រ៉ូណាល់ រ៉េហ្គេន ពីអ្នកលាងចានក្លាយជាប្រធានាធិបតី និងជាអ្នកបញ្ចប់សករាជសង្គ្រាមត្រជាក់ និងអ្នកវះកាត់ជំងឺមហារីក អតីតសហភាពសូវៀត
លោកមានប្រសាសន៍ថា លោកមិនមែនជាវីរបុរសទេ គឺអ្នកទាំងអស់គ្នាទើបជាវីរបុរស។
ក្នុងសុន្ទរកថា ចូលកាន់មុខតំណែងប្រធានាធិបតី លោកប្រកាសថា “សូមឲ្យខ្ញុំផ្លាស់ប្ដូរថ្មីនូវជំនឿ និងក្ដីសង្ឃឹមរបស់យើង។យើងមានសិទ្ធិទាំងស្រុងក្នុងការស្រមៃប្រកបដោយវីរភាព”។
ហើយក្រោយពេលធ្វើម្ចាស់សេតវិមានបាន៦ខែ លោក រ៉េហ្គេន មានប្រសាសន៍ថា “អ្វីដែលខ្ញុំចង់បានពិតប្រាកដគឺបានប្រវត្តិសាស្រ្ដកត់ត្រាទុកជាប្រធានាធបតី ដែលបានធ្វីឲ្យជនជាតិ អាមេរិកមានជំនឿយ៉ាងល្អ។គួររំលឹកថា បន្ទាប់ពីឆ្នាំ១៩៦០ និងក្នុងអំឡុងទ.វ៧០ ប្រាកដជាមានការសង្ស័យលើអ្នកដែលអាចកាន់កាប់មុខតំណែងដ៏ខ្ពស់បំផុតរបស់ប្រទេស។មុខតំណែងនោះបានបំផ្លាញ ចនសុន ធ្វើឲ្យខូច នីចសុន ហើយបានផ្ចាញ់ប្រធានាធិបតី ហ្វ័រ និងឃែតធើរ។រ៉េហ្គេន បានស្ដារជំនឿឡើងវិញថា ជនជាតិអាមេរិកសាមញ្ញម្នាក់ដែលទើបឡើងពីមជ្ឍដ្ឋានថ្នាក់ទាបអាចដឹកនាំប្រទេសបាន ហើយត្រួសត្រាយទិសដៅនិងគោលដៅដល់សហរដ្ឋអាមេ រិក។ក្នុងពេលមួយដែលប្រទេសត្រូវជក់ចិត្តដោយវប្បធម៌ក្មេងអស់ជាង១ស.វ អ្នកបោះឆ្នោតក៏ជ្រើសរើសប្រធានាធិបតីចំណាស់៧០ឆ្នាំឲ្យចូលកាន់មុខតំណែងវិញ។ដោយបានកើតមុនពេលមានសង្គ្រាមលោក ហើយតាំងពីនៅជាកូនក្មេងបានស្វែងយល់ពីបដិវត្តន៍រុស្ស៊ី លោកបានក្លាយជាអ្នកផ្ចាញ់កុម្មុយនិស្ដ ក្នុងនាមប្រធានាធិបតីចាស់បំផុត ដើម្បីធ្វើឲ្យប្រទេសជាតិប្រែក្លាយជាក្មេងវិញ។
លោក រ៉េហ្គេន ជំនួសប្រធានាធិបតីម្នាក់ ដែលបាននិយាយអំពីលក្ខណៈ “មិនស្រួលខ្លួន” របស់ប្រទេសអាមេរិក ហើយលោកចាប់ផ្ដើមនិយាយអំពីជោគវាសនា និងលក្ខណៈមហិមារបស់អាមេរិក ដែលជាកម្រិតមួយត្រូវច្រានចោលដោយសារតែភាពឆោតមិនដឹងក្ដី ឬភាពក្រអឺតក្រ អោង។មិនមែនចៃដន្យទេដែលកម្រិតទាំងនោះធ្វើឲ្យក្លៀវក្លាដល់ម្ចាស់សេតវិមានបច្ចុប្បន្ន គឺ ចន ដប់ប៊ីយូ ប៊ូស ថ្វីបើជាកូនរបស់ប្រធានាធិបតីម្នាក់ ប៉ុន្ដែលោកជាអ្នកទទួលមរតកពី រ៉េហ្គេន ច្រើនជាងទទួលមរតកពីឪពុកបង្កើត។ថ្វីបើ រ៉េហ្គេន ជាមនុស្សម្នាក់ដែលមានថាមពលបង្កើតប្រវត្តិសាស្រ្ដបញ្ចប់សង្គ្រាមត្រជាក់ដ៏វែងអន្លាយគួរឲ្យខ្លាច។ប៉ុន្ដែលោក រ៉ូណាល់ រ៉ូហ្គេន ជាមនុស្សម្នាក់ស្រគត់ស្រគំមានចិត្តល្អពីកំណើត។
លោកបាននិយាយថា រដ្ឋាភិបាលមិនមែនជាដំណោះស្រាយទេ តែជាបញ្ហាពង្រីកបញ្ហា។ផ្ទុយពីការលុបចោលក្រសួងថាមពល លោកតំឡើងស្ថាប័នកិច្ចការអតីតយុទ្ធជនឲ្យមានថ្នាក់ស្មើ ក្រសួង។
លោកចូលកាន់មុខតំណែងប្រធានាធិបតី មិនមែនជួយជីវិតសង្គ្រាមត្រជាក់ទេ គឺដើម្បីយកជ័យជំនះលើសង្គ្រាមត្រជាក់ ដោយកសាងប្រព័ន្ធការពារអាមេរិកសម្រាប់ប្រឈមមុខនឹង “ចក្រភពបិសាច” ប៉ុន្ដែក៏គាំទ្រសមល្មមដើម្បីឲ្យ “Mikhail Gorbachev” មានកន្លែងផ្លាស់ប្ដូរទិសដៅ។រ៉ូហ្គេន អាចជាអ្នកជើងឯកខាងកាំជ្រួចការពារ ប៉ុន្ដែលោកបានប្រកាសថា សុបិន្ដរបស់លោកគឺការលុបចោលទាំងស្រុងនូវសព្វាវុធនុយក្លេអ៊ែរ។
លោកជាអ្នកនយោបាយម្នាក់កម្រមាន ដែលមានជំនឿច្បាល់លាស់ មានលទ្ធភាពសម្របសម្រួលចំពោះអ្វីដែលចាំបាច់ ហើយរីកចម្រើនតាមលទ្ធភាព។កម្រិតរបស់លោកជ្រៅហើយអាចអភិវឌ្ឍន៍តាមកាលៈទេសៈដែលប្រែប្រួល ឬទាមទារតាមឧបាយកល។លោក រ៉ូណាល់ រ៉េហ្គេន ធ្លាប់បាននិយាយថា “ខ្ញុំស្រលាញ់វត្ថុ ៣យ៉ាង ៖ នាដកម្ម នយោបាយ និងកីឡា…”។
លោកកើតនៅថ្ងៃទី៦ កុម្ភៈ ១៩១១ នៅថែមភីកូ រដ្ឋអ៊ីលលីណូស ទីនោះហើយដែលជាថ្នាលបណ្ដុះពូជវីរបុរស។ឪពុកលោក ជេក មិនបានចូលរៀនសាលាវិទ្យាល័យសោះ ជាអ្នកលក់ស្បែកជើង និងជាជនប្រមឹកម្នាក់។គ្រួសារគាត់តែងតែរើផ្ទះជាញឹកញាប់ ហើយខ្វះខាតលុយកាក់ជាប្រចាំ។ក្នុងវ័យ១១ឆ្នាំ ឪពុកលោកក៏ត្រូវស្លាប់។
កីឡាបានផ្ដល់ភ័ព្វសំណាងឲ្យលោកបានរៀនសូត្រ។នៅក្នុងមហាវិទ្យាល័យ “Eureka” លោកត្រូវលាងចាន ដើម្បីឲ្យបានអាហារប្រចាំថ្ងៃ។
នៅឆ្នាំ១៩៤០ លោក រ៉ូណាល់ រ៉េហ្គេន ចាប់ផ្ដើមសម្ដែងជាតួភាពយន្ដ។ក្នុងឆ្នាំដែលលោកថតរឿង “Gipps” លោកក៏បានរៀបការជាមួយតួស្រី ជេន វីម៊េន។ក្រោយពេលថតបានជាង៥០រឿង លោកក៏លែងទទួលបានតួសម្ដែងល្អៗទៀតនៅឆ្នាំ១៩៥៣ លោកក៏ងាកមកធ្វើជាអ្នកឧទ្ទេសនាមកម្មវិធីដដែលៗមួយនៅក្នុងក្លឹបរាត្រី ឡូសអែនចឺឡែស ដែលលោកត្រូវបង្ហាញអ្នកចម្រៀងផ្សេងៗ ព្រមទាំងអ្នករបាំទៀតផង។មិនយូរប៉ុន្មានលោកបានទទួលការងារថ្មីមួយដែលបានផ្លាស់ប្ដូរជីវិតលោកទាំងស្រុង។ដោយបានប្រាក់បំណាច់ ១២៥.០០០ ដុល្លារក្នុងមួយឆ្នាំ លោកត្រូវសម្ដែងជាតារាប្រចាំក្រុមហ៊ុន “General Electric” ដែលមានទូរទស្សន៍ប្រចាំសប្ដាហ៍នៅក្រុមហ៊ុន “GE” ហើយលោកត្រូវដើរតួជាទូតសុឆន្ទៈរបស់រោងចក្រ “GE” លោកបានរោងចក្រទាំង ១៣៩របស់ក្រុមហ៊ុន បានជួបបុគ្គលិកជាង២៥០.០០០នាក់ និងបានចំណាយពេលនិយាយជាមួយបុគ្គលិកទាំងអស់៤០០០ម៉ោង។
នៅឆ្នាំ១៩៦៦ លោក រ៉េហ្គេន ត្រូវបានជ្រើសរើសជាបេក្ខជនអភិបាលរដ្ឋ ហើយលោកទទួលបានជោគជ័យនៅអាណត្តិក្រោយៗទៀត។ជ័យជំនះរបស់លោកកាន់តែលេចធ្លោពេលគណបក្សរបស់លោកត្រូវអាម៉ាស់មុខក្នុងប្រទេសទាំងមូលដោយរឿងអាស្រូវ “Watergate” របស់ប្រធានាធិបតី និចសុន។
ពេលធ្វើពិធីចូលកាន់មុខតំណែងប្រធានាធិបតីឆ្នាំ១៩៨១ លោកមានអាយុជិត៧០ឆ្នាំ ចាស់បំផុតជាងប្រធានាធិតីណាៗទាំងអស់ដែលចាប់ផ្ដើមធ្វើប្រធានាធិបតីរបស់ខ្លួន។លោក រ៉េហ្គេន ជាប់ឆ្នោតជាប្រធានាធិតីសហភាពសូវៀតមានអាយុ៦៤ឆ្នាំមកហើយ។វិភាគទានដ៏ធំធេងរបស់លោក រ៉េហ្គេនក្នុងការបញ្ចប់សង្គ្រាមត្រជាក់ គឺ រ៉េហ្គេន យល់ច្បាស់ដឹងមុនថា ជម្ងឺមហារីករបស់ក្រុងម៉ូស្គូ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ហើយលោកក៏បំពេញកិច្ចការដើម្បីធានាឲ្យបានច្បាស់តាមរយៈការត្រួតពិនិត្យសព្វាវុធ។តាមរយៈការទូតផ្ទាល់ខ្លួនដើម្បីឲ្យការបញ្ចប់នោះមកដល់ក្នុងបរិយាកាសសន្ដិភាពនិងមិនរង្គោះង្គើ៕
អត្តបទពត៏មានថ្មី
មានពិធីបុណ្យសពមួយចំណាយ ៦០០លានដុល្លារ លើសបុណ្យសពស្ដេចថៃ ៦ដង
ពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ ព្រះភូមិបុល អាឌុលយ៉ាដេត បានចំណាយទឹកប្រាក់ ៩០លានដុល្លារ ដែលចាត់ទុកថាជាការចំណាយដ៏ច្រើនមួយ។ ប៉ុន្តែមានពិធីបុណ្យសពមួយទៀត បានចំណាយដល់ទៅ ៦០០លានដុល្លារ គឺលើសពិធីថ្វាយព្រះភ្លើងស្ដេចថៃ ៦ដង។
ពិធីបុណ្យសពដ៏ថ្លៃនោះ គឺធ្វើឡើងសម្រាប់ Alexander the Great ដែលជាអធិរាជដ៏ល្បីឈ្មោះរបស់ចក្រភពក្រិកសម័យបុរាណ។ អធិរាជដែលច្បាំងក្នុងសង្គ្រាមរាប់មិនអស់អង្គនេះ បានសុគតនៅឆ្នាំ៣២៣មុនគ្រិស្តសករាជ ប៉ុន្តែមុនសុគត ទ្រង់បានដឹកនាំច្បាំងយកឈ្នះចក្រភពជាច្រើនទៀត ធ្វើឲ្យប្រទេសក្រិកសម័យនោះល្បីឈ្មោះយ៉ាងខ្លាំង។
មូលហេតុដែលបុណ្យសពទ្រង់ចំណាយអស់ច្រើនបែបនេះ ព្រោះសពទ្រង់ត្រូវបានដាក់ក្នុងមឈូសធ្វើពីមាសសុទ្ធ ហើយដឹកដោយរទេះមាសសុទ្ធ ដែលប្រើសេះ ៦០ក្បាលដើម្បីអូស ហែសពពី Babylon ទៅស្រុកកំណើតទ្រង់នៅប្រទេសក្រិក៕
ប្រភព៖ Angkorpost
ប្រភព៖ Angkorpost














Post a Comment