នៅសប្តាហ៍ទី 2 នៃខែសីហានេះ ទេវតាដឹកជញ្ជូនលាភ និងទ្រព្យមកឲ្យឆ្នាំ ជូត ឆ្លូវ ខាល ថោះ រោង និងច ហូរចូលហូរហៀរ! សូម ស៊ែរ(បួងសួង) ទទួលលាភនេះ!
នៅសប្តាហ៍ទី 2 នៃខែសីហានេះ ជូត ឆ្លូវ ខាល ថោះ រោង និងច នឹងមានលាភ សំណាង លុយហូរចូលមកដោយមិនបាច់ប្រឹង។ តែទោះជាយ៉ាងណាសូមបារមីវត្ថុ ស័ក្តសិទិ្ធ តាមថែរក្សា កិច្ចការងារផ្សេងៗអោយសមប្រកបតាមបំណង លុយកាក់មានតែហូរចូលដូចទឹកមិនចេះដាច់ អោយសត្រូវរលាយបាត់ អោយក្លាយជាមិត្ត ស្នេហាកាន់តែផ្អែមល្អែម ដំណើរទីជិតឆ្ងាយ សូមជួបតែសុខ និងចុងក្រោយសូមជូនពរ អាយុ វណ្ណៈ សុខៈ ពលៈ គម្បីឃ្លាងឃ្លាត សាធុ សាធុ សាធុ…
ជាមួយគ្នានេះដែរ ក្រុមការងារយើងខ្ញុំ ក៏សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។
1- ឆ្នាំជូត
– ពណ៌សំណាង: ទឹកក្រូច។
– សំណាងក្នុងរឿងស្នេហា: គូស្នេហ៍មានភាពល្អូកល្អិនល្អប្រសើរណាស់។
– សំណាងក្នុងរឿងការងារ និងការរកស៊ី: កិច្ចការទាំងឡាយរីកចម្រើនទៅមុខដោយសន្សឹមៗ។
– សំណាងក្នុងរឿងប្រាក់កាស: កាក់កបប្រសើរណាស់។
2- ឆ្នាំ ឆ្លូវ
– ពណ៌សំណាង: ត្នោត។
– សំណាងក្នុងរឿងស្នេហា: គូស្នេហ៍យល់ចិត្តគ្នាជាធម្មតា។
– សំណាងក្នុងរឿងការងារ និងការរកស៊ី: អ្វីដំណើរការទៅមុខជាយ៉ាងរលូន។
– សំណាងក្នុងរឿងប្រាក់កាស: លុយហូរចូលគ្រប់ទិស។
3- ឆ្នាំខាល
– ពណ៌សំណាង: ក្រហម។
– សំណាងក្នុងរឿងស្នេហា: គូស្នេហ៍យល់ចិត្តថ្លើមគ្នាល្អណាស់។
– សំណាងក្នុងរឿងការងារ និងការរកស៊ី: ការងារសព្វបែបយ៉ាងដំណើរការទៅមុខយ៉ាងរលូន។
– សំណាងក្នុងរឿងប្រាក់កាស: កាក់កបមានចាយមិនខ្វះ។
4- ឆ្នាំ ថោះ
– ពណ៌សំណាង: ស្វាយ។
– សំណាងក្នុងរឿងស្នេហា: គូស្នេហ៍មានភាពល្អូកល្អិនជាធម្មតា។
– សំណាងក្នុងរឿងការងារ និងការរកស៊ី: មិនត្រូវធ្វើអ្វីអត្តនោម័តិពេកទេ គួរស្តាប់អ្នកជុំវិញខ្លួនទើបអាចរកឃើញពន្លឺជោគជ័យខ្លះ។
– សំណាងក្នុងរឿងប្រាក់កាស: ខែនឹងប្រាក់ខែសល់ទាំងអស់។
5- ឆ្នាំ រោង
– ពណ៌សំណាង: ស។
– សំណាងក្នុងរឿងស្នេហា: មានការជឿនលឿនទៅមុខនិង ស្រស់ស្រាយប្រពៃ។
– សំណាងក្នុងរឿងការងារ និងការរកស៊ី: តែងផ្ដល់ផលល្អ និងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទី ពេញចិត្ដផង។ របររកស៊ីជួញដូរបើចង់បោះទុនតូច ធំមិនទាស់ខុសអ្វីឡើយ ពីព្រោះផល ល្អៗនឹងហុចមកវិញជានិច្ច។
– សំណាងក្នុងរឿងប្រាក់កាស: មានប្រាក់ចាយពេញមួយខែ។
6- ឆ្នាំ ច
– ពណ៌សំណាង: ប៉ៃតង។
– សំណាងក្នុងរឿងស្នេហា: បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ជាពេលវេលាល្អប្រពៃបំផុត។
– សំណាងក្នុងរឿងការងារ និងការរកស៊ី: ស៊ីជួញដូរការជួញទី ជិតឆ្ងាយ មិនថាផ្លូវទឹកផ្លូវគោក ឬផ្លូវ អាកាសក្ដី តែងអាចប្រមូលផលកម្រៃ គ្រាន់ជាទីកក់ក្ដៅ។
– សំណាងក្នុងរឿងប្រាក់កាស: លុយហូរចូលមកដោយមិនបាច់ប្រឹង។
ប្រភព៖ គេហទំព័រល្បីរបស់ប្រទេសចិន








Post a Comment