មិនបានមើលប្រយ័ត្នស្ដាយក្រោយ!អ្នកដែលមានខ្សែបន្ទាត់នៅត្រង់កដៃ…វាបង្ហាញពីខ្សែរជីវិតនិងថ្ងៃអនាគតរបស់អ្នក
តើអ្នកដឹងទេ?នៅលើ កដៃរបស់អ្នកមានខ្សែបន្ទាត់អូសកាត់
ខ្សែបន្ទាត់ទាំងអស់នេះអាចទាយដឹងពីអនាគតរបស់មនុស្ស
នេះបើយោងតាមក្បួនទស្សទាយរបស់ប្រទេសចិន។ក្បួនទាយរបស់ចិន
គឺត្រូវបានគេដឹងថាឆុតណាស់ហើយកម្រទាយខុសណាស់!
ឥឡូវសាកទាយអនាគតរបស់អ្នកសាកមើល! សូមពិនិត្យមើល
តើអ្នកមានខ្សែបន្ទាត់នៅត្រង់កដៃប៉ុន្មានខ្សែរ
បើឃើញមានប៉ុន្មានខ្សែរសូមមើលទៅតាមលេខខ្សែបន្ទាត់ខាងក្រោម៖
(1)-ខ្សែរបន្ទាត់មួយ៖បង្ហាញពីសុខភាព
ខ្សែរបន្ទាត់ទីមួយគឺត្រូវបានកំណត់ថាជាខ្សែរបន្ទាត់សំខាន់បំផុតរបស់មនុស្ស។
បើខ្សែរបន្ទាត់នេះជ្រៅហើយត្រង់ ព្រមទាំងគ្មានខ្សែរបែកខ្នែងមានន័យថាអ្នកនោះមានសុខភាពល្អ និងជាមនុស្សដែលមានអាយុវែង។
បើ ខ្សែរបន្ទាត់នេះមានខ្សែរបែកខ្នែងរឺក៏គ្មាន វាបង្ហាញថាអ្នកមានសុខភាពមិនសូវល្អ។
បើខ្សែរបន្ទាត់នេះមានបែកខ្នែងចាប់ពីមួយឡើងទៅហើយខ្សែកោងចង្អុលឡើងឆ្ពោះទៅរកបាតដៃ។
នេះជាសញ្ញានៃបញ្ហាបន្តពូជរបស់បុរសនិងស្ត្រី។
អាចបញ្ជាក់បានថាអ្នកមិនអាចមានកូន រឺស្រ្តីអា រឺបុរសអា។
(2)-ខ្សែរបន្ទាត់ពីរ៖បង្ហាញពីខ្សែរជីវិត
ខ្សែរបន្ទាត់ទីពីរស្រដៀងនឹងខ្សែបន្ទាត់ទីមួយដែរ ទាំងរូបរាងនិងជម្រៅ។
បន្ទាត់នេះបង្ហាញពីស្ថានភាពនិងជោគជ័យក្នុងជីវិត។
បន្ទាត់ត្រង់និងច្បាស់លាស់តំណាងឱ្យទីតាំងរឹងមាំមួយនិងទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។
ប្រសិនបើបន្ទាត់ 1 មានបែកខ្នែងមួយឬលើសពីនេះ ខណៈពេលដែលបន្ទាត់ផ្សេងទៀតគឺសុទ្ធតែត្រង់។
វាមានន័យថានៅពេលដែលអ្នកមានវ័យក្មេងឬក្មេងជំទង់អ្នកតែងតែជួបការលំបាក។
ប៉ុន្តែអ្នកអាចយកឈ្នះបញ្ហាលំបាកនេះបានហើយនិងទទួលបានជោគជ័យនៅពេលអនាគត។
បើបន្ទាត់ 2 ដាច់ពីគ្នាវាអាចបង្ហាញថាអ្នកមានស្ថានភាពហិរញ្ញវត្ថុរង្គុះរង្គើមុនពេលវិលត្រឡប់ទៅមានស្ថេរភាពថ្មីម្តងទៀត។
បើបន្ទាត់ 2 ដាច់ពីគ្នាវាអាចបង្ហាញថាអ្នកមានស្ថានភាពហិរញ្ញវត្ថុរង្គុះរង្គើមុនពេលវិលត្រឡប់ទៅមានស្ថេរភាពថ្មីម្តងទៀត។
(3)-ខ្សែបន្ទាត់ទីបី៖បង្ហាញពីកេរិ៍ឈ្មោះ
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានខ្សែរបន្ទាត់ទីបីនេះទេ
បើសិនជាអ្នកមានខ្សែរបន្ទាត់នេះគឺអ្នកជាមនុស្សមានសំណាង
វាបង្ហាញពីស្ថានភាពសង្គមរបស់អ្នក ។មានមនុស្សជាច្រើនចូលចិត្តអ្នក
មានគេជួយយកអាសា
អ្នកនិយាយអ្វីក៏ដោយក៏គេស្ដាប់តាម។អ្នកជាមនុស្សដែលមានឥទ្ធិពលលើសហគមន៍
អាចក្លាយជាមេដឹកនាំគេបាន់ហើយព្រមទាំងមានកេរិ៍ឈ្មោះល្អ។
(4)បន្ទាត់ទី 4: បង្ហាញពីអំណាច
មនុស្សដែលសំណាងជាងគេបំផុតគឺ មានខ្សែរបន្ទាត់ទី 4
នេះមានន័យថាអ្នកជាមនុស្សមានបុណ្យបារមីហើយក៏អាចក្លាយជាមនុស្សមានអំណាចនៅក្នុងសង្គម
មានមាសប្រាក់ស្ដុកស្ដម មានគេគោរពច្រើន។
ប៉ុន្តែកំរមានណាស់មនុស្សដែលមានបន្ទាត់ទីបួននេះណាស់។
Post a Comment