ហួសចិត្ត! ដែលមហាសេដ្ឋីប្រេស៊ីល កប់ឡាន BENTLEY តម្លៃរាប់រយលានដុល្លារ ដោយមិនស្តាយស្រណោះ ពេលដឺងទើប...

តាមបណ្តាលសារពត៏ជាច្រើន បានចុះផ្សាយ ពី មហាសេដ្ឋីប្រេស៊ីលម្នាក់(Thane Chiquinho Scarpa )ដែលមានលុយច្រើន និងអំណាចមួយរូបនៅក្នុងប្រទេសប្រេសីុស។​លោកបាន ​ប្រកាសជាសាធារណះថា គាត់​គ្រោង​កប់​ឡាន Bentley ដែលមានតម្លៃ​រាប់រយលាន​ដុល្លារ​ ដោយគាត់បាននិយាយថាលោកទុកបើវានៅពេលដែលគាត់ស្លាប់ទៅ។​

​ក្រោយពេលគាត់និយាយត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ពីភាពខ្ចះខ្ជាយ របស់គាត់ មានអ្នកខ្លះ
បាននិយាយថា គាត់មិនយករថយន្តនេះទៅបរិច្ចាគទៅអង្គការសប្បុរសធម៏ដើម្បីធ្វើការងារជួយ
សង្គម។

 ទោះបីជាមានការរិះគន់យ៉ាងណាក្តី ​គាត់​នៅតែ​បន្តកប់សពរថយន្ត Bentley របស់គាត់ដែរ។ 
គាត់​បាន​និយាយថា “​មានមហាជនជាច្រើន​បានរិះគន់ និងស្តីបន្ទោសអោយខ្ញំុ ដោយសារតែ​ខ្ញុំ​ចង់​បញ្ចុះសព​រថយន្ត​តម្លៃ​រាប់លាន​ដុល្លារ តែ​តាមពិត​មនុស្ស​ជាច្រើន​បាន​បញ្ចុះ​របស់​មានតម្លៃ​លើស​រថយន្ត​ខ្ញុំ​ទៅទៀត (​គាត់​សំដៅ​ទៅលើ​សរីរាង្គ​មនុស្ស​)”​។​ ​    ​”​មានអ្នកជំងឺជាច្រើន​កំពុង​រង់ចាំ​ការវះកាត់ ហើយ​យើងទំាងអស់គ្នា​បែរជាយក​សរីរាង្គ​មាន​សុខភាព​ល្អ  និងមានតំម្លៃមហាសាល  ទៅ​កប់​ចោល​ទៅវិញ​ នៅពេលដែល​​​សរីរាង្គ  អាចជួយ​សង្គ្រោះ​អ្នកជំងឺស​រាប់លាន​នាក់”​។​


​    ​*** អត្ត​ន័យអប់រំ ៖
- មនុស្សកើតមក សុទ្ធតែមានទេពកោសល្យរៀងៗខ្លួន ដែលអាចជួយផ្លាស់ផ្តូរ ការរស់នៅ យើងបានប៉ន្តែយើងត្រូវរក្សាសមត្ថភាពនោះអោយបាន។
 - ប្រសិនបើខ្លួនប្រាណរបស់យើងដែលបានស្លាប់ទៅហើយ ហើយគិតថាវាមានតម្លៃអាចជួយ
សង្រ្គោះអ្នកដែលត្រូវការ យើងគួរតែបរិច្ចាគ គ្រាន់បើជាងយើងយកទៅកប់ចោល។
- វត្តុមានតម្លៃជាងបំផុតគឺសរីរាង្គ​មនុស្ស មិនមែនទ្រព្យសម្បត្តិទេ៕

No comments