ម្ដាយឪពុកខាងស្រីមើលកូនកំលោះត្រឹមជាអ្នកក្រម្នាក់ តែស្មានមិនដល់ថាគេហាននិយាយ….
សង្សារបស់ខ្ញុំយើងស្គាលគ្នាកាលនៅរៀន មហាវិទ្យាល័យ មុខគាត់គេសង្ហាណាស់តែខ្ញុំឆ្ងល់ថាហេតុអ្វីគេគ្មានសង្សា ឬក៏គេជាខ្ទើយ នៅថ្ងៃមួយខ្ញុំបានទៅដើលេងកន្លែងមួយហើយក៏ជួបគេនៅធ្វើការកន្លែងនោះ ខ្ញុំផឹកស្រវឹងណាស់តែមិនដឹងយ៉ាងមិចខ្ញុំក៏ដើទៅថើបគេ បន្ទាប់ពីថ្ងៃនោះមកគេក៏គេចមុខខ្ញុំរហូត ហើយយើងទាំងពីក៏មិនបានជួបគ្នាទៀតឡើយ
តែមិនដឹងថាព្រះជាអ្នកកំណត់ឬក៏យ៉ាងមិច ថ្ងៃមួយគេក៏ទៅដាក់ពាក្យធ្វើការនៅកន្លែងក្រុមហ៊ុនខ្ញុំ ពេលដែលគេដឹងថាខ្ញុំធ្វើការនៅកន្លែងនោះគេក៏ឆាប់គេចភ្លាមទៅសំភាសន៍កន្លែងផ្សេង ខ្ញុំសង្កេតឃើញថាកន្លែងផ្សេងគេច្បាស់ជាបដិសេធនឹងគេជាក់ជាមិនខាន ក្រោយមកខ្ញុំក៏ណាត់គេទៅញាំបាយ ហើយសួរគេត្រង់ៗថាហេតុអ្វីក៏គេចមុខខ្ញុំ គេស្ងាត់មួយសន្ទុះក្រោយមកគេក៏និយាយថា “ខ្ញុំមិនចង់ស្គាល់ឬក៏រាប់អានជាមួយមនុស្សស្រីព្រោះគ្រួសារខ្ញុំកំពុងលំបាកទើបខ្ញុំមិនចង់អោយគេមកលំបាកជាមួយខ្ញុំ “បន្ទាប់ពីបានឮភ្លាមខ្ញុំក៏ផ្ងាក់ចិត្តដែរព្រោះខ្លាចលំបាក” តែខ្ញុំអាណិតអាស៊ូរគេហើយជួយរកកាងាអោយគេធ្វើ យើងនៅក្បែគ្នាមួយរយះខ្ញុំក៏អត់ចិត្តស្រលាញ់គេមិនបានព្រោះគេសង្ហាហើយសុភាពរាបសារទៀត បន្ទាប់យើងក៏ក្លាយជាសង្សានឹងគ្នា
ហើយគេក៏នាំខ្ញុំទៅជួបគ្រួសារបស់គេដើម្បីធ្វើការណែនាំអោយស្គាល់ ពេលទៅដល់ផ្ទះគេគឺពិតជាក្រមែនហើយម្ដាយរបស់គេមានជំងឺប្រចាំកាយទៀតផង ខ្ញុំគិតថាបើគ្រួសារបស់ខ្ញុំដឹងរឿងនេះគឺច្បាស់ជាបញ្ហាធំហើយ គាត់នឹងបំបែកយើងទាំងពីជាក់ជាមិនខាន ខ្ញុំដឹងថាម្ដាយឪពុកធ្វើចឹងព្រោះចង់អោយកូនមានអនាគតល្អ តែខ្ញុំគិតថាបើខ្ញុំបានរស់នៅជាមួយមនុស្សដែលខ្ញុំស្រលាញ់អស់មួយជីវិតគឺខ្ញុំមានក្ដីសុខហើយ ទើបខ្ញុំលួចលាក់ជាមួយសង្សាខ្ញុំរហូតទាល់តែមានផ្ទៃពោះទើបគ្រួសាដឹង តែអ្វីៗវាហួសពេលអស់ហើយឡើង6ខែហើយ ពួកគាត់មិនហានបំបែកបំបាក់នោះទេ
ទីបំផុតម្ដាយខ្ញុំក៏ព្រមអោយយើងរៀបការនឹងគ្នា តែគាត់មានលក្ខខាន់មិនអោយម្ដាយខាងប្ដីខ្ញុំមកចូលរួមពិធីទេខ្លាចបាក់មុខគាត់ ព្រោះមានមនុស្សមានមុខមានមាត់ក្នុងសង្គមមកចូលរួមច្រើន ខ្ញុំព្យាយាមពន្យល់់តែក៏នៅតែមិនបាន ទីបំផុតថ្ងៃរៀបការក៏ឈានមកដល់
ខណៈដែលខ្ញុំកំពុងជិះឡានជាមួយប្ដីខ្ញុំមកដល់កម្មវិធី ក៏មានទូរស័ព្ទរោរ៍ ប្ដីខ្ញុំក៏ចេញពីឡានហើយយរត់យ៉ាងលឿនទៅនិយាយ មួយសន្ទុះក្រោយមកក៏ឃើញគាត់ត្រលប់មកវិញជាមួយនឹងម្ដាយគាត់ គាត់ក៏ដឹកដៃរម្ដាយគាត់ទៅអង្គុយលើកៅអីហើយនិយាយទៅកាន់ភ្ញៀវដែលមកចូលរួមកម្មវិធីថា៖
ជំរាបសួរបងប្អូនទាំងអស់គ្នាដែលមកចូលរួមក្នុងកម្មវិធីនេះ ហើយក៏ខ្ញុំសូមអគុណដែលបានចំណាយពេលវេលាដ៏មានតម្លៃរមកធ្វើជាសាក្សីដល់ស្នេហាខ្ញុំក្នុងថ្ងៃនេះ កាន់តែពិសេសនោះគឺខ្ញុំសូមអគុណរដល់អ្នកម្ដាយជាទីគោរពរបស់ខ្ញុំដែលបានចញ្ចឹមខ្ញុំរហូតដល់ធំបានប៉ុហ្នឹង បង្រៀនខ្ញុំអោយដើរផ្លូវល្អ អ្នកទាំងអស់គ្នាមិនដឹងទេថាគ្រួសាខ្ញុំលំបាកប៉ុណ្ណាដែលទ្រាំរស់ជាមួយម្ដាយនឹងកូនរហូតដល់សព្វថ្ងៃនេះ កាលខ្ញុំនៅរៀនអនុវិទ្យាល័យប៉ាខ្ញុំជាជាងដំណងគាត់ខំធ្វើការហូតដល់ធ្លាក់ខ្លួនឈឺដើម្បីបានលុយខ្ញុំរៀន គាត់មិនទៅពេទ្យឡើយ ព្រោះទុកលុយអោយខ្ញុំរៀនរហូតដល់គាត់មានអការៈឈឺធ្ងន់ខ្លាំង គាត់ដេកពេទ្យបានប៉ុន្មានថ្ងៃក៏ដាច់ខ្យល់ស្លាប់ មុននឹងស្លាប់គាត់ក៏ផ្ដាំខ្ញុំថាអោយជួយមើលថែម៉ែរនឹងខ្លួនឯងអោយបានល្អ ហើយថ្ងៃនេះជាថ្ងៃពិសេសខ្ញុំត្រូវតែយកមនុស្សសំខាន់របស់ខ្ញុំមកអបអសាទ ហើយខ្ញុំចង់ផ្ដាំទៅបងប្អូនទាំងអស់គ្នាថា មានម្ដាយជាអ្នកក្រវាគ្មានអ្វីដែលគួអោយខ្មាស់អៀននោះទេ ការដែលមិនហានទទួលស្គាល់ការពិតទើបជារឿងដែលគួអោយខ្មាស់អៀន..
បន្ទាប់ពីនិយាយចប់មនុស្សទាំងរោងការនាំគ្នាក្រោកឈរហើយទះដៃរអប់អសាទដល់ប្តីខ្ញុំ តែខាងគ្រួសាខ្ញុំមុខមិនស្រស់សោះ មិនដឹងថាពេលចប់កម្មវិធីពួកគាត់នឹងមើលមុខគ្នាត្រូវអត់នោះទេ តែខ្ញុំមិនខ្វល់អ្វីដែលសំខាន់ពេលនេះប្ដីខ្ញុំពិតជាអស្ចារ្យមែន ខ្ញុំរើសប្ដីមិនខុសនោះទេ អូនស្រលាញ់បងប្ដីសំលាញ់។ (នេះគឺជារឿងរាវរបស់នារីម្នាក់ដែលគាត់សរសេផុសក្នុងទំព័រហ្វេសប៊ុករបស់គាត់តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះអត្ថបទនេះ..?)
Post a Comment