ហាមថើបទារកអាយុក្រោម ៣ខែដាច់ខាត ព្រោះអាចអោយពួកគេស្លាប់
តើអ្នកដឹងទេ មេរោគ (HsV-1) អាចត្រូវបានបញ្ចូនទៅទារកដែលទើបនឹងកើតបានយ៉ាង
ងាយ ដោយគ្រាន់តែជាការថើបធម្មតាប៉ុណ្ណោះ។ អ្នកមិនត្រូវអនុវញ្ញាតឱ្យនរណាម្នាក់ថើប
បបូរមាត់កូនរបស់អ្នកឡើយ ព្រោះទារកអាចមានហានិភ័យនៃការឆ្លងមេរោគ HsV-1 រហូត
ដល់ស្លាប់។ នេះគឺជាជំងឺមួយប្រភេទ ដែលត្រូវបានគេហៅថា Herpes Simplex Virus
(HsV-1) ហើយវាអាចមានសមត្ថភាពធ្វើឱ្យទារកស្លាប់បាន ជាពិសេសប្រសិនបើកូន
របស់អ្នកមានអាយុក្រោម ៣ខែ។ សាលកវិទ្យាល័យ Maryland's Medical Center បាន
បង្ហាញថា ភាគរយនៃជនជាតិអាមេរិកត្រូវបានឆ្លងជំងឺនេះ ៩០%។
មេរោគនេះមានប្រភពមកពី Herpes Simplex Virus ប្រភេទី ១ ហើយភាគច្រើនត្រូវបាន
បញ្ចូនទៅកុមារតាមរយៈកែវទឹក, ការថើបមាត់, ប្រដាប់ក្មេងលេង...។ ខណៈពេលដែល
ជំងឺនេះឆ្លងភ្លាមៗមិនមានគ្រោះថ្នាក់នោះទេ ប៉ុន្តែទារកអាចនឹងស្លាប់ប្រសិនបើមេរោគ
រីករាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។
បើយោងតាមមជ្ឈមណ្ឌល Baby Center បានបង្ហាញថា Herpes simplex Virus អាច
រីករាលដាលទៅកាន់ខួរក្បាល និងសរីរាង្គផ្សេងទៀត បណ្តោលឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ
សម្រាប់ទារក។ សំខាន់បំផុតអ្នកត្រូវការពារទារកឱ្យបានល្អ ដោយមិនអនុញ្ញាតឱ្យអ្នកណា
ថើបបបូរមាត់ ឬឱ្យគេកាន់របស់ក្មេងលេងឡើយក្នុងកំឡុងពេល ៣ខែដំបូង។
សូមបញ្ជាក់ផងដែរថា ទារកក្រោមអាយុ ១ខែនៅ សហរដ្ឋអាមេរិក ប្រមាណជា ១៥០០ ទៅ ២២០០
នាក់ ត្រូវបានឆ្លងជំងឺនេះជារៀងរាល់ឆ្នាំ ហើយមានអាការៈធ្ងន់ធ្ងរមានរហូតដល់ ៨៥%
ដែលត្រូវការព្យាបាលយ៉ាងយកចិត្តទុកដាក់។ ភាគច្រើននៃទារកកើតជំងឺ herpes
simplex Virus ដែលត្រូវបានបង្កឡើងដោយមេរោគ HsV-2 ប៉ុន្តែប្រហែលជា ៣០% ត្រូវបាន
បង្កឡើងដោយ HsV-1៕
Post a Comment