ប្រផ្នូលនិងអត្ថន័យ សុបិនឃើញចន្ទគ្រាសឬសូរ្យគ្រាស
ចន្ទគ្រាសនិងសូរ្យគ្រាសជាបាតុភូតមួយកម្រកើតឡើង
រហូតមានអ្នកខ្លះមានជំនឿផ្សេងៗគ្នាទៅលើបាតុភូតនេះ។
ចុះបើមនុស្សម្នាក់សុបិនឃើញមានសូរ្យគ្រាសឬចន្ទគ្រាស
តើមានន័យនិងប្រផ្នូលយ៉ាងណាទៅវិញ។
បើតាមការបកស្រាយបែបចិត្តសាស្ត្រ
ការយល់សុបិនឃើញចន្ទគ្រាសឬសូរ្យគ្រាស គឺបានន័យថា អ្នក
នឹងជួបការលំបាកជាច្រើននៅពេលអនាគត។
បាតុភូតទាំងនោះតំណាងភាពខ្មៅងងឹត
ដែលនឹងកើតឡើងចំពោះអ្នកដែលយល់សុបិនឃើញវា។ អ្នកមានអារម្មណ៍ថា
ជីវិតអ្នកហាក់គ្មានការរីកចម្រើន
ខណៈមនុស្សនៅជុំវិញខ្លួនកំពុងត្រេកត្រអាលនឹងជោគជ័យ
និងគេងផលចំណេញលើរូបអ្នក។
វាអាចបង្ហាញនូវភាពភ័យខ្លាចណាមួយក្នុងចិត្តអ្នក
ដែលពេលខ្លះសូម្បីតែអ្នកខ្លួនឯងក៏ពិបាកនឹងនិយាយថាភាពភ័យខ្លាចនោះជាអ្វីជាអ្វីប្រាកដ។
ការយល់សុបិនបែបនេះ
តែងនាំនូវការផ្លាស់ប្តូរច្រើនក្នុងជីវិតអ្នក
គ្រាន់ពិបាកនិយាយថា វាវិជ្ជមានឬអវិជ្ជមាន។
មនុស្សមួយចំនួនដែលសុបិនឃើញ ចន្ទគ្រាសឬសូរ្យគ្រាស
គឺដោយសារពួកគេកំពុងតែបាក់ទឹកចិត្តធ្ងន់ធ្ងរ។
ពួកគេភ័យខ្លាចបាត់បង់មនុស្សជាទីស្រឡាញ់
ដែលកំពុងមានជំងឺធ្ងន់កន្លងមក។ អ្នកខ្លះយល់សុបិនបែបនេះ
អាចដោយសារអារម្មណ៍ខ្លាចប្រឡងធ្លាក់
និងបរាជ័យលើអ្វីមួយក្នុងជីវិត។
- សុបិនឃើញសូរ្យគ្រាសឬចន្ទគ្រាសពេញ៖ សុបិនបែបនេះបានន័យថា អ្នកកំពុងបាក់ទឹកចិត្តខ្លាំងក្នុងជីវិត។
- មានអារម្មណ៍សប្បាយពេលសុបិនឃើញចន្ទគ្រាសឬសូរ្យគ្រាស៖ មានន័យថាអារម្មណ៍អ្នកនៅតែដក់ជាប់នឹងអ្វីមួយដែលកន្លងទៅជាយូរណាស់ហើយ។
- យំពេលសុបិនឃើញចន្ទគ្រាសឬសូរ្យគ្រាស៖ អ្នកនឹងប្រទះភាពអួអាប់ក្នុងជីវិត។
- សុបិនឃើញចន្ទគ្រាសឬសូរ្យគ្រាសបានបញ្ចប់៖ បានន័យថា អ្នកនឹងទទួលបានភាពត្រចះត្រចង់ចំណេះដឹងថ្មី និងពន្លឺថ្មីក្នុងជីវិត។
ការបកស្រាយបែបសាសនាឥស្លាម
បើតាមការបកស្រាយបែបសាសនាឥស្លាម
ការយល់សុបិនឃើញចន្ទគ្រាសឬសូរ្យគ្រាស មានន័យថា
នឹងកើតមានអន្តរាយឬហេតុការណ៍ណាមួយកើតឡើងចំពោះថ្នាក់ដឹកនាំប្រទេស។
វាក៏អាចបង្ហាញ ឲ្យឃើញពីសេចក្ដីស្លាប់ឬគ្រោះថ្នាក់ផ្សេងៗ ដែលនឹងកើតឡើងលើម្តាយឬប្រពន្ធរបស់ម្ចាស់យល់សុបិន។
បើក្នុងករណីយល់សុបិនឃើញពពកបាំងព្រះអាទិត្យជិត នោះបានន័យថា
រឿងអាក្រក់ក៏នឹងកើតឡើងក្នុងប្រទេស
ឬការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំទុច្ចរិតក្នុងប្រទេសនោះ
នឹងត្រូវដួលរលំ។
យ៉ាងណានេះគ្រាន់តែជាការបកស្រាយផ្សេងៗគ្នាបែបចិត្តសាស្រ្តនិងសាសនា
ដោយផ្នែកលើការសិក្សាពីអារម្មណ៍និងការគិតរបស់អ្នកសុបិន
និងជំនឿលើសាសនា។ បើអ្នកយល់សុបិនបែបនេះ
អាចព្យាយាមសង្កេតមើលដោយខ្លួនឯងថា
តើនឹងមានរឿងកើតឡើងក្នុងជីវិតនិងមនុស្សជុំវិញខ្លួនអ្នកឬយ៉ាងណា៕

Post a Comment