ពិតជាឃោរឃៅមែន! អតីតប្តីឥត​ខាន់​ស្លា​រ នាំ​គូរកន​រំលោភ​សម្លាប់​ប្រពន្ធ​ខ្លួន ហើយ​យក​ទៅ​បោះ​ចោល ត្រូវ​ចាប់​ខ្លួន





ខេត្ត​ព្រះសីហនុ៖ ​ជនសង្ស័យ​​​រំលោភ​សម្លាប់​នារី​ខារ៉ាអូខេ​ រួច​យក​សព​ទៅ​ចោល​ក្នុង​ព្រៃ ​កាល​ពី​ដើម​ខែ​មីនា​ ត្រូវ​នគរបាល​ព្រះសីហនុ​តាម​ប្រមាញ់​បាន​ហើយ​ កាល​ពាក់​កណ្ដាល​យប់​​អាធ្រាត្រ​​ ដែល​ជនល្មើស​នោះ​ ត្រូវ​បាន​គេស្គាល់​ថា ជា​​​អតីត​ជា​ប្តី​​​ជនរងគ្រោះ​ ​(​រំលោភ​បូក​គ្នា​៤​នាក់)​។​ ​​​
លោក​វរសេនីយ៍​ទោ​ ញ៉ែត​ ភ័ណ្ឌ​ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យដឹង​​នៅ​ក្នុង​សន្និសីទ​ការ​សែត​បង្ហាញ​មុខ​ជនល្មើស​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​០​៧​ ខែ​កក្កដា​នេះ​​​ថា​ ​អំពើ​មនុស្ស​ឃាត​នេះ​បាន​កើត​ឡើង​ក្នុង​អំឡុង​ជិត​ភ្លឺ​ ទើប​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ជនរងគ្រោះ​ ​នៅ​ក្នុង​ព្រៃ​ក្បែរ​ស្លាក​បារី​អា​ឡាំង​ដឺ​ឡុង ផ្លូវ​ទៅ​អូរត្រេះ​ចាស់​ ក្នុង​​ភូមិ​៦​ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ​។
សព​ជនរងគ្រោះ​ឈ្មោះ​ ប្រាក់​ សុធី​ ​ (​ស្តើង) ភេទ​ស្រី ​អាយុ ​២៤​ឆ្នាំ ​រស់​​​នៅ​ភូមិ​អូរ​ចំណារ​ ឃុំ​ អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃនប់​ ហើយ​បាន​មក​ធ្វើការ​នៅ​​ហាង​ខារ៉ាអូខេ​មួយ​នៅ​ក្រោយ​ មន្ទីរ​ពេទ្យ​បង្អែក​ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ​។នាយ​ការិយាល័យ​​ព្រហ្មទណ្ឌ​​​បាន​បន្ត​​ថា​​ បន្ទាប់ពី​មាន​ករណី​នេះ​ ​ស្នងការ​នគរបាល​ខេត្ត​​​ដាក់​ការ​សង្ស័យ​ជាង​គេ​ទៅ​លើ​បុរស​ម្នាក់​ ឈ្មោះ​ ទៀន​ ខ្លុញ ដែល​អតីត​​ជា​ប្តី​របស់​ជនរងគ្រោះ​ ពី​ព្រោះ​​ជន​រង​គ្រោះ​ធ្លាប់​បាន​​ត្អូញត្អែរ​ប្រាប់​ពលរដ្ឋ​នៅ​ជុំ​វិញ​ខ្លួន​ថា​​​ ជនល្មើស​បាន​គំរាម​សម្លាប់​នាង​។
ក្រោយ​ពី​កំណត់​មុខ​សញ្ញា​បាន ​កម្លាំង​សមត្ថកិច្ច​បាន​ស្នើ​សុំ​ដីកា​កោះ​ហៅ​​​ឲ្យ​ចូល​ខ្លួន​ ប៉ុន្តែ ជនសង្ស័យ​​បាន​ព្យាយាម​​គេច​ខ្លួន​មួយ​រយៈពេល​​ ​លុះ​ដល់​ម៉ោង​ ១២:​​​៣០​នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​ ៦ ​ខែ​កក្កដា​ម្សិលមិញ​ កម្លាំង​ជំនាញ​បាន​ឃើញ​ឈ្មោះ​ ទៀន​ ខ្លុញ​​ ក្នុង​រង្គ​សាល​ឌី​ស្កូ​ថេក​ អិលវី​ រួច​ក៏​​​បាន​ឃាត់​ខ្លួន​មក​សាកសួរ​ និង​ឈាន​ទៅ​ចាប់​​បក្សពួក​ជាបន្តបន្ទាប់​។ជនសង្ស័យ​​ដែល​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​​​ឃាត់​ខ្លួន​បាន​នោះ មានចំនួន​ ៤នាក់​​ រួមមាន​៖​
១​ ឈ្មោះ​ទៀន​ ខ្លុញ​ ឬ​ ទៀន​ ប៊ុនឡូ​ ភេទ​ប្រុស ​អាយុ​ ៣០​​ ឆ្នាំ ស្នាក់​នៅ​ក្រុម​ទី ​២០ ​ភូមិ​២ ​សង្កាត់​លេខ​​ ១​ ក្រុងព្រះសីហនុ​ មុខ​របរ ​កម្មករ​សំណង់​ ​អតីតកាល​ត្រូវ​ជា​ប្តី​អត់​ខ័ន​ស្លា​ របស់​ជន​រង​គ្រោះ។
២ ឈ្មោះ​ សៅ​ បូរ៉ា​ ភេទ​ ប្រុស​ អាយុ ​៣២ ឆ្នាំ​ មាន​ទីលំនៅ​ឋាន​ នៅ​ភូមិ​៤ សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ មុខ​កម្មករ​សំណង់។
៣​ ឈ្មោះ​ ផុន​ សុភ័ណ្ឌ​ ភេទប្រុស​អាយុ​ ៣០​​ ឆ្នាំ មាន​លំនៅ​ឋាន​ នៅ​ភូមិ ​៣ សង្កាត់​លេខ​ ២ ក្រុង​ព្រះសីហនុ​ មុខ​របរ​កម្មករ​សំណង់។
៤​ ឈ្មោះ​ស៊ុន​ ណា​រិទ្ធិ​ ភេទ​ប្រុស​អាយុ​៣០ឆ្នាំ​ មាន​ទីលំនៅ​ឋាន​នៅ​ភូមិ​១​ សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ កម្មករ​សំណង់។
​លោក​វរសេនីយ៍​ទោ​ខាងលើ​ បាន​អះអាង​​​​ឱ្យ​ដឹង​ថា​ ​ ​ជន​សង្ស័យ​ទាំង​៤​បាន​សារ​ភាព​​នៅ​ចំពោះ​ មុខ​សមត្ថកិច្ច​ថា ពួក​គេ​ពិត​ជា​បាន​រំលោភ​សម្លាប់​ជនរងគ្រោះ​មែន​​​​ នៅ​វេលា​ម៉ោង​ជាង​ ៣​ជិត​ភ្លឺ​ បន្ទាប់​ពី​បក្ស​ពួក​ខ្លួន​បាន​នាំ​ជនរងគ្រោះ​ចេញ​ពី​ខារ៉ាអូខេ​ ឈ្មោះ​ស្រី​ខួច​​​ រួច​ធ្វើសកម្មភាព​យ៉ាង​ព្រៃផ្សៃ​រំលោភ​បូក​ ​ម្នាក់​ម្តង​ៗ​រហូតដល់​នាង​ស្រែក​យំ​ខ្លាំង​ៗ​ហៅ​ឲ្យ​គេ​ជួយ​។ឃើញ​សភាព​ស្រែក​ខ្លាំង​ៗ​បែប​នេះ​ ​បក្ស​ពួក​ជនល្មើស​​​បាន​យក​កន្សែង​ពោះ​គោ​រឹត​ក​ និង​ ​យក​កាំបិត​ចាក់​បន្ថែម​ រហូត​ដល់​ជនរងគ្រោះ​​ស្លាប់​ ហើយ​ក៏​បាន​ដឹក​យក​សព​ដឹក​ទៅ​ផ្លុង​​​​ចោល​នៅ​ក្នុង​ព្រៃ​ ជិត​ស្លាក​បា​រី​អាឡាំង​ឌឺ​ឡូង​៕​




អត្តបទពត៏មានថ្មីៗ

ពិតជាអាក្រក់មែន!!! សូម្បីតែក្មេងអាយុ៤ឆ្នាំ ក៏មិនលើកលែងដែរ ចាប់គ្នារំលោភដល់បានសម្រេច

ខេត្តរតនគិរី៖ កាលពីវេលាម៉ោង ០៤ និង២៥នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មានករណីរំលោភក្មេងស្រីមានសម្រេចនៅចំណុចផ្ទះឈ្មោះ អេ ពិសិដ្ឋ ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ជនរងគ្រោះឈ្មោះ អ-ស-ដភេទស្រី អាយុ៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅកន្លែងកើតហេតុខាងលើ ចំណែកឯជនសង្ស័យឈ្មោះ ម៉ក់ កុម្ភៈរតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ផ្ទះលេខ ៦៦សេ ផ្លូវព្រះមនីវង្ស ខណ្ឌចំការមន ក្រុងភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងបានលុង ដើម្បីសើុបសួរ និង បំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូង តាមនីតិវិធី៕




អត្តបទពត៏មានថ្មីៗ

នារីរងគ្រោះត្រូវបុរសពីរនាក់បងប្អូន​ចាប់រំលោភ​

នារី​ម្នាក់ ​ត្រូវបាន​យុវជន​ម្នាក់ ​ចាប់រំលោភ​​រហូត​បា​នស​ម្រេច​ជាច្រើន​ដង ហើយកន្លងមកនារីរងគ្រោះ ក៏ត្រូវបានបងប្រុស​របស់​យុវជនកំហូចរូប​នោះ​ ចាប់រំលោភ​នាងបានសម្រេច​ជា​ច្រើនដង​ដែរ ហើយ​ក៏បាន​រត់​គេចខ្លួនបាត់​ ។ ​យុវជន​កំហូច​ជា​ប្អូន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅថ្ងៃទី​២៣  ឆ្នាំ​ ២០១៧ នៅក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឯ​បងប្រុស​របស់គេ​បាន​រត់​គេចខ្លួនបាត់ ​។​

ជនជាប់ចោទ​ជា​ប្អូន​មាន ឈ្មោះ ឆក់ ឃុន​ឆាង អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង ភូមិ​ភ្នំ​កុង ឃុំ​ភ្នំ​កុង ស្រុក​អង្គ​ជ័យ ខេត្តកំពត មានមុខរបរ​ ជាកម្មករ​ស្ថាបនា​ផ្លូវថ្នល់ និង ស្នាក់នៅ​ផ្ទះជួល​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ ។ ដោយឡែក​បងប្រុស​រប​ស់​គេ ដែលរត់គេចខ្លួននោះ​ ឈ្មោះ ឆក់ ច​ន្នី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ជាមួយ​ប្អូនប្រុសរបស់គេ​ដែរ កំពុង​រត់គេចខ្លួន ​។ នារីជាជនរងគ្រោះ​អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។​

នារីជាជនរងគ្រោះ​បាន​ប្រា​ប់ពូ​បង្កើត​របស់​នាង​ថា យុវជនកំហូច​ទាំងពីរ​នាក់​បងប្អូន​នោះ បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​នាង​ បានសម្រេចជា​ច្រើនដង ​ជា​បន្តបន្ទាប់​មកហើយ កាលពី​អំឡុង​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លងមកនេះ រហូត​ធ្វើ​ឱ្យ​នាងរង​ការ​ហើម​ប្រដាប់ភេទ និង ​មានការ​ឈឺចាប់​យ៉ាងខ្លាំង​ ។ បន្ទាប់ពី​បានដឹង​ភ្លាម ​បុរស​ជា​ពូ​របស់​នារី​រងគ្រោះ​ មានការ​ខឹងច្រឡោត​យ៉ាងខ្លាំង​ថា ជន​ទាំងពីរ​នាក់​នោះ មើលងាយ មើលថោក​ពូជ​អម្បូរ​របស់ខ្លួន ហើយក៏​ធ្វើដំណើរ​ទៅកាន់​ប៉ុស្ដិ៍​ចោមចៅ​ដាក់ពាក្យ​បណ្ដឹងសុំ​ឱ្យ​នគរបាល​ជួយ​អន្តរាគមន៍​ចាប់ខ្លួនបាន​ម្នាក់ ហើយបុរសកំហូចជាបងបាន​រត់​គេចខ្លួនបាត់ ។​

​នៅ​ចំពោះមុខ​សមត្ថ​កិច្ច យុ​វ​ជនជាប់ចោទបាន​និយាយថា រូបគេ និង​ នាងក្រមុំ​ម្នាក់​នោះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា ​រយៈពេល​៧​ខែ​មកហើយ រហូត​ឈានដល់​ការរួម​មេត្រី​ជាមួយគ្នា​បាន​ចំនួន​៥​លើក ​ដោយ​ការស្ម័គ្រចិត្ត​ជា​បន្តបន្ទាប់ គ្មាន​ការបង្ខិតបង្ខំ​ឡើយ ។ មិនតែប៉ុណ្ណោះ​រូបគេ និង នាង​ បាន​ស្រលាញ់គ្នា​ខ្លាំងណាស់ លុះ​រយៈពេល​២​ខែ​ចុង​ក្រោយនេះ ខ្លួន​គេបាន​សុំ​លា​សង្សារ​សំណព្វចិត្ត​ទៅធ្វើ​ការ​ជា​កម្មករ​ស្ថាបនា​ផ្លូវថ្នល់​ នៅឯ​ខេត្ត​មណ្ឌល​គី​រី និង បាន​ប្រាប់​ឱ្យ​នាង​នៅ​រង់ចាំ​ខ្លួនវិល​ត្រឡប់មកវិញ ។

​ប៉ុន្តែ​ក្រោយ​ពេល ដែល​ខ្លួន​ចាកចេញទៅ​ធ្វើការ​ការបាត់ នាង​បាន​ប្រែចិត្ត​ ដោយមាន​ទំនាក់​ទ​នង​ស្នេហ៍​ថ្មី ​ជាមួយនឹង​បងប្រុស​បង្កើត​របស់ខ្លួន និង បាន​ឈានដល់​ការឡើង​គ្រែ​ ជាមួយ​គ្នា ​នៅក្នុង​ផ្ទះជួល​បានសម្រេច​ចំនួន​៣​ដង​ទៀត​ផង ។ ទោះបីជា​យ៉ាងណាក៏ដោយ​ នេះ​គ្រាន់តែ​ ជាការ​ចោទប្រកាន់​របស់​ជនរងគ្រោះ និង​ជាការ​ដោះសារ​របស់​ជន​ជាប់ចោទ​តែប៉ុ​ណ្ណោះ មានតែ​តុលាការ​ទេ ​ដែលធ្វើការ​វិនិច្ឆ័យ​បាន ៕ 
អត្តបទពត៏មានថ្មីៗ

យកលេសហាៅទៅកោសខ្យល់ មានអីរំលោភក្មេងស្រី ១២ ឆ្នាំ បានសម្រេច


កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ ដែល​បាន​ប្រព្រឹត្តិ​នៅ​ភូមិ បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ជនសង្ស័យ​រូបនេះ មានឈ្មោះ ជី ប៉ាវ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ចំណែក​ជនរងគ្រោះ​ឈ្មោះ ហ ក ភេទ​ស្រី អាយុ ១២ ឆ្នាំ មុខរបរ​សិស្ស​រស់នៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ការចាប់ខ្លួន​នេះ​គឺធ្វើឡើងតាម​ពាក្យបណ្ដឹង​របស់​អាណាព្យាបាល ។ ​ ​ក្មេងស្រី​រងគ្រោះបាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​ ជនសង្ស័យ​បាន​ហៅ​នាង​មក​កោសខ្យល់​ឱ្យ​ខ្លួន​ នៅពេល​កោសខ្យល់​រួច​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច ។

ក្រោយពី​បាន​ទទួល​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​ ក៏​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ ដើម្បី​យកមកសួរនាំ និង កសាង​សំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ ៕ 
អត្តបទពត៏មានថ្មីៗ

ស្រឡាញ់គ្នា​​​មិន​លើស​៣​​ថ្ងៃ​ផង​ ព្រហ្ម​ចារី​​ដ៏មាន​សារ​សំខាន់​របស់​​នារី (យុវ​វ័យ) ត្រូវ​បាន​បុរស​ចិត្ត​មិន​​ស្មោះ​បំប៉ន​តណ្ហា​​បំផ្លាញ​ចោល​អស់


និស្សិត​​ស្រី​ម្នាក់​រៀន​​​នៅសាកល​វិទ្យា​ល័យ​មួយ​ ស្ថិត​ក្នុង​ក្រុង Vinh ប្រទេស​វៀត​ណាម ដែលទើប​ចាប់​ផ្តើម​មាន​​ស្នេហា​ថ្មោងថ្មី​ជាមួយ​មិត្ត​ប្រុស​ម្នាក់​រយៈ​ពេល៣ថ្ងៃ​សោះ  ត្រូវ​មិត្ត​ប្រុស​​នោះ​ចាប់​រំលោភ​​​បាន​សម្រេច ដោយ​សារ​តែនាង​ទុក​ចិត្ត​​គេ និងដើរ​ចូល​​ទៅ​ក្នុង​អន្ទាក់​​​របស់​​គេ ។

តាម​ប្រភព​ព័ត៌​មាន​​ពីគេហ​ទំព័រ​បរទេស​ថា នារី​វ័យ​ក្មេង​ខ្វះ​បទ​ពិសោធន៍​ម្នាក់​នេះ​ឈ្មោះ T T M អាយុ​២១​ឆ្នាំ  ​នៅ​ថ្ងៃ​ទី​៣ នៃ​ការ​​ជួប​គ្នា​នោះ ​មិត្ត​ប្រុស​​រ​បស់​នាង​​បាន​នាំ​នាងទៅ​​ផ្ទះ Game របស់​គេមួយ​​​មាន​​ឈ្មោះ Seven Game House ។ នាង​មិន​បាន​ប្រុង​ប្រយ័ត្ន​ ដោយ​សារ​ទុក​ចិត្ត​​​​មិត្ត​ប្រុស​នោះ​ពេក ក៏​ស្រាប់​តែ​គេ​​ចាប់ដៃ​​​នាង​​ទាញ​​ចូល​ក្នុង​បន្ទប់​រួច​ចាប់​​​​ផ្តួល​​​ទៅលើ​គ្រែ​រំលោភ​តែ​ម្តង។ 

​នៅ​ពេល​នោះ​ទោះ​​បី​នាង​​ខំ​រើ​បំរាស់​​យ៉ាងណា​ក៏​រើ​មិនរួច​ដែរ ខណៈ​នោះ​​​នាង​បាន​ខាំមាត់​មិត្ត​ប្រុស​នាង​ជា​​ច្រើន​​ផង​ដែរ តែ​គេ​នៅ​តែ​មិន​​ដោះ​​លែង​នាង​ឱ្យរួចផុត​ពី​តម្រេក​តណ្ហា​​របស់គេ​ឡើយ គឺ​រំលោភ​ទាំង​កំរោល​ បើទោះ​បី​នាង​​ខំរើ​បម្រះ​រហូត​​ដល់​សន្លប់ក៏ដោយ។

​ប៉ូលិសបាន​ធ្វើការ​ស៊ើប​​អង្កេត​​ខាង​មិត្ត​ប្រុស​វិញ​និយាយ​ថា គេ​មាន​គម្រោង​រៀប​ការ​ជាមួយ​នាង​ ព្រោះ​ពួកគេ​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ។ ស្របពេល​​នោះមានមតិ​មួយចំនួន​ចោទ​ប្រកាន់​​បុរស​នោះ​​ថា  ការ​និយាយ​យ៉ាង​នេះវាគ្រាន់​​តែ​ជា​លេស​របស់បុរសនោះ ដើម្បីកាត់​បន្ថយ​​​ទោស​របស់ខ្លួន​តែប៉ុណ្ណោះ នៅ​ពេល​​បែក​ធ្លាយ​រឿងខ្លួនចាប់​រំលោភ​មិត្ត​ស្រី​ដែល​ទើប​តែ​ស្រឡាញ់​គ្នា​បាន​ត្រឹម​​តែ​​៣​ថ្ងៃ ។
នេះ​ជាមេ​រៀន​មួយសម្រាប់​​យុវនារី​ទាំង​ឡាយ​​ដែល​ទុក​ចិត្ត​មិត្ត​ប្រុស​  ទើប​តែ​ស្រឡាញ់​គ្នា​​ សូម​ធ្វើការសិក្សា​ចិត្ត​ឡើង​វិញ​ ហើយ​ប្រុង​ប្រយ័ត្ន​​ជា​ថ្មីកុំឱ្យ​ដូច​រឿង​ខាង​លើ​នេះ ស្រឡាញ់គ្នា​​​មិន​លើស​៣​​ថ្ងៃ​ផង​ ព្រហ្ម​ចារី​​ដ៏មាន​សារ​សំខាន់​របស់​​នារី (យុវ​វ័យ) ត្រូវ​បាន​បុរស​ចិត្ត​មិន​​ស្មោះ​បំប៉ន​តណ្ហា​​បំផ្លាញ​ចោល​អស់៕

No comments