ជីកបាន «ថង់សាច់១ដុំ» បំរុងបោះចោល តែចុងក្រោយនឹកស្មានមិនដល់....
លោក ម៉ា រស់នៅ Xishuan banna, Ningxia ប្រទេសចិន ជាកសិករម្នាក់ប្រកបរបរធ្វើស្រែចម្ការ ។ ល្ងាថ្ងៃមួយ ពេលកំពុងធ្វើការ ស្រាប់តែគាត់កាប់គាស់ចំ «ថង់» ចម្លែកមួយ ។ ពេលកាន់ឡើងមើល គាត់ឃើញវាដូចជាថង់ក្រណាត់ក្រាស់តែទន់ ប្រឡាក់ប្រឡូសសុទ្ធតែដី ។ ដោយពុំស្គាល់ថាជាអ្វី លោក ម៉ា បំរុងគ្រវែងចោល តែកូនប្រសារស្រីរបស់លោកមានអារម្មណ៍ងឿងឆ្ងល់ ក៏យកវាមកលាងសម្អាតមើល ដើម្បីដឹងថាជាអ្វី ។
ពេលយកមកដល់ផ្ទះភ្លាម ក៏នាំគ្នាពិនិត្យមើល តែនៅពុំដឹងថាជាអ្វី ។ គ្រាន់តែច្របាច់ទៅវាទន់ៗ ។
ពួកគេក៏លាងសំអាតវា ស្រាប់តែឃើញមានស្រទាប់ៗពណ៌សលាយផ្កាឈូក ។ ពួកគេពុំដែលឃើញអ្វីមានរូបរាងបែបនេះទេ តាំងពីកើតមក ។
កូនប្រុសរបស់លោក ម៉ា ក៏បានថតរូបបង្ហោះឡើងបណ្តាញសង្គម ដើម្បីស្វែងរកចម្លើយ ។
តាមរយៈបណ្តាញសង្គម ទើបដឹងថានេះជា «សាច់ផ្សិតលីងជឺសុទ្ធ» ហើយវាអាចរស់នៅបានទាំងក្នុងដី ក្នុងទឹក ។ វាមានតម្លៃស្មើនឹងមាសឯណោះ ។ ក្រុមគ្រួសារពិនិត្យឃើញថា អំឡុងពេលរង់ចាំចម្លើយ ដែលវែងគួរសមនោះ ផ្សិតនេះពុំមានប្រែប្រួល ឬ ខូចខាតអ្វីទាំងអស់ ៕
ប្រភព៖ ប្រភព ៖ http://www.ksn-news.com/2017/07/19/74769.html





Post a Comment