តាមពិតថ្នាំសម្រករាងនៅក្បែរខ្លួនសោះ ណាស់តែអ្នកបោះចោលរាល់ថ្ងៃ





បន្ទាប់ពីទទួលទានផ្លែចេករួច មនុស្សជាច្រើនតែងតែទម្លាប់បោះសំបកចោល ព្រោះយល់ថា
គ្មានអត្ថប្រយោជន៍អ្វីឡើយ។ ក៏ប៉ុន្តែ បើតាមគេហទំព័រ healthytipscenter បានបង្ហាញថា
សារ​​​ធាតុចិញ្ចឹមពាក់កណ្តោលត្រូវបានគេរកឃើញនៅក្នុងសំបកចេក ហើយ​សារធាតុ​ចិញ្ចឹម​ទាំង​នោះមានតួនាទីយ៉ាងសំខាន់ក្នុងការសម្រកទម្ងន់។

*តើសំបកចេកខ្ចី និងចេកទុំមួយណាល្អជាង?*
ក្នុងការសម្រទម្ងន់ សំបកចេកខ្ចី គឺជាជម្រើសដ៏ប្រសើរបំផុត ប៉ុន្តែអ្នកអាចប្រើសំបកចេកទុំ​បាន​ដូចគ្នាប្រសិនបើអ្នកចូលចិត្តរសជាតិផ្អែម។
*របៀបកែច្នៃសំបកចេកធ្វើជាថ្នាំសម្រកទម្ងន់:*
– អ្នកត្រូវយកសំបកចេកខ្ចី ៤ ទៅ ៥ផ្លែ កាត់ក្បាល និងកន្ទុយចេញ រួចដាក់ចូលទៅក្នុងឆ្នាំងមួយ។
– បន្ទាប់មកចាក់ទឹកឲ្យលិច ហើយដាំឲ្យពុះសម្រាប់ធ្វើជាតែ។
– អ្នកត្រូវទទួលទានម្តងមួយកែវ រៀងរាល់មុនពេលទទួលទានអាហារ ១៥នាទី។

អ្នកត្រូវទិញចេកធម្មជាតិ ដែលគ្មានប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត
ហើយត្រូវសម្អាតឲ្យបានហ្មត់ចត់មុននឹងដំណើរការចម្អិនផងដែរ៕

No comments