរការ​ផ្ទៃ Interface ជា​ប្រព័ន្ធ iOS 11 ប៉ុន្តែ System ពិត​ប្រាកដ​គឺ​ដើរ​លើ Android។ ចំណុច​ចាប់​អារម្មណ៍​ម្យ៉ាង iPhone X (Clone) អាច​ដំណើរការ​មុខងារ Face ID និង Wireless Charging មិន​ចាញ់​របស់​ពិត​ថ្លៃ ៩៩៩ ដុល្លារ​ឡើយ គ្រាន់​តែ​ដំណើរការ​មិន​ជា​រលូន​ប៉ុន្មាន។​



រីករាយ​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

No comments