អ្នកគាំទ្រ ភ្ញាក់ព្រើត តែម្ដង ខណៈវត្តមាន លោក ខេមរៈ សិរីមន្ត ចូលរស្មីហង្សមាស ជាមួយបទដ៍លន្លង់លន្លោច...



មុននេះបន្តិច ផេគរបស់ រស្មីហង្សមាស បាន ប្រកាសថា ៖ សូមស្វាគមន៍សមាជិកថ្មីមកកាន់គ្រួសារ ហង្សមាស គឺលោក ខេមរៈ សិរីមន្ត ។ រីករាយស្ដាប់បទចម្រៀងដ៏លន្លង់លន្លោចរបស់គាត់ទាំងអស់គ្នាណា!
បទ៖ ស្ទឹងត្រែងបងអើយ
ច្រៀងដោយ៖ ខេមរៈ សិរីមន្ត




និពន្ធទំនុកច្រៀង៖ ខេមរៈ ភារុណ
សម្រួលតន្ត្រី៖ ហង្ស អុកស៊ីនថានី


តាមមិត្តអ្នកសិល្បៈធ្លាប់បង្ហើបថា លោក ខេមរៈ សិរីមន្ត មកនេះ គឺមិនបន្តកុងត្រាទេ ព្រោះបងប្អូនត្រកូលខេមរៈចង់រកសុីបើកផលិតកម្មខ្លួនឯង ហើយទាក់ទិនជាមួយបញ្ហាចូលហង្សមាសនេះ ព្រោះ លោក ខេមរៈទាល់ដងជាមួយថៅកែចាស់ ទើបធ្វើឲ្យលោកបើកផលិតកម្មមិនកើត ទើបដាច់ចិត្ត នាំបងប្អូនមកចុះចូល ជាមួយហង្សមាសវិញ។


ប្រភពហង្សមាស និង tikrongposts.com

No comments