គ្រាន់តែសា្គល់គ្នាតាមរថយន្តក្រុង បបួលគ្នាឡើងផ្ទះសំណាក់ ខាងប្រុសធ្វើអីរួចហើយចង់គេចខ្លួន ត្រូវខាងស្រីរត់ដេញចាប់....



ការ​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៤៥​នាទីយប់​ថ្ងៃ​ទី​៣០ ​កញ្ញា នៅ​ចំណុច​ផ្ទះសំណាក់ ​«​បៃតង​ទួល​សង្កែ​»​ស្ថិត​​ក្នុងភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

តាមប្រភពពីបុរសដែលត្រូវស្រ្តីម្នាក់ចោទថា ស៊ីនំហើយប្រុងដោះដៃបានឲ្យដឹងថា រូបគេបានស្គាល់ស្រ្តីនោះបានមួយថ្ងៃតាមរយៈជិះរថយន្តក្រុងរបស់រដ្ឋជាមួយគ្នា ហើយរូបគេបាននាំមកដេកនៅផ្ទះសំណាក់ខាងលើតែម្តង។

រូបគេបានទៅទិញស្រាបៀរ រួចផឹកសីុស្រវឹងមិត្តភក្ក័ ពួកគេទៅផ្ទះអស់។ ក្រោយពីមិត្តភ័ក្តិរបស់គេចេញទៅបាត់ រូបគេក៏បានសុំនាងរួមរ័កបានម្តង ហើយនាងរវល់តែចូលបន្ទប់ទឹកលាងខ្លួនប្រាណ ឃើញឳកាសល្អរូបគេបានស្លៀកពាក់ខោអាវរត់ចេញក្រៅផ្ទះសំណាក់ បំរ៉ុងរត់គេចខ្លួន តែត្រូវនាងដឹងទាន់រត់ចេញពីបន្ទប់ទឹកទាំងស្លៀកបានតែខោលីអូនិងពាក់អាវយឺតដៃខ្លីរត់ចេញមកក្រៅ ដេញចាប់ពេញមុខផ្ទះសំណាក់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់ ជួយចាប់រូបគាត់បានភ្លាមៗ ។ ខណៈ​សមត្ថកិច្ច​មក​ដល់ គឺ​ស្ត្រី​រូប​នេះ​បានយំឡាំប៉ា​ទាមទារ​ដោយ​ឲ្យ​បុរស​ខាងលើ​ទទួលខុសត្រូវ ដែល​បាន​លួងលោម​រូប​នាង​យក​មក​រួមរ័ក​នៅផ្ទះ​សំណាក់ ហើយ​ត្រូវ​តែ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​នាង និង​ជា​សក្ខីភាព​ត្រូវធ្វើ​កិច្ចសន្យា​នៅ​យប់​នេះ​សិន  រង់ចាំ​ព្រឹក​ឡើង​ទើប​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ។




ដោយសារ​តែ​ស្ត្រី​ខាងលើ​យំឡាំប៉ា​ខ្លាំង​ពេក​បុរស​រូប​នោះ​បាន​សន្យា​ថា​នឹង​ទទួលខុសត្រូវ​លើ​ទ​ង្វើ​របស់​ខ្លួន ដែល​រូបគេ​បាន​ធ្វើ​ទៅ​លើ​រូប​នាង ទើប​រូប​នាង​យល់ព្រម​ចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​ជាមួយ​បុរស​នោះ​វិញ​ទាំង​២​នាក់ រង់ចាំ​ស្អែក​ឡើង​ដោះស្រាយ​គ្នា​ម្តងទៀត ។

No comments