ពិតជាអស្ចារ្យមែន !សាំង​ហ្គា​ពួ​មាន​ទំហំ​ផ្ទៃដី​តែ 716,1​គ​.​ម ក្រឡា​តែ​ជា​ប្រទេស​សុ​ី​វី​ល័យ​លើ​លោក និង​មាន​ចំណូល​លេខ 3​លើ​លោក​



សិង្ហ​បុរី​គឺជា​រដ្ឋ​អធិបតេយ្យភាព​មួយ​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ប្រទេស​នេះ​សណ្ដូក​តាម​ឧបទ្វីប​ម៉ា​ឡេ នៅ​ភាគខាងត្បូង និង​ស្ថិតនៅលើ​ចម្ងាយ​១៣៧​គ​.​ម ភាគ​ខាងជើង​នៃ​តំបន់​អេក្វាទ័រ​។ សិង្ហ​បុរី​គឺជា​ប្រទេសមួយ​មាន​រាង​៤​ជ្រុង​ព្នាយ​ស្មើ និង​មាន​កោះ​តូចៗ​ចំនួន​៦០​។ ប្រទេស​ត្រូវបាន​បែងចែក​ដាច់​ពី​ប្រទេស​ម៉ាឡេស៊ី ដោយ​ច្រកទ្វារ​សមុទ្រ​ចា​ហ័​រ​នៅ​ភាគ​ខាងជើង កាត់ផ្ដាច់​ពី​កោះ​រ៉ៅ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ដោយ​ទ្វារ​សមុទ្រ​សាំង​ហ្គា​ពួរ​នៅ​ភាគខាងត្បូង​។ ស្ថិតនៅលើ​ផ្ទៃដី​៧១៦.១​គ​.​ម​ក្រឡា​សិង្ហ​បុរី​ជា​ប្រទេស​សម្បូរ​ដោយ​ព្រៃឈើ​ផងដែរ និង​មាន​ទីក្រុង​សាំង​ហ្គា​ពួរ​ជា​រដ្ឋធានី ហើយ​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​លោក​ប្រធានាធិបតី​តូ​នី តាន់​កេង​យ៉ាំ និង​លោក​លី សៀន​លូ​ង ជា​នាយករដ្ឋមន្ដ្រី​។​







​ចាប់តាំងពី​ក្រុម​អធិរាជ​បានមក​តាំង​លំនៅ​លើទឹក​ដី​នេះ​នៅ​សតវត្សរ៍​ទី​២​នៃ​គ​.​ស មក​សឹង្ហ​បុរី​នា​សម័យ​ទំនើប​(​សាំង​ហ្គា​ពួរ​) ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៨១៩ ដោយ​រដ្ឋបុរស​អង់គ្លេស​លោក​ស្ទេ​ម​ហ្វ័​ដ រ៉ា​ហ្វ​ហ្វ​ល ។ រដ្ឋបុរស​ស្ទេ​ម​ហ្វ័​ដ ដណ្ដើម​រដ្ឋ​អធិបតេយ្យភាព​លើ​កោះ​នេះ​នៅក្នុង​ឆ្នាំ​១៨២៤ ហើយ​សឹង្ហ​បុរី បាន​ក្លាយជា​តំបន់​អាណានិគម​របស់​អង់គ្លេស នៅក្នុង​ឆ្នាំ​១៨២៦​។ ដោយ​កាន់កាប់​ដោយ​ប្រទេស​ជប៉ុន​នៅ​អំឡុង​សង្គ្រាមលោកលើកទី​២ សិង្ហ​បុរី​បានប្រកាស​ឯករាជ្យ​ជាតិ​ពី​ចក្រភព​អង់គ្លេស​នៅ​១៩៦៣ ហើយ​បាន​រួបរួម​ជាមួយ​ដែនដី​ផ្សេងទៀត​ដើម្បី​បង្កើត​រដ្ឋ​ម៉ាឡេស៊ី​។ ចាប់តាំងពី​ពេលនោះ​មក​សិង្ហ​បុរី បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​រហូតដល់​គេ​ទទួលស្គាល់ថា ជា​ប្រទេស​ស្ថិតនៅក្នុង​ចំណោម​កូន​ខ្លា​ទាំង​៤​ប្រចាំ​នៅ​អាស៊ី​។​
​សិង្ហ​បុរី​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​ពិភពលោក​ដោយ​ប្រទេសមួយ​នេះ​គឺជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ធំ​បំផុត​ទី​៤ និង​មាន​កំពង់ផែ​សមុទ្រ​ដ៏​មមាញឹក​បំផុត​។ សេដ្ឋកិច្ច​ប្រទេស​នេះ​ពឹងផ្អែក​ទាំងស្រុង​លើ​ពាណិជ្ជកម្ម​ពិសេស​គឺ​ចង្វាក់​ផលិតកម្ម​ផលិត​។ សិង្ហ​បុរី​ជា​ប្រទេស​រកប្រាក់​ចំណូល​ខ្ពស់បំផុត​ទី​៣​របស់​ពី​ភព​លោក​ផងដែរ ជាមួយនឹង​ស្ដង់ដារ​អន្ដរជាតិ​លើ​វិស័យ​ងប់​រំ​សុខាភិបាល​ភាព​ស្អាតស្អំ​របស់​រដ្ឋាភិបាល និង​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​។ វិស័យ​យោធា​របស់ សិង្ហ​បុរី​ក៏​មានការ​ជឿនលឿន​ខ្លាង​ណាស់ដែរ ពោលគឺ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា ៤.៩​ភាគរយ នៃ​ប្រាក់ចំណូល​ជាតិ​លើ​ប្រព័ន្ធ​យោធា​នេះ​។​

​សិង្ហ​បុរី​ប្រកាន់​យកបែប​សាធារណរដ្ឋ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ហើយ​គណបក្ស People’s Action Party ឈ្នះ​រាល់​ការបោះឆ្នោត​ចាប់តាំងពី​ឆ្នាំ​១៩៥៩​មក​។ ប្រជាជន​ជាង​៥​លាន​នាក់​កំពុង​រស់នៅក្នុង​ប្រទេស​សិង្ហ​បុរី ក្នុងនោះ​មាន​២​លាន​នាក់​កើត​នៅ​បរទេស​។ សិង្ហ​បុរី​គឺជា​ប្រទេស​ជីវចម្រុះ​ពូជសាសន៍​ដែល​៧៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ពួកគេ​គឺជា​ជនជាតិ​ចិន​ហើយ​អ្នក​ដែល​នៅសល់​ជា​កូនកាត់ មា​ឡេ ឥណ្ឌា អ៊ី​រ៉ា​ស៊ាន ព្រមទាំង​ជនជាតិ​ដ៏​ទៃ​ជាច្រើន​ទៀត​ជាហេតុ​ធ្វើ​ឲ្យ​ប្រទេស​នេះ និយាយ​ភាសា​ចំនួន​៤​គឺ​អង់គ្លេស ម៉ា​ឡេ ចិន និង​តា​មិ​ល​។ សិង្ហ​បុរី​គឺជា​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ​។​
​សិង្ហ​បុរី​ជា​គោលដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ដែល​នៅទីនេះ​មាន​ទាំង​ឧទ្យាន​ជាតិ រហូតដល់​សារមន្ទីរ​និង​សំណង់​អាគារ​បុរាណ​ដែល​នៅ​សេសសល់​ពី​សម័យ​អាណានិគម​អង់គ្លេស​។​

​ឆកសមុទ្រ​ម៉ា​រី​ណា​គឺជា​គោលដៅ​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវទេសចរ​។ ទ្រង់ទ្រាយ និង​ទីតាំង​ឆកសមុទ្រ​ម៉ា​រី​ណា បានធ្វើ​ឲ្យ​ទីនេះ​ក្លាយជា​ឋានសួគ៌​មួយ​មិនមែន​សម្រាប់​ភ្ញៀវទេសចរ​ដែល​រស់នៅក្នុង​ប្រទេស​សិង្ហ​បុរី​មួយ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់រូប​មកពី​ទូទាំង​ពិភពលោក​ផងដែរ​។ អ្វីដែល​ពិសេស​បំផុត​នៅទីនេះ​គឺ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ឆកសមុទ្រ​ម៉ា​រី​ណា ដែល​គេ​សង់​ឡើង​នៅលើ​ដំបូល​អគារ​ដ៏​ខ្ពស់សន្លឹម​មើ់លឃើញ​ជើងមេឃ និង​ទេសភាព​ដល់​អស្ចារ្យ​នៃ​ទីក្រុង​សាំង​ហ្គា​ពួរ​។ រមណីយដ្ឋាន​ដ៏​ប្រណីត​នេះ​សង់​ឡើង​នៅលើ​ដំបូល​សណ្ឋាគារ​២.៥៦១​បន្ទប់ និង​មាន​សាលប្រជុំ រោង​មហោស្រប​ភាពយន្ដ​ជាច្រើន​ទៀត​។ ប៉ុន្ដែ​អ្វីដែល​ធ្វើ​ឲ្យ​រមណីយដ្ឋាន​នេះ​ខុសប្លែក និង​អស្ចារ្យ​ពី​កន្លែង​កម្សាន្ដ​ដទៃ​នៅត្រង់ថា វា​មាន​អាង​ហែល​ទឹក​ទំហំ​យក្ស​មួយ​នៅលើ​ដំបូល​អាគារ​តែម្ដង​។ ដោយឡែក​ឧទ្យាន​សឹង្ហ​បុរី​មឺ​ឡាយ​អឺ​ន​(Merlion Park) ស្ថិតនៅ​ចំ​កណ្ដាល​ឆកសមុទ្រ​ម៉ា​រី​ណា ហើយក៏​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ផងដែរ​។ នៅក្នុង​ឧទ្យាន​នេះ មាន​រូបសំណាក​សិង្ហ​មឺ​ឡាយ​អឺ​ន ដែលមាន​ក្បាល​ជា​រូប​សិង្ហ និង​ដងខ្លួន​ជា​ត្រី និង​ជា​និមិត្ត​រូបតំណាង​ឲ្យ​ប្រទេស​សិង្ហ​បុរី​។ មាន​រូប​សិង្ហ​បែបនេះ​ចំនួន​២​នៅក្នុង​ឧទ្យាន​មឺ​ឡាយ​អឺ​ន ដែល​រូប​សិង្ហ​និ​មួយៗ​មាន​កម្ពស់​ចាប់ពី​ជិត​៩​ម៉ែត្រ​ឡើងទៅ និង​មាន​ទម្ងន់​៧០​តោន​។​



​កន្លែង​កម្សាន្ដ​ដ៏​ទាក់ទាញ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​សិង្ហ​បុរី រួមមាន​សារមន្ទីរ​វិទ្យាសាស្ដ្រ​សិ​ល្បះ​(ArtScience Museum) រោង​មហោស្រប​ភាពយន្ដ​អ៊ី​ផ្លា​ណេ​ដ​(Esplanade Theatre) កង​រង្វង់​សាំង​ហ្គា​ពួរ​(Singapore Flyer) សួនច្បារ​បូ​តា​និក សាំង​ហ្គា​ពួរ (Singapore Botanic Gardens) និង​សួន​បក្សី​ជូ​រ៉ុង​ជាដើម​៕​

No comments