បារមី​ពិតៗ! ពន្យល់​ស​ប្ដិ​បុរស​ម្នាក់​ឲ្យ​ទៅយក​រូបសំណាក​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​បំផុត​ធ្វើ​អំពី​សំរឹទ្ធ​ចេញពី​ក្រោម​ដី​នៅក្រោម​ប្រាសាទ សូមបួងសួង(ស៊ែ)សុំសេចក្កើសុខទាំងអស់គ្នា សាធុ សាធុ សាធុ


នៅ​ឆ្នាំ ១៩៣៦ មានការ​ជីក​ឃើញ​បំណែក​រូបសំណាក​ព្រះ​វិស្ណុ​ដ៏​ធំ​បំផុត​ធ្វើ​អំពី​សំរឹទ្ធ​នៅ ប្រទេស​កម្ពុជា ។ ការជីក​នេះ គឺ​ដោយសារតែ​បុរស​ម្នាក់​យល់សប្ដិ​ឃើញ ព្រះពុទ្ធ​បដិមា ដែល​កប់​នៅក្រោម​ប្រាសាទមេបុណ្យខាងលិច​នេះ មក​អន្ទង​ប្រាប់​ឲ្យ​ជួយ​យកចេញ​ពីក្រោម​ដី តែ​ការជីក​នេះ​បែរជា​ត្រឡប់​មកជា​ឃើញ បដិមា​ព្រះ​វិស្ណុ​ផ្ទំ ទៅវិញ ។ នេះ​បើ​យោងទៅតាម​ការផ្សាយ​រប​ស់ SPKT LIV ក្នុងពេល​ថ្មីៗ​នេះ ។​
អ្នកការទូត​ចិន ជីវ តាក្វាន់ (Zhou Daguan) ក៏បាន​ពិពណ៌នា​អំពី​រឿង​នេះដែរ ដោយបាន​សរសេរថា «​នៅ​ប្រាសាទមេបុណ្យខាងកើត​ក​ណ្ដា​ល​បារាយណ៍​ខាងកើត មាន​បដិមា​ព្រះពុទ្ធ​ធំ​មួយ​ដែលមាន​ទឹក​ហូរ​ចេញពី​ផ្ចិត​មិនចេះ​ដាច់ ។​» អ្នកប្រាជ្ញ​ជាច្រើន​ជឿថា ជីវ តាក្វាន់ ច្រឡំ​ទាំង​រូបរាង​បដិមា (​ដោយសារ​ចិន​កាន់​ព្រះពុទ្ធសាសនា​ដែរ ?) និង​ចាំ​ខុស​ទាំង​ទិស​ទី​តំបន់ ។


ជនជាតិខ្មែរ​ចាប់ផ្ដើម​ផលិត​ស្ពាន់​តាំងពី យុគ​ថ្ម​រំលីង​? (Neolithic) ហើយ​បាន​ឡើងដល់​កម្រិត​កំពូល​នៅ​សម័យអង្គរ (​រចនាបថ​បាពួន​) ។ បច្ចេកទេស​ដែល​ត្រូវបាន​បន្ត​ប្រើប្រាស់​ដល់​ដល់ពេល​បច្ចុប្បន្ន​នេះ​គឺ ចាក់ពុម្ព (Fr: Cire perdue, En: Lost-wax) ។ បដិមា​ខ្លះ​មាន​បញ្ចុះ​ថ្ម​មានតម្លៃ​នៅក្នុង​ប្រឡោះ​ភ្នែក​ដើម្បី​ធ្វើ​ឲ្យ​បដិមា​ទាំងនេះ​កាន់​តែមាន​ភាពរស់រវើក ។ សិល្ប​បញ្ចុះ​ថ្ម​មានតម្លៃ​នេះ​បាន​សាយភាយ​ពាសពេញ​អាស៊ីអាគ្នេយ៍​នៅ ស​.​វ​. ទី ១១ ។​

​បដិមា​ព្រះ​វិស្ណុ​ផ្ទំ​នេះ​ជា​សក្ខីភាព​នៃ​ទេពកោសល្យ​គ្មាន​ពីរ​នៃ​សិល្បករ​ខ្មែរ​បុរាណ​ក្នុង​ការផលិត​បដិមា​ធំៗ ពី​សំរឹទ្ធ ។ បំណែក​នេះ​ត្រូវបាន​នាំមក​រក្សាទុក​នៅ សារមន្ទីរ​ជាតិ នៅ​ថ្ងៃទី ០១ ធ្នូ ១៩៥០ ។​

​រូប​ទេព​ក្នុង​ឥរិយាបថ​ផ្ទំ​ចូលទៅក្នុង​មហាសមុទ្រ​នេះ ត្រូវបាន​បញ្ជា​ឲ្យ​សាងសង់​ដោយ ព្រះបាទ​ឧ​ទ័យា​ទិ​ត្យ​វ​ម៌​នទី ២ (1050 – 1066) ។ អ្នកស្រី Helen Ibbitson Jessup បានសរសេរថា «​ព្រះ​ដែល​ផ្ទំ​លើ ពស់​អនន្ត ដែល​កំពុងតែ​អណ្ដែត​នៅលើ​មហាសមុទ្រ​នៅក្នុង​កប្ប​មួយ … បើតាម​គម្ពីរ​វេទ ព្រះ​វិស្ណុ ពស់​អនន្ត និង មហាសមុទ្រ គឺជា​ធាតុ​តែមួយ​, ជា​ផ្នែក​មួយ​នៃ​ទឹក​ដំបូង ដែល​ទេព​បាន​បង្កើត​ចក្រវាល​នេះ​ឡើង ។​»
​ព្រះ​វិស្ណុ គឺជា​អ្នករក្សា​លោក ។ បដិមា​ដ៏​ធំ​មួយ​នេះ ត្រូវបាន​សាងសង់ឡើង​ដើម្បី​ការពារ​ក្រុង​អង្គរ ។ បដិមា​នេះ​មាន​ដៃ​បួន ដែល​បច្ចុប្បន្ន​មាន​នៅសល់តែ​ព្រះ​ហ​ស្ថ​ខាងស្ដាំ ដែល​ទ្រ​ព្រះ​សិរ ។ ជាមួយនឹង​ទឹកមុខ​មាំ និង​ព្រះ​សិរ​ដែល​កើយ​លើ​ព្រះ​ហ​ស្ថ​នេះ​បង្ហាញ​អំពី​ការគិតគូរ​នៃ​បដិមា​នេះ​មកលើ​ទីក្រុង​អង្គរ​ទាំង​មួយ ។

បដិមា​ដ៏​វិចិត្រ​មួយ​នេះ​មាន​តុបតែង​លម្អ​ដោយ​គ្រឿងអលង្ការ​ដូចជា កងដៃ កង​ដើមដៃ ខ្សែក​ធំ ដែលជា​គ្រឿង​លម្អ​បែប​ប្រពៃណី​នៃ​សិល្ប​តុបតែង​នៃ​ជនជាតិខ្មែរ ។ ខ្សែក​ធំ​នេះ​មាន​ក្បាច់​ផ្កាឈូក​ធំ​មួយ​នៅ​ចំ​កណ្ដាល ឯ​នៅ​ផ្នែក​ខាងក្រោយ​ក៏មាន​បន្តោង​ផងដែរ ។ ប្រហោង​នៅ​ភ្នែក និង​នៅលើ​បបូរមាត់​បញ្ជាក់​យ៉ាងច្បាស់​ថា សិល្បករ​ខ្មែរ​បុរាណ​បាន​ប្រើប្រាស់​ថ្ម​មានតម្លៃ​ដើម្បី​បញ្ចុះ ។​

បើទោះជា​បដិមា​នេះ​មិន​ពេញលក្ខណៈ​យ៉ាងណាក្ដី បដិមា​នេះ​ក៏បាន​បង្ហាញ​ពី​អំណាច​នៃ​ព្រះរាជា​នៃ​ប្រទេស​កម្ពុជា​សម័យអង្គរ និង​ភាព​ឥតខ្ចោះ​នៃ​បច្ចេកទេស​ស្ល​លោហៈ និង​ចាក់ពុម្ព​ផងដែរ ។​ ​ប្រភព​៖ SPKT LIV
ប្រភព៖ ខ្មែរអប្សរា

No comments