ជនជាតិ​ចិន ចាប់រំលោភ​នារី​ខ្មែរនៅក្នុង​រោងចក្រ




បុរស​ជនជាតិ​ចិន​ស​ហ​ការ​ជាមួយ​បុរស​ជនជាតិខ្មែរ​ចាប់​នារី​ម្នាក់​រំលោភ​សេពសន្ថវៈ​នៅក្នុង​បន្ទប់​ស្នាក់​នៅក្នុង​រោងចក្រ​កាត់ដេរ ស្ថិតក្នុង​ភូមិ​លេខ ៣ ឃុំ ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ក្រោយពី​កើតហេតុ​នារី​រង​គ្រោះជា​ជនជាតិខ្មែរ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅសមត្ថកិច្ច​នគរបាល ទើប​ឈានទៅ​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់​ ​នៅវេលា​ល្ងាច​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ តាម​បញ្ជា​របស់លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារងអម​សាលាដំបូង​ខេត្តកណ្តាល ។
នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ២ នាក់ នោះ​ទី​១-​ឈ្មោះ សៀ ស៊ីវ​ចាន ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជា ប្រធាន​សន្តិសុខ​នៅ​រោងចក្រ ម៉េង​យ៉ាន់ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ទីតាំង​រោងចក្រ ។ ទី​២-​ឈ្មោះ យូ សុភ​ក្រ័ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា ប្រធាន​សន្តិសុខ​រោងចក្រ​ម៉េង​យ៉ាន់ មាន​ទីលំនៅ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ទីតាំង​រោងចក្រ ។ចំណែកឯ​នារី​រងគ្រោះ​ឈ្មោះ ព ល​.​ដ អាយុ ១៩ ឆ្នាំ មុខរបរ​ជា សន្តិសុខ BPD បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ក្នុងភូមិ​លេខ ៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។
​លោក​វរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា នៅ​វេ លា​ម៉ោង ១ រសៀល ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​ដើរ ទៅ​ហៅ​នារី​រងគ្រោះ ដែល​កំពុងធ្វើការ​ងារ​នៅក្នុង​រោងចក្រ​ឲ្យ​ទៅ​ជួប​ជាមួយ​ជនសង្ស័យ​ឈ្មោះ សៀ ស៊ីវ​ចាន នៅក្នុង​ការិយាល័យ ។ ពេលទៅដល់​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​និយាយ​បកប្រែ​ឲ្យ​ជនសង្ស័យ​ឈ្មោះ សៀ ស៊ីវ​ចាន ប្រាប់​ទៅ​នារី​រងគ្រោះ​ថា ចិន​ស្រឡាញ់ និង សុំ​ដេក​ជាមួយ​រយៈពេល​មួយ​យប់ ពេលឮ​ដូច្នេះ​នារី​រងគ្រោះ​មិនបាន​យល់ព្រម​ទេ ។​
​ក្រោយមក​ទើប​ឈ្មោះ យូ សុ​ភ័​ក្រ និយាយ​បកប្រែ ពី​បុរស​ជនជាតិ​ចិន ដោយ​បបួល​នារី​រងគ្រោះ​ទៅ​ដើរលេង​នៅក្នុង​ក្លិប នារី​រងគ្រោះ​នៅតែ​មិន​ព្រម ។ ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ ក៏បាន​និយាយ​បកប្រែ​ពី​បុរស​ជនជាតិ​ចិន​រូបនោះ ប្រាប់​ទៅ​នាង​ទៀតថា គេ​ធំ បើ​យើង​ធ្វើ​ប្រពន្ធ​គេ​យើង​ធំជាងគេ ។ និយាយ​ចប់​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​ចាប់​នារី​រងគ្រោះ​ថើប​រួច​ដើរ​ចេញពី​ការិយាល័យ​បាត់ទៅ ។ ពេល​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ ដើរ​ចេញទៅ​បាត់ ជនសង្ស័យ​ឈ្មោះ សៀ ស៊ីវ​ចាន ដែលជា​ជនជាតិ​ចិន​បាន​ចាប់​ច្របាច់​.​ក​នារី​រងគ្រោះ អូស​ចូលទៅក្នុង​បន្ទប់​ផ្ទាល់ខ្លួន រុញ​ផ្តួល​ទៅលើ​គ្រែ ធ្វើ​សកម្មភាព​រំលោភ រហូត​បានសម្រេច ។
បន្ទាប់មក​ជនសង្ស័យ​បានធ្វើ​កាយវិការ​គំរាម​អារ​.​ក​នារី​រងគ្រោះ រួច​បន្ត​យកដៃ​របស់ខ្លួន​ទៅ​អង្អែល​លេង​ប្រដាប់ភេទ​នារី​រងគ្រោះ​រយៈពេល ៣ ទៅ ៤ ម៉ោង ទើប​អនុញ្ញាតិ​ឲ្យ​នារី​រងគ្រោះ​ចេញពី​បន្ទប់ ។​ ​ក្រោយមក​នារី​រងគ្រោះ​បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ស្រុក ហើយ​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ចុះ​ធ្វើការ​ស្រាវជ្រាវ​នាំខ្លួន​ជនសង្ស័យ​ទាំង ២ នាក់ យកមក​សាក សួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​នៅវេលា​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ រហូត ដល់​វេលា​ល្ងាច ទើប​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់ តែម្តង​៕​\

អ្នកលក់ម៉ាំល្ហុងម្នាក់ ត្រូវបានចាប់ខ្លួនពីបទរំលោភក្មេងស្រីអាយុ ១៣ ឆ្នាំ !


នគរបាល​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បាន​ឃាត់ខ្លួន​អ្នកលក់​ម៉ាំ​ល្ហុង​ម្នាក់ បន្ទាប់ពី​បានទទួល​ពាក្យបណ្ដឹង​ពី​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​ថា បុរស​អ្នកលក់​ម៉ាំ​ល្ហុង​ម្នាក់​នោះបាន​ចាប់រំលោភ​កូនស្រី​របស់​ពួកគាត់​រហូត​បានសម្រេច ។​

​នគរបាល​ក្រុង​ស្វាយរៀង​បានបញ្ជាក់​ថា បុរស​សង្ស័យ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ មានឈ្មោះ ផន ចំរើន អាយុ ២៤​ឆ្នាំ មុខរបរ លក់​ម៉ាំ​ល្ហុង មាន​ទីលំនៅ នៅ​ភូមិ​ព្រែក​តា​មែ​ម ឃុំ ព្រែក​តា​មែ​ម ស្រុក​កោះធំ ខេត្ត កណ្ដាល បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះសំណាក់ មហាលាភ ស្ថិតនៅ​ភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ឯ​ក្មេងស្រី​រងគ្រោះ​មាន អាយុ ១៣ ឆ្នាំ ។​
ស្ត្រី ឈ្មោះ ម៉ី សារិន អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ភូមិ គយ​ត្របែក សង្កាត់ គយ​ត្របែក ក្រុង​ស្វាយរៀង បាន​ទៅ​ដាក់ពាក្យ​ប្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង ដោយ​ប្តឹង​ទៅលើ​ឈ្មោះ ផន ចំរើន ថា បាន​រំលោភ​សេពសន្ថវៈ ទៅលើ​ក្មួយ​ស្រី​របស់ខ្លួន រហូត​បា​នស​ម្រ​ច​នៅលើផ្ទះ របស់​ឈ្មោះ កើត វិចិត្រ នៅ​ភូមិ មេភ្លើង សង្កាត់ ស្វាយរៀង​ក្រុង ស្វាយរៀង ។​

​ក្រោយពី​សមត្ថកិច្ច​បាន​សួរនាំ ជនសង្ស័យ​ឈ្មោះ​ផន ចំរើន ក៏បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅលើ​ជនរងគ្រោះ ពិតប្រាកដ​មែន ។​ពេលនេះ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន នគរបាល​ក្រុង​ស្វាយរៀង​ដើម្បី​បញ្ជូនទៅ​តុលាការ ៕ 

អត្តបទពត៏មានថ្មី

ពិតជាអាក្រក់មែន!!! សូម្បីតែក្មេងអាយុ៤ឆ្នាំ ក៏មិនលើកលែងដែរ ចាប់គ្នារំលោភដល់បានសម្រេច

ខេត្តរតនគិរី៖ កាលពីវេលាម៉ោង ០៤ និង២៥នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មានករណីរំលោភក្មេងស្រីមានសម្រេចនៅចំណុចផ្ទះឈ្មោះ អេ ពិសិដ្ឋ ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ជនរងគ្រោះឈ្មោះ អ-ស-ដភេទស្រី អាយុ៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅកន្លែងកើតហេតុខាងលើ ចំណែកឯជនសង្ស័យឈ្មោះ ម៉ក់ កុម្ភៈរតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ផ្ទះលេខ ៦៦សេ ផ្លូវព្រះមនីវង្ស ខណ្ឌចំការមន ក្រុងភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងបានលុង ដើម្បីសើុបសួរ និង បំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូង តាមនីតិវិធី៕




អត្តបទពត៏មានថ្មីៗ

នារីរងគ្រោះត្រូវបុរសពីរនាក់បងប្អូន​ចាប់រំលោភ​

 

 

នារី​ម្នាក់ ​ត្រូវបាន​យុវជន​ម្នាក់ ​ចាប់រំលោភ​​រហូត​បា​នស​ម្រេច​ជាច្រើន​ដង ហើយកន្លងមកនារីរងគ្រោះ ក៏ត្រូវបានបងប្រុស​របស់​យុវជនកំហូចរូប​នោះ​ ចាប់រំលោភ​នាងបានសម្រេច​ជា​ច្រើនដង​ដែរ ហើយ​ក៏បាន​រត់​គេចខ្លួនបាត់​ ។ ​យុវជន​កំហូច​ជា​ប្អូន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅថ្ងៃទី​២៣  ឆ្នាំ​ ២០១៧ នៅក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឯ​បងប្រុស​របស់គេ​បាន​រត់​គេចខ្លួនបាត់ ​។​

ជនជាប់ចោទ​ជា​ប្អូន​មាន ឈ្មោះ ឆក់ ឃុន​ឆាង អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង ភូមិ​ភ្នំ​កុង ឃុំ​ភ្នំ​កុង ស្រុក​អង្គ​ជ័យ ខេត្តកំពត មានមុខរបរ​ ជាកម្មករ​ស្ថាបនា​ផ្លូវថ្នល់ និង ស្នាក់នៅ​ផ្ទះជួល​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ ។ ដោយឡែក​បងប្រុស​រប​ស់​គេ ដែលរត់គេចខ្លួននោះ​ ឈ្មោះ ឆក់ ច​ន្នី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ជាមួយ​ប្អូនប្រុសរបស់គេ​ដែរ កំពុង​រត់គេចខ្លួន ​។ នារីជាជនរងគ្រោះ​អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។​

នារីជាជនរងគ្រោះ​បាន​ប្រា​ប់ពូ​បង្កើត​របស់​នាង​ថា យុវជនកំហូច​ទាំងពីរ​នាក់​បងប្អូន​នោះ បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​នាង​ បានសម្រេចជា​ច្រើនដង ​ជា​បន្តបន្ទាប់​មកហើយ កាលពី​អំឡុង​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លងមកនេះ រហូត​ធ្វើ​ឱ្យ​នាងរង​ការ​ហើម​ប្រដាប់ភេទ និង ​មានការ​ឈឺចាប់​យ៉ាងខ្លាំង​ ។ បន្ទាប់ពី​បានដឹង​ភ្លាម ​បុរស​ជា​ពូ​របស់​នារី​រងគ្រោះ​ មានការ​ខឹងច្រឡោត​យ៉ាងខ្លាំង​ថា ជន​ទាំងពីរ​នាក់​នោះ មើលងាយ មើលថោក​ពូជ​អម្បូរ​របស់ខ្លួន ហើយក៏​ធ្វើដំណើរ​ទៅកាន់​ប៉ុស្ដិ៍​ចោមចៅ​ដាក់ពាក្យ​បណ្ដឹងសុំ​ឱ្យ​នគរបាល​ជួយ​អន្តរាគមន៍​ចាប់ខ្លួនបាន​ម្នាក់ ហើយបុរសកំហូចជាបងបាន​រត់​គេចខ្លួនបាត់ ។​

​នៅ​ចំពោះមុខ​សមត្ថ​កិច្ច យុ​វ​ជនជាប់ចោទបាន​និយាយថា រូបគេ និង​ នាងក្រមុំ​ម្នាក់​នោះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា ​រយៈពេល​៧​ខែ​មកហើយ រហូត​ឈានដល់​ការរួម​មេត្រី​ជាមួយគ្នា​បាន​ចំនួន​៥​លើក ​ដោយ​ការស្ម័គ្រចិត្ត​ជា​បន្តបន្ទាប់ គ្មាន​ការបង្ខិតបង្ខំ​ឡើយ ។ មិនតែប៉ុណ្ណោះ​រូបគេ និង នាង​ បាន​ស្រលាញ់គ្នា​ខ្លាំងណាស់ លុះ​រយៈពេល​២​ខែ​ចុង​ក្រោយនេះ ខ្លួន​គេបាន​សុំ​លា​សង្សារ​សំណព្វចិត្ត​ទៅធ្វើ​ការ​ជា​កម្មករ​ស្ថាបនា​ផ្លូវថ្នល់​ នៅឯ​ខេត្ត​មណ្ឌល​គី​រី និង បាន​ប្រាប់​ឱ្យ​នាង​នៅ​រង់ចាំ​ខ្លួនវិល​ត្រឡប់មកវិញ ។

​ប៉ុន្តែ​ក្រោយ​ពេល ដែល​ខ្លួន​ចាកចេញទៅ​ធ្វើការ​ការបាត់ នាង​បាន​ប្រែចិត្ត​ ដោយមាន​ទំនាក់​ទ​នង​ស្នេហ៍​ថ្មី ​ជាមួយនឹង​បងប្រុស​បង្កើត​របស់ខ្លួន និង បាន​ឈានដល់​ការឡើង​គ្រែ​ ជាមួយ​គ្នា ​នៅក្នុង​ផ្ទះជួល​បានសម្រេច​ចំនួន​៣​ដង​ទៀត​ផង ។ ទោះបីជា​យ៉ាងណាក៏ដោយ​ នេះ​គ្រាន់តែ​ ជាការ​ចោទប្រកាន់​របស់​ជនរងគ្រោះ និង​ជាការ​ដោះសារ​របស់​ជន​ជាប់ចោទ​តែប៉ុ​ណ្ណោះ មានតែ​តុលាការ​ទេ ​ដែលធ្វើការ​វិនិច្ឆ័យ​បាន ៕ 
អត្តបទពត៏មានថ្មីៗ

យកលេសហាៅទៅកោសខ្យល់ មានអីរំលោភក្មេងស្រី ១២ ឆ្នាំ បានសម្រេច

 


កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ ដែល​បាន​ប្រព្រឹត្តិ​នៅ​ភូមិ បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ជនសង្ស័យ​រូបនេះ មានឈ្មោះ ជី ប៉ាវ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ចំណែក​ជនរងគ្រោះ​ឈ្មោះ ហ ក ភេទ​ស្រី អាយុ ១២ ឆ្នាំ មុខរបរ​សិស្ស​រស់នៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ការចាប់ខ្លួន​នេះ​គឺធ្វើឡើងតាម​ពាក្យបណ្ដឹង​របស់​អាណាព្យាបាល ។ ​ ​ក្មេងស្រី​រងគ្រោះបាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​ ជនសង្ស័យ​បាន​ហៅ​នាង​មក​កោសខ្យល់​ឱ្យ​ខ្លួន​ នៅពេល​កោសខ្យល់​រួច​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច ។

ក្រោយពី​បាន​ទទួល​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​ ក៏​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ ដើម្បី​យកមកសួរនាំ និង កសាង​សំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ ៕ 
អត្តបទពត៏មានថ្មីៗ

ស្រឡាញ់គ្នា​​​មិន​លើស​៣​​ថ្ងៃ​ផង​ ព្រហ្ម​ចារី​​ដ៏មាន​សារ​សំខាន់​របស់​​នារី (យុវ​វ័យ) ត្រូវ​បាន​បុរស​ចិត្ត​មិន​​ស្មោះ​បំប៉ន​តណ្ហា​​បំផ្លាញ​ចោល​អស់

 


 

 


និស្សិត​​ស្រី​ម្នាក់​រៀន​​​នៅសាកល​វិទ្យា​ល័យ​មួយ​ ស្ថិត​ក្នុង​ក្រុង Vinh ប្រទេស​វៀត​ណាម ដែលទើប​ចាប់​ផ្តើម​មាន​​ស្នេហា​ថ្មោងថ្មី​ជាមួយ​មិត្ត​ប្រុស​ម្នាក់​រយៈ​ពេល៣ថ្ងៃ​សោះ  ត្រូវ​មិត្ត​ប្រុស​​នោះ​ចាប់​រំលោភ​​​បាន​សម្រេច ដោយ​សារ​តែនាង​ទុក​ចិត្ត​​គេ និងដើរ​ចូល​​ទៅ​ក្នុង​អន្ទាក់​​​របស់​​គេ ។

តាម​ប្រភព​ព័ត៌​មាន​​ពីគេហ​ទំព័រ​បរទេស​ថា នារី​វ័យ​ក្មេង​ខ្វះ​បទ​ពិសោធន៍​ម្នាក់​នេះ​ឈ្មោះ T T M អាយុ​២១​ឆ្នាំ  ​នៅ​ថ្ងៃ​ទី​៣ នៃ​ការ​​ជួប​គ្នា​នោះ ​មិត្ត​ប្រុស​​រ​បស់​នាង​​បាន​នាំ​នាងទៅ​​ផ្ទះ Game របស់​គេមួយ​​​មាន​​ឈ្មោះ Seven Game House ។ នាង​មិន​បាន​ប្រុង​ប្រយ័ត្ន​ ដោយ​សារ​ទុក​ចិត្ត​​​​មិត្ត​ប្រុស​នោះ​ពេក ក៏​ស្រាប់​តែ​គេ​​ចាប់ដៃ​​​នាង​​ទាញ​​ចូល​ក្នុង​បន្ទប់​រួច​ចាប់​​​​ផ្តួល​​​ទៅលើ​គ្រែ​រំលោភ​តែ​ម្តង។ 

​នៅ​ពេល​នោះ​ទោះ​​បី​នាង​​ខំ​រើ​បំរាស់​​យ៉ាងណា​ក៏​រើ​មិនរួច​ដែរ ខណៈ​នោះ​​​នាង​បាន​ខាំមាត់​មិត្ត​ប្រុស​នាង​ជា​​ច្រើន​​ផង​ដែរ តែ​គេ​នៅ​តែ​មិន​​ដោះ​​លែង​នាង​ឱ្យរួចផុត​ពី​តម្រេក​តណ្ហា​​របស់គេ​ឡើយ គឺ​រំលោភ​ទាំង​កំរោល​ បើទោះ​បី​នាង​​ខំរើ​បម្រះ​រហូត​​ដល់​សន្លប់ក៏ដោយ។

​ប៉ូលិសបាន​ធ្វើការ​ស៊ើប​​អង្កេត​​ខាង​មិត្ត​ប្រុស​វិញ​និយាយ​ថា គេ​មាន​គម្រោង​រៀប​ការ​ជាមួយ​នាង​ ព្រោះ​ពួកគេ​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ។ ស្របពេល​​នោះមានមតិ​មួយចំនួន​ចោទ​ប្រកាន់​​បុរស​នោះ​​ថា  ការ​និយាយ​យ៉ាង​នេះវាគ្រាន់​​តែ​ជា​លេស​របស់បុរសនោះ ដើម្បីកាត់​បន្ថយ​​​ទោស​របស់ខ្លួន​តែប៉ុណ្ណោះ នៅ​ពេល​​បែក​ធ្លាយ​រឿងខ្លួនចាប់​រំលោភ​មិត្ត​ស្រី​ដែល​ទើប​តែ​ស្រឡាញ់​គ្នា​បាន​ត្រឹម​​តែ​​៣​ថ្ងៃ ។
នេះ​ជាមេ​រៀន​មួយសម្រាប់​​យុវនារី​ទាំង​ឡាយ​​ដែល​ទុក​ចិត្ត​មិត្ត​ប្រុស​  ទើប​តែ​ស្រឡាញ់​គ្នា​​ សូម​ធ្វើការសិក្សា​ចិត្ត​ឡើង​វិញ​ ហើយ​ប្រុង​ប្រយ័ត្ន​​ជា​ថ្មីកុំឱ្យ​ដូច​រឿង​ខាង​លើ​នេះ ស្រឡាញ់គ្នា​​​មិន​លើស​៣​​ថ្ងៃ​ផង​ ព្រហ្ម​ចារី​​ដ៏មាន​សារ​សំខាន់​របស់​​នារី (យុវ​វ័យ) ត្រូវ​បាន​បុរស​ចិត្ត​មិន​​ស្មោះ​បំប៉ន​តណ្ហា​​បំផ្លាញ​ចោល​អស់៕








No comments