អ្នកលក់ម៉ាំល្ហុងម្នាក់ ត្រូវបានចាប់ខ្លួនពីបទរំលោភក្មេងស្រីអាយុ ១៣ ឆ្នាំ !
នគរបាលសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឃាត់ខ្លួនអ្នកលក់ម៉ាំល្ហុងម្នាក់ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះថា បុរសអ្នកលក់ម៉ាំល្ហុងម្នាក់នោះបានចាប់រំលោភកូនស្រីរបស់ពួកគាត់រហូតបានសម្រេច ។
នគរបាលក្រុងស្វាយរៀងបានបញ្ជាក់ថា បុរសសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ផន ចំរើន អាយុ ២៤ឆ្នាំ មុខរបរ លក់ម៉ាំល្ហុង មានទីលំនៅ នៅភូមិព្រែកតាមែម ឃុំ ព្រែកតាមែម ស្រុកកោះធំ ខេត្ត កណ្ដាល បច្ចុប្បន្នស្នាក់នៅ ផ្ទះសំណាក់ មហាលាភ ស្ថិតនៅភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ឯក្មេងស្រីរងគ្រោះមាន អាយុ ១៣ ឆ្នាំ ។
ស្ត្រី ឈ្មោះ ម៉ី សារិន អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង បានទៅដាក់ពាក្យប្ដឹងនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដោយប្តឹងទៅលើឈ្មោះ ផន ចំរើន ថា បានរំលោភសេពសន្ថវៈ ទៅលើក្មួយស្រីរបស់ខ្លួន រហូតបានសម្រចនៅលើផ្ទះ របស់ឈ្មោះ កើត វិចិត្រ នៅភូមិ មេភ្លើង សង្កាត់ ស្វាយរៀងក្រុង ស្វាយរៀង ។
ក្រោយពីសមត្ថកិច្ចបានសួរនាំ ជនសង្ស័យឈ្មោះផន ចំរើន ក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងស្វាយរៀងដើម្បីបញ្ជូនទៅតុលាការ ៕
អត្តបទពត៏មានថ្មី
ពិតជាអាក្រក់មែន!!! សូម្បីតែក្មេងអាយុ៤ឆ្នាំ ក៏មិនលើកលែងដែរ ចាប់គ្នារំលោភដល់បានសម្រេច
ខេត្តរតនគិរី៖ កាលពីវេលាម៉ោង ០៤ និង២៥នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មានករណីរំលោភក្មេងស្រីមានសម្រេចនៅចំណុចផ្ទះឈ្មោះ អេ ពិសិដ្ឋ ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ជនរងគ្រោះឈ្មោះ អ-ស-ដភេទស្រី អាយុ៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅកន្លែងកើតហេតុខាងលើ ចំណែកឯជនសង្ស័យឈ្មោះ ម៉ក់ កុម្ភៈរតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ផ្ទះលេខ ៦៦សេ ផ្លូវព្រះមនីវង្ស ខណ្ឌចំការមន ក្រុងភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងបានលុង ដើម្បីសើុបសួរ និង បំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូង តាមនីតិវិធី៕
អត្តបទពត៏មានថ្មីៗ
នារីរងគ្រោះត្រូវបុរសពីរនាក់បងប្អូនចាប់រំលោភ
នារីម្នាក់ ត្រូវបានយុវជនម្នាក់ ចាប់រំលោភរហូតបានសម្រេចជាច្រើនដង ហើយកន្លងមកនារីរងគ្រោះ ក៏ត្រូវបានបងប្រុសរបស់យុវជនកំហូចរូបនោះ ចាប់រំលោភនាងបានសម្រេចជាច្រើនដងដែរ ហើយក៏បានរត់គេចខ្លួនបាត់ ។ យុវជនកំហូចជាប្អូនត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី២៣ ឆ្នាំ ២០១៧ នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឯបងប្រុសរបស់គេបានរត់គេចខ្លួនបាត់ ។
ជនជាប់ចោទជាប្អូនមាន ឈ្មោះ ឆក់ ឃុនឆាង អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅក្នុង ភូមិភ្នំកុង ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត មានមុខរបរ ជាកម្មករស្ថាបនាផ្លូវថ្នល់ និង ស្នាក់នៅផ្ទះជួលនៅក្នុងភូមិកើតហេតុខាងលើ ។ ដោយឡែកបងប្រុសរបស់គេ ដែលរត់គេចខ្លួននោះ ឈ្មោះ ឆក់ ចន្នី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតជាមួយប្អូនប្រុសរបស់គេដែរ កំពុងរត់គេចខ្លួន ។ នារីជាជនរងគ្រោះអាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នារីជាជនរងគ្រោះបានប្រាប់ពូបង្កើតរបស់នាងថា យុវជនកំហូចទាំងពីរនាក់បងប្អូននោះ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើនាង បានសម្រេចជាច្រើនដង ជាបន្តបន្ទាប់មកហើយ កាលពីអំឡុងមុនពេលបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ រហូតធ្វើឱ្យនាងរងការហើមប្រដាប់ភេទ និង មានការឈឺចាប់យ៉ាងខ្លាំង ។ បន្ទាប់ពីបានដឹងភ្លាម បុរសជាពូរបស់នារីរងគ្រោះ មានការខឹងច្រឡោតយ៉ាងខ្លាំងថា ជនទាំងពីរនាក់នោះ មើលងាយ មើលថោកពូជអម្បូររបស់ខ្លួន ហើយក៏ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅដាក់ពាក្យបណ្ដឹងសុំឱ្យនគរបាលជួយអន្តរាគមន៍ចាប់ខ្លួនបានម្នាក់ ហើយបុរសកំហូចជាបងបានរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ច យុវជនជាប់ចោទបាននិយាយថា រូបគេ និង នាងក្រមុំម្នាក់នោះ មានទំនាក់ទំនងស្នេហាជាមួយគ្នា រយៈពេល៧ខែមកហើយ រហូតឈានដល់ការរួមមេត្រីជាមួយគ្នាបានចំនួន៥លើក ដោយការស្ម័គ្រចិត្តជាបន្តបន្ទាប់ គ្មានការបង្ខិតបង្ខំឡើយ ។ មិនតែប៉ុណ្ណោះរូបគេ និង នាង បានស្រលាញ់គ្នាខ្លាំងណាស់ លុះរយៈពេល២ខែចុងក្រោយនេះ ខ្លួនគេបានសុំលាសង្សារសំណព្វចិត្តទៅធ្វើការជាកម្មករស្ថាបនាផ្លូវថ្នល់ នៅឯខេត្តមណ្ឌលគីរី និង បានប្រាប់ឱ្យនាងនៅរង់ចាំខ្លួនវិលត្រឡប់មកវិញ ។
ប៉ុន្តែក្រោយពេល ដែលខ្លួនចាកចេញទៅធ្វើការការបាត់ នាងបានប្រែចិត្ត ដោយមានទំនាក់ទនងស្នេហ៍ថ្មី ជាមួយនឹងបងប្រុសបង្កើតរបស់ខ្លួន និង បានឈានដល់ការឡើងគ្រែ ជាមួយគ្នា នៅក្នុងផ្ទះជួលបានសម្រេចចំនួន៣ដងទៀតផង ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែ ជាការចោទប្រកាន់របស់ជនរងគ្រោះ និងជាការដោះសាររបស់ជនជាប់ចោទតែប៉ុណ្ណោះ មានតែតុលាការទេ ដែលធ្វើការវិនិច្ឆ័យបាន ៕

យកលេសហាៅទៅកោសខ្យល់ មានអីរំលោភក្មេងស្រី ១២ ឆ្នាំ បានសម្រេច
កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ដើម្បីឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្តិនៅភូមិ បឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនសង្ស័យរូបនេះ មានឈ្មោះ ជី ប៉ាវ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ចំណែកជនរងគ្រោះឈ្មោះ ហ ក ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្សរស់នៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការចាប់ខ្លួននេះគឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់អាណាព្យាបាល ។ ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនសង្ស័យបានហៅនាងមកកោសខ្យល់ឱ្យខ្លួន នៅពេលកោសខ្យល់រួចជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។
ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញ ក៏តាមចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗ ដើម្បីយកមកសួរនាំ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕
អត្តបទពត៏មានថ្មីៗ
ស្រឡាញ់គ្នាមិនលើស៣ថ្ងៃផង ព្រហ្មចារីដ៏មានសារសំខាន់របស់នារី (យុវវ័យ) ត្រូវបានបុរសចិត្តមិនស្មោះបំប៉នតណ្ហាបំផ្លាញចោលអស់
និស្សិតស្រីម្នាក់រៀននៅសាកលវិទ្យាល័យមួយ ស្ថិតក្នុងក្រុង Vinh ប្រទេសវៀតណាម ដែលទើបចាប់ផ្តើមមានស្នេហាថ្មោងថ្មីជាមួយមិត្តប្រុសម្នាក់រយៈពេល៣ថ្ងៃសោះ ត្រូវមិត្តប្រុសនោះចាប់រំលោភបានសម្រេច ដោយសារតែនាងទុកចិត្តគេ និងដើរចូលទៅក្នុងអន្ទាក់របស់គេ ។
តាមប្រភពព័ត៌មានពីគេហទំព័របរទេសថា នារីវ័យក្មេងខ្វះបទពិសោធន៍ម្នាក់នេះឈ្មោះ T T M អាយុ២១ឆ្នាំ នៅថ្ងៃទី៣ នៃការជួបគ្នានោះ មិត្តប្រុសរបស់នាងបាននាំនាងទៅផ្ទះ Game របស់គេមួយមានឈ្មោះ Seven Game House ។ នាងមិនបានប្រុងប្រយ័ត្ន ដោយសារទុកចិត្តមិត្តប្រុសនោះពេក ក៏ស្រាប់តែគេចាប់ដៃនាងទាញចូលក្នុងបន្ទប់រួចចាប់ផ្តួលទៅលើគ្រែរំលោភតែម្តង។
នៅពេលនោះទោះបីនាងខំរើបំរាស់យ៉ាងណាក៏រើមិនរួចដែរ ខណៈនោះនាងបានខាំមាត់មិត្តប្រុសនាងជាច្រើនផងដែរ តែគេនៅតែមិនដោះលែងនាងឱ្យរួចផុតពីតម្រេកតណ្ហារបស់គេឡើយ គឺរំលោភទាំងកំរោល បើទោះបីនាងខំរើបម្រះរហូតដល់សន្លប់ក៏ដោយ។
ប៉ូលិសបានធ្វើការស៊ើបអង្កេតខាងមិត្តប្រុសវិញនិយាយថា គេមានគម្រោងរៀបការជាមួយនាង ព្រោះពួកគេស្រឡាញ់គ្នាខ្លាំងណាស់ ។ ស្របពេលនោះមានមតិមួយចំនួនចោទប្រកាន់បុរសនោះថា ការនិយាយយ៉ាងនេះវាគ្រាន់តែជាលេសរបស់បុរសនោះ ដើម្បីកាត់បន្ថយទោសរបស់ខ្លួនតែប៉ុណ្ណោះ នៅពេលបែកធ្លាយរឿងខ្លួនចាប់រំលោភមិត្តស្រីដែលទើបតែស្រឡាញ់គ្នាបានត្រឹមតែ៣ថ្ងៃ ។
នេះជាមេរៀនមួយសម្រាប់យុវនារីទាំងឡាយដែលទុកចិត្តមិត្តប្រុស ទើបតែស្រឡាញ់គ្នា សូមធ្វើការសិក្សាចិត្តឡើងវិញ ហើយប្រុងប្រយ័ត្នជាថ្មីកុំឱ្យដូចរឿងខាងលើនេះ ស្រឡាញ់គ្នាមិនលើស៣ថ្ងៃផង ព្រហ្មចារីដ៏មានសារសំខាន់របស់នារី (យុវវ័យ) ត្រូវបានបុរសចិត្តមិនស្មោះបំប៉នតណ្ហាបំផ្លាញចោលអស់៕

Post a Comment