អាណិតណាស់ ជួយស៊ែររកអត្តសញ្ញាណផង !!! អ៊ុំប្រុសម្នាក់ ជាអ្នកលក់កន្ទេល ភួយ ក្នើយ មុង អង្រឹង បានស្លាប់បាត់បង់ជីវិត នៅពេលដែលចតកង់ និងសំភារៈ ហើយដើរទៅទិញម្ហូូបអាហារ ពេលត្រលប់មកវិញ ត្រូវរថយន្តមកបុកពីក្រោយ ស្លាប់យ៉ាងវេទនា


នៅថ្ងៃទី១៨ខែសីហាឆ្នាំ ២០១៧ វេលា ម៉ោង២២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណីកើតឡើងនៅលើផ្លូវជាតិលេខ1 ក្នុងចន្លោះគីឡូម៉ែត្រ41_42ចំណុចផ្សារជ្រោយដង ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មុនពេលកើតហេតុមានមនុស្សប្រុសម្នាក់ អាយុប្រហែល៥៥ឆ្នាំ មិនស្គាល់អត្តសញ្ញាណបានជិះកង់ចាស់(ច្រេះ) ប្រភេទស្រី ឌុបកន្ទេល ភួយ ក្នើយ មុង អង្រឹង ជិះដើរលក់ តាមផ្លូវ មកឈប់ចតទុកកង់និងសំភារៈ ហើយដើរទៅទិញម្ហូូបអាហារ នៅផ្សារជ្រោយដង ។ ពេលដើរត្រឡប់មកវិញបានចំងាយប្រែហល១៥០ម ស្រាប់តែមានរថយន្តមិនស្គាល់អត្តសញ្ញាណ ដែលបើកមានទឹសដៅពីអ្នកលឿងទៅភ្នំពេញ មកបុកមនុស្សដើរ នោះពីក្រោយក្នុងទិសដៅស្របគ្នាបណ្តាលអោយ ស្លាប់នៅកន្លែងកើតហេតុ។


ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ូលីស បានឆែកមើលលើខ្លួនគ្មានលិខិតសំគាល់អត្តសញ្ញាណឡើយ។កង់និងសំភារៈយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សពយកដំកល់ទុកនៅវត្ត។មូលហេតុរថយន្តបើកលឿននៅទីប្រជុំ _អ្នកថ្មើរជើងគ្មានភ្លើងបំភ្លឺ។



ប្រភព៖ http://www.khpost.info/2017/08/blog-post.html

No comments