ពិតជាអាសូរណាស់! ព្រោះតែខ្វះលុយទិញឈាម ឪពុកសុខចិត្តខ្ចីឈាមសិនក៏គ្រូពេទ្យមិនឲ្យ គេទុករហូតដល់កូនស្លាប់តែម្តង (មានវីដេអូ)
បើទោះបីជាកូនប្រុសរបស់បងប្រុសម្នាក់នេះស្លាប់ជិតមួយខែក៏ដោយ ក៏បងប្រុសម្នាក់នេះនៅតែនឹកស្រណោះកូនជាទីស្រលាញ់របស់គាត់ជាពន់ពេក ដែលមិនគួរណាគ្រូពេទ្យដាច់ចិត្តទុកឲ្យកូនរបស់គាត់ស្លាប់ទាំងវ័យក្មេងដូចនេះសោះដែលមិនគួរណាមិនយោគយល់ដល់គ្នាអ្នកក្រសោះ ក្នុងនោះបងប្រុសខាងលើដែលមានឈ្មោះថា Vich Ty ក៏បានរៀបរាប់យ៉ាងក្តុកក្តួលបំផុតដែលមានអត្ថន័យដូចខាងក្រោមនេះ៖
ដេវីដ មុនពេលស្លាប់ កំពុងធ្វើដំណើរទៅវះកាត់នៅភ្នំពេញកាលពីថ្ងៃទី23-07-2017 ហើយប៉ាសង្ឃឹមថា កូនប្រុសសំលាញ់បានសុខសប្បាយ តែកូនប្រុសខ្ញុំស្លាប់យ៉ាងអាណោចអាធមបំផុត ខ្ញុំក្តុកក្តួលក្នុងចិត្តណាស់លោកអើយ កូនស្លាប់ក្នុងវ័យអាយុ15ឆ្នាំ កាលពីថ្ងៃទី26-07-2017 ក៍ដោយសារតែពេទ្យត្រូវការលុយ មិនព្រមផ្តល់ឈាម
ប្រភព៖ http://www.postkomsan.info/2017/08/blog-post_24.html







Post a Comment