អោយបាយគាត់ហូបបាយរាល់ថ្ងៃ ស្រាប់តែថ្ងៃមួួយគាត់មក...











ខ្ញុំបើកហាងលក់បាយ ហើយក្បែហាងខ្ញុំក៏មានហាងគេជាច្រើនទៀត ។
ខ្ញុំលក់បាន៥ឆ្នាំស្រាប់តែមានបុរស ម្នាក់ខ្លួនស្មូកគ្រោគ​ ដើរតែលតោនហាក់បីដូចជាវង់វេងស្មារតីនៅក្បែម្ដុំហាងខ្ញុំ​។
 គាត់ដើរក្បែហាងគេដ៏ទៃគេមិនអោយនៅក្បែឡើយ គាត់ក៏ដើរមកក្បែហាងខ្ញុំ ខ្ញុំឃើញបានឃើញគាត់ហើយ​ ពិតជាគួរអោយអាណិតអាសូរក៏យកបាយទៅអោយគាត់ ព្រោះខ្ញុំគិតថា បាយដែលម្ហូបដែលខ្ញុំលក់សល់គង់តែយកទៅ​ចោលដដែលបើអោយគាត់ពិសារវាមិនល្អជាង ។ ខ្ញុំតែងតែអោយបាយគាត់ហូបរាល់ថ្ងៃ ។គាត់ក៏មករាល់ថ្ងៃថែមទាំងទៀងពេលវេលាទៀតផង ថ្ងៃខ្លះពេលដែលគាត់មិនមក ខ្ញុំក៏មានអារម្មណ៍ថានៅមិនសុខ ព្រោះមិនបានអោយ។
ពេលយប់ខ្ញុំមិនដឹងថាគាត់ទៅសំរាកនៅឯណាទេ តែដល់ម៉ោងដឹងតែមកដល់ ហើយសើចដាក់ទៀតផង ខ្ញុំអោយបាយគាត់ញាំរហូតអស់រយះពេល4-5ឆ្នាំ ក្រោយមកក៏មិនឃើញគាត់មកទៀត។



ស្រាប់តែ2ឆ្នាំក្រោយមកខ្ញុំក៏លេងចាំមើលផ្លូវគាត់ តែថ្ងៃមួយខ្ញុំក៏បើកហាងដូចធម្មតា គ្រានោះក៏ឃើញមានឡានសេរីទំនើបមួយគ្រឿងចតនៅមុខហាងខ្ញុំ ខ្ញុំមិនចាប់អារម្មណ៍នោះទេព្រោះខ្ញុំគិតថាគឺជាឡានរបស់អ្នកចំងាយមកធ្វើធុរៈនៅម្ដុំនេះ តែភ្លាមនោះក៏មានបុរសពីរនាក់បានចុះពីលើឡានហើយដើរសំដៅមករកខ្ញុំហើយមើលមុខខ្ញុំក៏សួរ
ថាលោកជាម្ចាស់ហាងមែនទេ ខ្ញុំក៏ឆ្លើយបាទខ្ញុំជាម្ចាស់ហាង ភ្លាមនោះគេក៏លុតជង្គុងនៅនឹងមុនខ្ញុំ ធ្វើអោយខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ខ្ញុំក៏សួរថាមានអ្វីកើតឡើង ទើបមកលុតជង្គង់បែបនេះ.? គេក៏និយាយរឿងវាវអោយស្ដាប់


គេថាកាលពី8ឆ្នាំមុន ប៉ារបស់គេមានជំងឺវង់វេងស្មារតី និងមានសតិមិនសូវល្អត្រូវបានរត់ចេញពីផ្ទះ ខ្ញំុព្យាយាមតាមរកតែមិនបានដំណឹងសោះ។ស្រាប់តែថ្ងៃមួយ​ប៉ារបស់គេក៏ត្រលប់​ទៅផ្ទះវិញ​ដោយ​ខ្លួនឯងហើយគេក៏បានយកទៅព្យាបាលហើយជាឡើងវិញប៉ារបស់គេបាននិយាយថាមាន​អ្នកមានគុណម្នាក់បានអោយគាត់ញាំរាល់ថ្ងៃ កុំអីម្លេះគាត់ស្លាប់នៅ​តាមចញ្ចើមថ្នល់ដូចខ្មោចឆ្កែរបាត់ហើយ ។




គាត់បាននិយាយចប់ហើយក៏សុំតបស្នងសងគុណដោយអោយឡានមួយគ្រឿង តែខ្ញុំមិនបានយក ទេ​ តែគាត់នូវតែបង្ខំអោយយកបើខ្ញុំមិនយកទេ គេនឹងលុតជង្គង់នៅនឹងមុខខ្ញុំទាល់តែខ្ញុំយក ហើយខ្ញុំក៏សម្រេចចិត្តថានឹងយក ព្រោះវាជាជម្រើសចុងក្រោយ ។ក្រោយមកគេនឹងប៉ារបស់តែងតែមកញាំបាយនៅហាងរបស់ខ្ញុំមួយឆ្នាំយ៉ាងតិចក៏2-3ដងដែរហើយ
ទិញរបស់មកផ្ញើ នឹងនិយាយលេងជាមួយខ្ញុំហើយទើបត្រលប់ទៅវិញ (ពេលនេះទើបខ្ញុំដឹងថាការធ្វើអំពើល្អពិតជាបានផលល្អមែន). តើប្រិយមិត្តយល់យ៉ាងណាចំពោះអត្ថបទនេះ អាចសម្ដែងជាមតិបាន បើចូលចិត្ត Like & Share ។
ប្រភព៖http://tv2fb.net/archives/909    

No comments